ក្រុមហ៊ុនចិនសម្ពោធសាងសង់គម្រោងអភិវឌ្ឍដ៏ធំមួយនៅខេត្ដកោះកុង

0
962

ដោយមើលឃើញពី សក្តានុពលនៃខេត្ដកោះកុង វិនិយោគិនចិនបានសម្រេច បោះទុនប្រមាណជា ១៩០០លានដុល្លារ ដើម្បីសាងសង់គម្រោង TEMI នៅក្នុងទឹកដីខេត្តកោះកុង។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ ក្រុមហ៊ុន Union City Development Group Co.Ltd និងក្រុមហ៊ុនTianjin Intellectual Capital Investment Media Co.Ltd បានរៀបចំកម្មវិធីសម្ពោធគម្រោងសាងសង់ទីក្រុង TEMI នៅក្នុងទឹកដីខេត្តកោះកុង ជាលក្ខណៈសាកលជាលើកដំបូងនៅមជ្ឈមណ្ឌល P.G.C.T រាជធានីភ្នំពេញ។

គម្រោងទីក្រុង TEMI នេះ ស្ថិតក្នុងផ្ទៃដីប្រមាណជា ២៥០០ហិកតា ដែលគម្រោងTEMI បានមកពីពាក្យកាត់ជាអក្សរអង់គ្លេសទេសចរណ៍(T-Tourism) ផ្នែកអេកូឡូស៊ី(E-Ecological) សមុទ្យ(M-Marine) និង អន្តរជាតិ(I-International) ដោយបែងចែកជា ៣ ដំណាក់កាល ធ្វើការសាងសង់។

គម្រោង TEMI គឺជាគម្រោងសំខាន់មួយរបស់គម្រោងតារាសាគរ ដែល មានទំហំដី ៣ម៉ឺន៦ពាន់ហិកតា ហើយមានទីតាំងស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ចម្ងាយពីភ្នំពេញ ២៦០គីឡូម៉ែត្រ និង៥០គីឡូពីកំពង់សោម តាមផ្លូវទឹក ដែលបានដាក់សម្ពោធការសាងសង់កាលពីពេលថ្មីៗ។

បច្ចុប្បន្ននេះគម្រោង ទីក្រុងTEMI កំពុងធ្វើការសាងសង់ក្នុងតំណាក់កាលទីមួយ ដែលមានផ្ទៃក្រឡាប្រមាណជាង ៥,៧គីឡូម៉ែត្រក្រឡា។ យោងតាមប្រសាសន៍នាយកទីផ្សារគម្រោង TEMI កញ្ញា Lin Wang បានឲ្យដឹងក្នុងពិធីសម្ពោធគម្រោងនេះថា ក្រុមហ៊ុនបន្តវិនិយោគបន្ថែមចំនួន ១៩០០លានដុល្លារទៀត ក្នុងគម្រោងនេះ ដោយមានសាងសង់ជាកន្លែងជិះអូប័រកំសាន្ត ទីលានវាយកូនហ្គោល ទីកន្លែងសម្រាកលំហែកាយ តំបន់ពាណិជ្ជកម្ម ក្លឹបកំសាន្ត។ កញ្ញាបន្ថែមថា ផលិតផលដាក់បង្ហាញ គឺទីក្រុងធីមី (TEMI) ស្ថិតនៅចំបេះដូងនៃតំបន់ តារាសាគរទាំងមូល មានលក្ខណៈ ជាវីឡារីសត អូប័រទេសចរណ៍ ទូកកំសាន្ត ។

ជាមួយគ្នានោះ នាយកទីផ្សាររូបនេះ ក៏លើកឡើងទៀតថា ការសម្រេចចិត្តវិនិយោគ ដោយមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានសក្ដានុពលលើវិស័យអលនទ្រព្យ និងទេសចរណ៍។

អត្ថបទដោយ៖ សន សារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here