សេដ្ឋីមានតែ២$ក្នុងកុងធនាគារ បង្កើនរហូតដល់១លាន$រយៈពេល៥ឆ្នាំ ទម្លាយក្បួនក្នុងការកសាងទ្រព្យ

0
6830

កាលពីឆ្នាំ ២០១០ សេដ្ឋី Grant Sabatier ធ្លាប់ជាមនុស្សដាច់យ៉ៃខ្លាំង ដោយកាលនោះ គាត់មានលុយត្រឹមតែ ២.២៦ដុល្លារនៅក្នុងគណនីធនាគាររបស់គាត់ រហូតដល់គាត់គ្មានលលុយសម្រាប់ទិញម្ហូបថ្ងៃត្រង់ញ៉ាំឡើយ។ ដោយសារតែស្ថានភាពហិរញ្ញវត្ថុយ៉ាប់ពេលលោកបានប្ដេជ្ញាថាត្រូវតែធ្វើការផ្លាស់ប្ដូរស្ថានភាពបែបនេះ។ ដូច្នេះគាត់បានដាក់គោលដៅរកលុយរហូតដល់មានលុយ១លានដុល្លារនៅក្នុងគណនីធនាគារ ហើយគាត់ក៏អាចចូលនិវត្តន៍ទាំងវ័យក្មេង។

បន្ទាប់ពីដាក់គោលដៅហើយ លោកបាន​បង្កើនចំណូលរបស់លោកបានជាង ៣០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ហើយអាចសន្សំបាន៨០% ដែលបានពីការវិនិយោគនៅផ្សារភាគហ៊ុននិងអចលនទ្រព្យ។ ក្នុងរយៈពេល៥ឆ្នាំលោករកលុយបាន ១.២លានដុល្លារ សម្រេចគោលដៅដែលលោកបានកំណត់។

ដោយសារលោកធ្លាប់ ជាអ្នកដាច់យ៉ៃ តែអាចរកលុយខ្ទង់លានដុល្លារត្រឹមរយៈពេល៥ឆ្នាំ លោកបានផ្ដល់ដំបូន្មានថា ដើម្បីកសាងទ្រព្យឲ្យបានឆាប់រហ័ស​ អ្នកត្រូវផ្ដោតសំខាន់លើការបង្កើនចំណូលរបស់អ្នក ហើយផ្លូវទី១ដែលអ្នកអាចធ្វើគឺរយៈការងារដែលអ្នកកំពុងធ្វើនេះហើយ

លោកបានបន្តទៀតថា អ្នកគួរចាប់ផ្ដើមជាមួយការងារពេញម៉ោងណាដែលអ្នកគិតថាអាចផ្ដល់ចំណូលយ៉ាងច្រើនសម្រាប់អ្នក។ លើសពីនេះ ពេលអ្នកបានធ្វើការងារពេលម៉ោងក្នុងក្រុមហ៊ុនណាមួយហើយ អ្នកត្រូវប្រាកដថាអ្នកនឹងទទួលបានផល់ប្រយោជន៍ផ្សេងៗពីក្រុមហ៊ុននោះ ដូចទទួលបានការផ្ដល់ការថៃទាំសុខភាព ធានារ៉ាប់រង ឬប្រាក់ ​bonus ជាដើម។ ក្រៅពីនេះ អ្នកត្រូវប្រាកដខ្លូនឯងថា ការងារដែលអ្នកកំពុងធ្វើគឺអ្នកទទួលប្រាក់ប្រាក់ខែសក្តិសមនឹងសមត្ថភាពរបស់អ្នក។

សេដ្ឋីដែលបានអានសៀវភៅ ហិរញ្ញវត្ថុជាង ៣៦០ក្បាលក៏បានចែករំលែកមេរៀនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ផងដែរ។ អ្វីដែលគាត់ចាប់អារម្មណ៍មករហូតមិនដែលភ្លេចនោះគឺ ការចាយប្រាក់ដោយយកពេលវេលាទៅប្ដូរ។ ឧទាហរណ៍ អ្នកចង់ទៅញាំអាហារពេលល្ងាចនៅហាងមួយដែលអ្នកត្រូវចំណាយប្រហែលជា៥០ដុល្លារ អ្នកគួរយកវាមកគិតឡើងវិញថា តើអ្នកចំណាយរយៈពេលប៉ុន្មានទើបអាចរកបាននូវតម្លៃទឹកប្រាក់មួយនោះ? ធ្វើបែបនេះទើបអ្នកដឹងច្បាស់ពីតម្លៃនៃទឹកប្រាក់យ៉ាងពិតប្រាកដ។

យ៉ាងណាមិញ​ ប្រសិនបើអ្នកជាយុវវ័យដែលមិនមានចំណូលផ្ទាល់ខ្លួន អ្នកត្រូវគិតបែបនេះវិញថាតើឪពុកម្ដាយរបស់អ្នកត្រូវចំណាយពេលប៉ុន្មានទើបអាចផ្គត់ផ្គង់អ្វីមួយឲ្យបាន នោះអ្នកនឹងឃើញពីការនឿយហត់ និងទុក្ខលំបាកដែលគាត់បានជួបប្រទះ ដោយអ្នកមិនហ៊ានចំណាយលុយផ្ដេសផ្ដាសទៀតនោះទេ។

មេរៀនមួយទៀតដែលលោក Grant ចង់ចែករំលែកនោះគឺទាក់ទងជាមួយនឹងការសន្សំប្រាក់ដ៏ស្វឹតស្វាញរបស់ខ្លួន។ លោកបានលើកឡើងថាទោះបីជាមកទល់ពេលនេះគាត់បានរៀបការហើយក្ដី ក៏គាត់នៅតែអាចសន្សំបានរហូតទៅដល់ ៤០ ទៅ ៦០% នៃប្រាក់ចំណូលរបស់ខ្លួនដែរ។ ហើយគាត់ចង់ឲ្យអ្នកទាំងអស់គ្នាដែលបានអានអត្ថបទនេះ ព្យាយាមធ្វើយ៉ាងណាសន្សំឲ្យបានច្រើនបំផុតតាមតែខ្លួនអាចធ្វើបាន ព្រោះវានឹងក្លាយជាទម្លាប់មួយដ៏ល្អនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here