គំនិត​បច្ចេកវិទ្យា​ឆ្លាត​វៃគួរ​ឱ្យចាប់អារម្មណ៍ជាងគេ៣ ដែលបានបង្ហាញ​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍CES ឆ្នាំ២០១៩

0
604

CES ជា​ព្រឹត្តិការ​ណ៍​ពិព័រណ៍គ្រឿង​អេឡិចត្រូនិច​ប្រព្រឹត្តទៅជារៀង​រាល់ឆ្នាំនៅសហរដ្ឋអាមេរិក​ ដោយមាន​ការបង្ហាញនូវ​ផលិត​ផល​ថ្មីៗដូចជាទូរទស្សន៍ ទូរស័ព្ទ​ មនុស្ស​យន្ត​ និង​បច្ចេកវិទ្យា​សម្បូរ​បែបដ៏ទៃ​ទៀត​ពីសំណាក់ក្រុមហ៊ុន​ធំៗ និងអាជីវកម្មចាប់ផ្ដើម​ថ្មី។

គំនិត​ឆ្នៃ​បង្កើត​ថ្មីទាំង​អស់​នោះ បើមើលទៅវាអាច​នឹងសំខាន់ ដោះស្រាយ​បញ្ហា​នៅក្នុង​ជីវិត​របស់​យើង​នៅក្នុង​ថ្ងៃណាមួយ​ នៅពេលដែលផលិតផល​បច្ចេកវិទ្យា​ទាំងនោះចេញបង្ហាញជាផ្លូវ​ការ​។ ដូច្នេះក្នុងអត្ថបទនេះ Business Cambodia នឹង​បង្ហាញលោកអ្នកខ្លះៗនូវ​ផលិត​ផល​បច្ចេកវិទ្យា​ដែលមើលទៅមានភាពឆ្លាត​វៃជាង​គេចំនួន ៣នៅក្នុង​ព្រឹត្តិការណ៍ CES ឆ្នាំនេះ។

១. កុង​តាក់ឆ្លាតវៃអាច​ផលិត​ថាមពល​ផ្គត់​ផ្គង់​ខ្លួន​ឯង​បាន

មានក្រុមហ៊ុនជាច្រើនផលិត​នូវ​កុង​តាក់​បិទបើកភ្លើង​ សម្រាប់បញ្ជារ​ផ្ទះឆ្លាតវៃនៅថ្ងៃ​អនាគតឬយើង​និយមហៅថា Smart home នេះ តែ​កុង​តាក់របស់​ក្រុមហ៊ុនទាំង​នោះស្ទើរ​តែ​ទាំង​អស់​ត្រូវ​ប្រើប្រាស់​ថ្មជំនួយ​បន្ថែ​ម​ដើម្បីដំណើរ​ការ​ ប៉ុន្តែ​សម្រាប់​កុងតាក់របស់​ក្រុមហ៊ុន Senic’s Nuimo Click មិនត្រូវ​ការ​ថាមពលជំនួយអ្វីនោះទេ ដោយហេតុ​តែ​វាប្រើប្រាស់ថាមពល​ស៊ីនេទិច​ពេល​ដែលយើង​ចុច យកទៅសន្សំទុក​ប្រើប្រាស់​នាពេល​ក្រោយ​ៗទៀត។

២. នាឡិកា​ដែលដឹង​ថា​ត្រូវ​ដាស់​អ្នកពេលណា

Lenovo ទើបនឹង​បង្ហាញនូវ​នាឡិការឆ្លាតវៃមួយដែលដំណើរ​ការ​ដោយប្រព័ន្ធជំនួយ​ការ​ឆ្លាត​វៃ​របស់ Google ដែលនាឡិការឆ្លាតវៃនេះមាន​អេក្រង់​ទំហំ៤អ៊ីញ អាច​ប្រាប់​ពីម៉ោង ដាក់ឱ្យលេង​តន្ត្រី និង​បញ្ជាឧបករណ៍ឆ្លាតវៃ​ផ្សេងទៀត​នៅក្នុង​ផ្ទះ​។ តែ​នេះគ្រាន់តែ​ជាមុខងារដូចទៅនឹង​នាឡិកាឆ្លាតវៃ​ផ្សេងទៀត​ប៉ុណ្ណោះ អ្វីដែល​ឆ្លាត​ ហើយខុសពីគេ​នោះ​គឺការដែលចេះកំណត់​ម៉ោងរោទ៍​ឱ្យយើង​ងើប​ដោយប្រើប្រាស់​ទិន្នន័យ​ពីប្រតិទិនជាដើម។

៣. ឧបករណ៍មួយ AI ពីរ

ការបញ្ជា​ជាសម្លេង​ត្រូវ​បានក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចាប់អារម្មណ៍ស្រាវជ្រាវ​និងអភិវឌ្ឍ​ឥតឈប់ឈរ ដោយបានប្រើប្រាស់និងបញ្ចូល​បច្ចេកវិទ្យាទាំងនោះទៅក្នុង​ស្មាតហ្វូន និងទូរទស្សន៍ឆ្លាត​វៃ​ជាដើម។ ប៉ុន្តែ LG បានធ្វើ​ឱ្យគ្រប់គ្នា​ភ្ញាក់ផ្អើលខ្លាំង​ដោយហេតុ​តែ​ខ្លួនបានធ្វើការ​បញ្ចូល​នូវ​បច្ចេកវិទ្យាបញ្ញាសុប្បនិម្មិត​ចំណាំសម្លេង​និង​ជាជំនួយការ​ដល់អ្នក​ប្រើប្រាស់​ពីរ​ប្រព័ន្ធ​ក្នុង​ពេលតែ​មួយ ដោយមួយជា AI របស់ខ្លួនគឺ ThinQ ឯង​មួយទៀតជារបស់​ Google គឺ Google Assistant ធម្មតា​។

អត្ថបទដោយ៖ ខុន សក្ក័ដា

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here