យុទ្ធសាស្រ្តសំខាន់ៗ៣ចំណុចដែលPizza Company បានប្រើប្រាស់ដើម្បីប្រជែងក្តោបក្តាប់ទីផ្សារនៅកម្ពុជា

0
805

Pizza Company ជាយីហោហ្រ្វេនឆាយរបស់ថៃដែលបានចូលទីផ្សារកម្ពុជាតាំងពីឆ្នាំ២០០៥មកម្លេះ ហើយក៏កំពុងតែបោះជំហានទៅមុខបន្តិចម្តងៗគួរឲ្យកត់សម្គាល់។ យីហោនេះបានពង្រីកទីតាំងជាច្រើននៅក្នុងរាជធានីភ្នំពេញ ផ្លូវជាតិសំខាន់ និងបណ្តាខេត្តសក្តានុពលទេសចរណ៍ប្រមាណជា៣០សាខាហើយ បើគិតត្រឹមដើមឆ្នាំ២០១៩នេះ។

មិនចម្លែកទេដែលយីហោពណ៍បៃតងនេះឈរជើងបានយូរ និងរីកចម្រើនដូចបច្ចុប្បន្ន ខណៈមានយីហោភីហ្សាលំដាប់ពិភពលោកចូលដល់ទីផ្សារកម្ពុជាដែរ ប៉ុន្តែហាក់មិនទាន់បង្ហាញសន្ទុះរីកចម្រើនខ្លាំងជាងយីហោរស់ថៃដែលមានអាយុជាង១៤ឆ្នាំនៅកម្ពុជាមួយនេះឡើយ ដែល Business Cambodia សូមលើកយកយុទ្ធសាស្រ្តសំខាន់ៗទាំង៣នេះ៖

១.ផ្សព្វផ្សាយចំគោលដៅ

មិនត្រឹមតែជាយីហោដែលមិនបន្ថូរដៃនឹងកាផ្សព្វផ្សាយប៉ុណ្ណោះទេ ភីហ្សាថៃមួយនេះតែងព្យាយាមផ្សព្វផ្សាយបានចំគោលដៅថែមទៀតផង។ ជារឿយៗយីហោមួយនេះបានសម្លឹងមើលអតិថិជនជាយុវវ័យ ដែលចូលចិត្តភាពស៊ីវិល័យ និងចូលចិត្តបង្កើតភាពសប្បាយរីករាយតាមបែបមិត្តភក្តិ គ្រួសារផងដែរ។

២.ថ្មីជានិច្ច

គ្រប់រដូវ និងតាមខែនីមួយ ភីហ្សាដែលមានហាងនៅលើផ្លូវសំខាន់ និងមានសាខាច្រើនជាងគេបើធៀបនឹងយីហោដទៃមួយនេះ តែងចេញមុខម្ហូបថ្មីមិនដាច់តែម្តង។ ជាចំណុចពិសេសសម្រាប់ហ្រ្វេនឆាយដែលមានគំនិតច្នៃប្រឌិតក្នុងការចេញមុខម្ហូបថ្មីបែបនេះ ដែលគេកម្រនឹងឃើញយីហោមួយណាធ្វើបានណាស់ ដូចដឹងស្រាប់ហើយថា យីហោ Pizza Company មាននៅច្រើនប្រទេសណាស់ក្នុងអាស៊ី។

៣.អារម្មណ៍កក់ក្តៅ

មិនថានៅក្នុងហាង ឬក្រៅហាងទេ អតិថិជន របស់ក្រុមហ៊ុនដែលតែងផ្តោតលើការផ្តល់សេវាកម្មមួយនេះទទួលបានអារម្មណ៍កក់ក្តៅ ដូចជាការដឹកជញ្ជូនទាន់ចិត្ត និងការមិនទុកឲ្យអតិថិជនរង់ចាំក្នុងហាងយូរជាដើម ប្រសិនបើមិនចាំបាច់(លើកលែងការចម្អិន)។ លើសពីនេះទៅទៀតយីហោមួយនេះតែងមានកម្មវិធីSurprise នានា សម្រាប់អតិថិជនជារឿយៗផងដែរ ដែលបន្តបន្ទាប់ទៀត Business Cambodia នឹងលើកយកបរិយាយនៅអត្ថបទក្រោយៗទៀត៕

 

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here