រត់ចោលសាលា ជំពាក់គេ១០ម៉ឺន$ តែក្លាយកំពូលអ្នកលក់ទំនិញនៅ Amazon រកចំណូលបាន ១៨លាន$

0
2203

កាលពី៧ឆ្នាំមុនលោក Larry Lubarsky គឺជាសិស្សបោះបង់ចោលការសិក្សានៅវិទ្យាល័យអាយុ ៣១ឆ្នាំដែលគ្មានប្រាក់សន្សំនិងមានបំណុលចំនួន១០ម៉ឺនដុល្លារ។ សព្វថ្ងៃនេះគាត់មានអាយុ ៣៨ ឆ្នាំនិងកំពុងបើកក្រុមហ៊ុនមួយដែលមានបុគ្គលិក ១០នាក់និងបានរកប្រាក់ចំណូលបាន១៨លានដុល្លារកាលពីឆ្នាំមុនពីការលក់ផលិតផលរាប់ពាន់គ្រឿងនៅលើAmazon ។

កាលពីឆ្នាំ ២០១១ ស្ថានភាពជីវិតរបស់ Larry Lubarsky គឺយ៉ាប់មែនទែន។ តាមពិតទៅ Larry Lubarsky ជាក្មេងម្នាក់បានបោះប​ង់ការសិក្សា ហើយនៅអាយុ១៧រូប លោកបានធ្វើជា Broker សម្រាប់ការជួញដូរនៅផ្សារភាគហ៊ុន ហើយចំណាយពេលជិតមួយទស្សវត្សក្នុងការលក់ភាគហ៊ុន។ ជាអកុសលនៅ ឆ្នាំ ២០០៨ នៅពេលដែល ពិភពលោកជួបវិបត្តិហិរញ្ញវត្ថុ លោកធ្លាក់ខ្លួនជំពាក់លុយគេ ១០ម៉ឺនដុល្លារអាមេរិក។

នៅឆ្នាំ ២០១២ មិត្ត របស់ Lubarsky ម្នាក់ដែលជាម្ចាស់ហាងវ៉ែនតានៅ Brooklyn បានជួលLubarsky ឱ្យឆ្លើយទូរស័ព្ទហើយផ្ដល់ប្រាក់ចំណូលដល់​ Lubarsky បានប្រហែល៥០០ដុល្លារក្នុងមួយសប្តាហ៍។ តាមពិតទៅមិត្តភក្តិម្នាក់នោះគឺធ្វើអាជីវកម្ម ដោយទិញវ៉ែនតាជាលក្ខណៈបោះដុំហើយយកមកលក់នៅAmazon ជាទីផ្សារដែលមានអ្នកលក់ជាភាគីទីបីចំនួន ៣០ម៉ឺននៅសហរដ្ឋអាមេរិក។

ដោយសារលោកធ្លាប់ធ្វើការជាមួយមិត្តគាត់តាមរយៈលក់ទំនិញនៅ Amazon លោកមានការយល់ដឹងច្រើនពីដំណើរការធ្វើអាជីវកម្មនៅAmazon ដូច្នេះលោកក៏ចាប់ផ្ដើមដោយខ្លួនឯងម្ដង។ ចាប់ផ្ដើមអាជីវកម្មលក់ទំនិញនៅ Amazonអ្វីដែលលោកត្រូវការគឺទុនក្នុងចាប់ផ្ដើម។ លោកបានបង្ហាញគំនិតអាជីវកម្មនេះដល់មិត្តម្នាក់ហើយគេក៏ព្រមវិនិយោគ ចំនួន ៦ម៉ឺនដុល្លារ។ Lubarsky ចំណាយ ១ម៉ឺនដុល្លារក្នុងដឹកជញ្ជូន ហើយជួលបន្ទប់តូចមួយក្នុងទីក្រុង Brooklyn សម្រាប់ធ្វើការស្តុកទំនិញ។

ចំណែកលុយទាំងប៉ុន្មានដែលនៅសល់ លោកចំណាយទិញទំនិញបោះដុំស្ទើរ១០០មុខផ្សេងគ្នា មានដូចជា ទំនិញខាងសុខភាព ថែរក្សារសម្រស់។ លោកបានឲ្យដឹងថា​លោកបានចំណាយ ៥ម៉ឺនដុល្លារ លើការទិញទំនិញយកមកលក់បន្ត ហើយក្នុងរយៈពេលពី ៦០ទៅ ៩០ថ្ងៃ ទំនិញតម្លៃ ៥ម៉ឺនដុល្លារ អាចរកចំណូលបានមកវិញចំនួន ៧ម៉ឺនដុល្លារអាមេរិក ហើយមិនយូមិនឆាប់ក៏រកចំណូលបាន ១០ម៉ឺនដុល្លារ។

ផលិតផលភាគច្រើន ដែល Lubarsky ទិញយកមកលក់បន្តទៅ Amazon មានដូចជា ឧបករណ៍អេឡិចត្រូនិច ឧបករណ៍ក្មេងលេងនិង ផលិតផលថែក្សាសម្រេស់ជាដើម ហើយយកផលិតផលទាំងនោះទៅដាក់លក់បន្តនៅ Amazon។

ឧទាហរណ៍ប្រសិនបើ Lubarsky មើលឃើញការលក់កាំភ្លើងរបស់ Nerf ក្នុងតម្លៃ ២០ ដុល្លារនៅលើ Amazon គាត់នឹងទិញរបស់របរលេងរាប់ពាន់ឬរាប់ពាន់គ្រឿងសម្រាប់លក់ក្នុងតម្លៃ ១០ដុល្លារបន្ទាប់មកលក់វានៅលើ Amazon និងទទួលបានប្រាក់ចំណេញ ៥ ដុល្លារក្នុងមួយតុក្កតា (បន្ទាប់ពីតំលៃរបស់ Amazon ត្រូវបានដកចេញ)។

Lubarsky មានផលិតផលសរុបចំនួនជិត ៣ពាន់ ផលិតផលដែលបានចុះបញ្ជីនៅ Amazon ហើយគាត់លក់បានជាមធ្យមពី ១៥០០ ទៅ ២០០០ ក្នុងមួយថ្ងៃរវាងសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុប។

កាលពីឆ្នាំមុនអាជីវកម្មលក់ទំនិញនៅAmazon របស់លោក នាំប្រាក់ចំណូលចំនួន ១៨ លានដុល្លាររួមទាំងប្រាក់ចំណេញសុទ្ធចំនួន ៤លានដុល្លារផងដែរ។ លោក Lubarsky និយាយថាលោករំពឹងថានឹងទទួលបានចំណូល ២០ លានដុល្លារក្នុងឆ្នាំ ២០១៩នេះ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here