ឆ្នាំ​២០២១ កម្ពុជានឹងមានស្ពាន​​បេតុងធំជាងគេនៅកម្ពុជា ​ ឆ្លងកាត់​កោះ​អន្លង់ចិនក្នុងខេត្ត​កណ្តាល

0
2188

នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាលនាព្រឹក​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ​២០១៩​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​នឹង​មានស្ពាន​វែង​ទី១នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែល​ឆ្លងកាត់​កោះអន្លង់ចិន​ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​នឹងត្រូវបញ្ចប់​នៅឆ្នាំ​២០២១។

បើតាមគម្រោង ​ស្ពាន​នេះ​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ១ នៅ​ចំណុច​ឃុំ​សិត្បូ​ត៍ ក្រុង​តាខ្មៅ ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ខណៈស្ពាននេះ​ស្ថិតក្នុង​គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​ផ្លូវ​ដ៏​សំខាន់​ក្នុងការ​ពង្រីក​ការដឹកជញ្ជូន និង​សមាហរណកម្ម​សេដ្ឋកិច្ចសង្គម​កម្ពុជា ពិសេស​បង្ខិត​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន​កាន់តែ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ។

គួរ​ជម្រាប​ថាបច្ចុប្បន្ន កម្ពុជាមានផ្លូវធ្វើដំណើរច្រើន រួមទាំងស្ពានឆ្លងកាត់ទន្លេ និងស្ពានអាកាសចំនួន៥ នៅក្នុងទីក្រុង​ភ្នំពេញ​ដែលបាន​ធ្វើឲ្យប្រជាពលរដ្ឋរស់នៅនិងធ្វើដំណើរកាន់តែងាយស្រួល។ ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសុំ​អភ័យ​ទោសចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលនឹងរងផលប៉ះពាល់ និងការបង្កការំខានផ្សេងៗ ចំពោះការសាងសង់​ផ្លូវក្រវាត់ក្រុងទី៣នេះ។

 

តួនាទី Real Estate Editor ខ្ញុំជាអ្នកនិពន្ធ បំផុសគំនិត អំពីការវិនិយោគអចលនទ្រព្យ។ ជាអ្នកនិពន្ធសៀវភៅ រំដោះខ្លួនពីបុគ្គលិកក្លាយជាកំពូលវិនិយោគអចលនទ្រព្យ។ មានអ្វីចង់ចែករំលែកអំពីវិស័យអចលនទ្រព្យ អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Pich SreyVann Telegram 010 53 83 77 ឬ Tell: 010 53 83 77

LEAVE A REPLY

Please enter your comment!
Please enter your name here