កូនខ្មែរអតីតពលករកូរ៉េ បោះទុន៣០លានដុល្លារបង្កើតរីហ្សតធម្មជាតិ១នៅខេត្តកំពង់ស្ពឺ

0
21526

ជាអតីតពលករកូរ៉េ លោក ហៃ សុផាត ក្លាយស្ថាបនិក និង MDនៃក្រុមហ៊ុន One Way Realty Co.,Ltd បានបោះ​ទុន​៣០​លានដុល្លារអាមេរិកបង្កើតរីហ្សតធម្មជាតិ Honey Dream Eco-Resort លើផ្ទៃដីសរុបប្រមាណ ១៣០ហិកតា ខណបច្ចុប្បន្នរៀបបាន ជាង៣០ហិកតាហើយ នៅស្រុកបរសែត ខេត្តកំពង់ស្ពឺ។

លោក ហៃ សុផាត បានផ្តល់កិច្ចសម្ភាសន៍ជាមួយ Business Cambodia ថា លោកធ្លាប់ជាពលករធ្វើការនៅកូរ៉េ ដែល​ងប់​ងុលនឹងការងារនៅទីនោះរយៈពេល៨ឆ្នាំ ដោយគ្មានថ្ងៃឈប់សម្រាប មុនពេលដែល​លោកបានប្រឡូក​ក្នុងវិស័យ​អច​លន​​ទ្រព្យ។

ដំបូងឡើយ បន្ទាប់ពីត្រឡប់មកពីប្រទេស កូរ៉េ លោកបាន ចូលប្រឡូកក្នុងវិស័យអចលទ្រព្យ ដោយចាប់ផ្តើម​ដំបូងពីការ​ពុះដីឡូតិ៍លក់ ធម្មតា មានទីតាំងនៅផ្លូវជាតិលេខ៣  ហើយបានទទួល ជោគជ័យជាបន្តបន្ទាប់ ក្រោយមក​ពីការគិត​របស់​លោកកាន់តែរីកធំទៅ ទើបធ្វើឲ្យរូបលោកសំឡឹងឃើញ​ឱកាសក្នុងការវិនិយោគកន្លែងលំហែរកាយ បែបធម្មជាតិ ពណ៌​បៃតង ដោយផ្សារភ្ជាប់ជាមួយនឹងដីឡូតិ៍ បូករួម ទាំងផ្ទះកញ្ចក់ សម្រាប់លក់ដល់អតិថិជន ផងដែរ ដែលនៅក្នុង​គម្រោង​ទាំងអស់ ។

លោកបានបន្តថា រីហ្សតរបស់លោក ជាកន្លែងធម្មជាតិបៃតង មានការឡើងភ្នំ​ ផ្ទះលំហែ​ អាងហែលទឹក កន្លែងសមាធិ ស្រូបខ្យល់អាកាសលើកំពូលភ្នំ​ អមជាមួយភោជនីយដ្ឋាន ដែលជាសុខភាពសម្រាប់ការរស់នៅ​ ​។ ទីតាំង​នៅជាយ​ក្រុង​ភ្នំពេញតែម្តង ចង់ចូលរួមវិនិយោគសាកសួរផ្ទាល់ ចំណេញច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នកចូលរួមតំបូងគេ។

លោកយល់ឃើញ ថា ផ្ទៃដីតំបន់ភ្នំ បើប្រៀបធៀបជាមួយតំបន់មាត់សមុទ្រ គឺតំបន់ភ្នំជាតំបន់​ដែលល្អក្នុង​ការរស់នៅ ឬស្នាក់អាស្រ័យរយៈពេលយូរតំបន់ភ្នំ ខ្យល់បរិសុទ្ធ សីតុណ្ហាភាព ត្រជាក់ មានសំណើម និងជំនួយដល់ភ្នែក ជាមួយធម្មជាតិបៃតង ដែលផ្តល់ភាពងាយស្រួល ក្នុងការរស់នៅពិសេស មនុស្សវ័យចូលនិវត្តន៍ ឬចង់បាអារម្មន៍ស្ងប់ស្ងាត់ ដែលជួយដោះស្រាយបញ្ហា សុខភាពផ្លូវចិត្ត និងអារម្មណ៍ ។ ដែលផ្ទុយពីតំបន់ សមុទ្រមានសីតុណ្ហភាពក្តៅស្ងួត ងាយកើតបញ្ហាស្បែក ជាពិសេសចំណាំងផ្លាត នៃកែវភ្នែករួមទាំងបញ្ហាខ្យល់ដកដង្ហើម ពិសេសច្រមុះ បំពង់ក ដែលកើតពីសារជាតិអំបិលជាដើម។

គម្រោងនេះ និងចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ ២០១៩នេះ តែម្តង ដោយលោកផ្តល់ឱកាសសម្រាប់បងប្អូនជាច្រើនទៀត ដែលចាប់អារម្មណ៍ចង់ក្លាយជាដៃគូរវិនិយោគជាមួយគម្រោង នេះថែមទៀតផង។ ដែលការវិនិយោគ​ មានរូបភាពប្លែកដាច់ពីគេ ក្នុងប្រទេសកម្ពុជា។នេះបើយោងតាមការបញ្ជាក់របស់លោក។

លោកបានលើកទឹកចិត្ត ចំពោះបងប្អូនខ្មែរទាំងអស់ថា កំពុងធ្វើអ្វីនោះទេ បងប្អូនអាចមានឱកាសនិងក្លាយជាអ្នកជំនួញ អ្នកមាន ឬហៅបានថា ជាអ្នកជោគជ័យ បានដោយស្ថិតលើបងប្អូនតែប៉ណ្ណោះ  ពាក្យថាទៅមិនរួច មិនអាចធ្វើបាន ធ្វើមិនកើត វាមានតែនៅលើទស្សនៈរបស់មនុស្សខ្ជិលតែប៉ុណ្ណោះ។ សូមធ្វើកិច្ចការដែលបងប្អូនស្រឡាញ់ ធ្វើហើយធ្វើទៀត ធ្វើនៅអ្វីដែលបងប្អូនចេះ រៀនហើយរៀនទៀត រៀននៅអ្វីដែលបងប្អូនមិនទាន់ចេះ។

សម្រាប់ពត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទង 096 9 670 670 ឬ 078 670 670

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

LEAVE A REPLY

Please enter your comment!
Please enter your name here