របៀបកំណត់តម្លៃហ្រ្វេនឆាយ២បែប ដែលហ្រ្វេនឆាយភាគច្រើនយកអនុវត្តន៍ប្រើប្រាស់ក្នុងការលក់យីហោ

0
1865

ផ្លូវដើម្បីក្លាយជាម្ចាស់អាជីវកម្មហ្រ្វេនមួយ មានច្រើនដំណាក់កាលណាស់ សម្រាប់ម្ចាស់យីហោកសាង និងរៀបចំឲ្យអាជីវកម្មរបស់ខ្លួនមានដំណើការល្អ និងលក់បានចំណូលខ្ពស់ នៅក្នុងចំនួនកំណត់ណាមួយច្បាស់លាស់ ហើយអាចបង្កើតឱកាសចំណេញសម្រាប់អ្នករកស៊ីដទៃទៀតផងដែរ។

Business Cambodia ជឿថាចំណុចមួយដែលយើងលើកយកមកជជែកក្នុងអត្ថបទមួយនេះពិតជាមានសារសំខាន់សម្រាប់អ្នកត្រៀមចេញលក់ហ្រ្វេនឆាយ ឬអ្នកចង់ចេញរកស៊ីហើយវិវត្តន៍ខ្លួនជាម្ចាស់អាជីវកម្មហ្រ្វេនឆាយនាពេលអនាគត ដោយសារតែម្ចាស់ហ្រ្វេនឆាយអាចទទួលបានផលតបស្នងហិរញ្ញវត្ថុ៤ផ្នែកពីអ្នកទិញសិទ្ធ ដូចជា ការចំណាយលើការទិញសិទ្ធិដំបូង ការចំណាយលើការរៀបចំដំណើរការហាង ការចំណាយទៅលើប្រាក់ចំណេញប្រចាំខែ និងការចំណាយផ្សេងៗក្រោយបើកដំណើរការជាដើម។

ជម្រើសមាន២សម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោងយកពិចារណា មុនចេញលក់ហ្រ្វេនឆាយរបស់ខ្លួន ហើយទទួលបានផលតបស្នងត្រឡប់មកវិញយ៉ាងសាកសម ទីមួយនោះគឺ អាចលក់ក្នុងតម្លៃមួយខ្ពស់ ប៉ុន្តែរយៈពេលយូរ អាចចន្លោះពី៥ទៅ១០ឆ្នាំជាដើម មានន័យថា លោកអ្នកទទួលបានថ្លៃលក់សិទ្ធអាជីវកម្មឲ្យអ្នកទិញណាម្នាក់រួចហើយ ហើយទទួលបានម្តងទៀតបន្ទាប់ពីកុងត្រាដ៏យូររបស់អ្នកជាមួយអ្នកទិញបានចប់ ប៉ុន្តែក្នុងតម្លៃមួយខ្ពស់ ។

ចំណែកចំណុចទីពីរនោះគឺ អាចលក់ក្នុងតម្លៃទាប ក្នុងកុងត្រារយៈពេលខ្លី ពី១ទៅ៣ឆ្នាំជាដើម ឬក៏មិនគិតថ្លៃតែម្តងដោយភ្ជាប់ជាមួយហេតុផលមួយចំនួន ដែលអាចទាញផលចំណេញមកម្ចាស់យីហោវិញបាន ក្នុងចំណុចនេះដែរ ជាលក្ខខណ្ឌធូរស្រាលសម្រាប់អ្នកទិញ និងស្រួលលក់យីហោសម្រាប់យីហោដែលមិនសូវល្បី ឬក៏ជាគោលការណ៍របស់សហគ្រិនម្ចាស់យីហោតែម្តង ដែលគាត់អាចទទួលបានលុយតិចមកវិញពីការលក់សិទ្ធ ឬគ្មានសោះតែម្តង ប៉ុន្តែគាត់នឹងបានអ្វីផ្សេងពីអ្នកទិញសិទ្ធរបស់គាត់ញឹកញាប់ជាង។

លោកអ្នកប្រហែលជាគិតថានេះមិនមែនជារឿងពិបាក ឬសំខាន់ណាស់ណាទេនៅក្នុងការកំណត់នោះ ប៉ុន្តែលោកអ្នកមិនអាចរំលងមិនសិក្សាចំណុចមួយនេះបានទេ ប្រសិនបើចង់លក់ហ្វ្រេនឆាយពិតប្រាកដមែននោះ ហើយវាក៏ជាចំណុចទាក់ទាញធ្វើឲ្យយីហោរបស់អ្នកលក់ហ្រ្វេនឆាយដាច់ខ្លាំងដែរ គ្រាន់តែថា ជម្រើសមួយណាសាកសមទៅនឹងអាជីវកម្ម និងត្រូវនឹងតម្រូវការដែលលោកអ្នកចង់បាន?

លក់ក្នុងតម្លៃខ្ពស់ក្នុងរយៈពេលយូរ ឬតម្លៃទាប ឬក៏ឥតគិតថ្លៃតែម្តងវាជាជម្រើសរបស់អ្នក ដែលអាចជម្រុញការលក់យីហោបានសមស្របទៅនឹងអ្វីដែលអ្នកចង់បាន ហើយចំណេញទៅដល់អ្នកទិញសិទ្ធរបស់អ្នកឲ្យបានយូរអង្វែង និងបង្កើនប្រាក់ចំណូល នេះគឺជាចំណុចសំខាន់បំផុត ក្នុងជួរមុខគេបង្អស់នៃអាជីវកម្មហ្រ្វេនឆាយ ដែលBusiness Cambodia នឹងលើកចំណុចសំខាន់ៗមកជូនលោកអ្នកសិក្សាជាបន្តបន្ទាប់ទៀត៕

 

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

 

អត្ថបទដោយ៖ Noun Vannak, Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here