មកស្គាល់ App តែមួយគត់នៅចិន ដែលមានអ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ ហើយបិទមិនឲ្យ Facebook ចូលស្រុក

0
812

បើយើងសម្លឹងមើលទៅបណ្ដាញសង្គមល្បីលើពិភពលោក យើងប្រាកដជានឹកឃើញដល់ Facebook មុនគេហើយ ព្រោះជាបណ្ដាញសង្គមតែមួយគត់ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ ហើយដាក់ឲ្យប្រើប្រាស់ឥតគិតថ្លៃទៀតផង ។

តែថ្ងៃនេះដែរយើងនឹងលើកយក Social Media មួយរបស់ប្រទេសចិន ដែលបង្កើតឡើងមកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសចិនតែប៉ុណ្ណោះ ជាពិសេសក៏មានអ្នកនៅក្រៅស្រុក នាំគ្នាដោនឡូតយកមកប្រើដែរ ព្រោះវាមានភាពស្រដៀងគ្នាទៅនឹង Facebook ហើយមានមុខងារមួយចំនួនធំទៀត ក៏ខុសពី Facebook និងមានប្រយោជន៍ជាងដែរ ។

WeChat ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១១ ក្រោមស្នាដៃរបស់ក្រុមហ៊ុនចិន Tencent ជាក្រុមហ៊ុនផលិត Game និង Messaging Service ធំជាងគេនៅចិន និងល្បីល្បាញនៅលើពិភពលោកទៀតដែរ ព្រោះតែក្រុមហ៊ុននេះ បានផលិត Game និងកម្មវិធីនៅលើស្មាតហ្វូនជាច្រើនមកហើយ ។

ជាងនេះដែរ មកដល់ពេលបច្ចុប្បន្ននេះអ្នកប្រើប្រាស់ WeChat នៅក្នុងប្រទេសចិនមានចំនួនជាង ១ ពាន់លាននាក់មកហើយ ជាមួយនឹងអ្នកប្រើប្រាស់ជាប្រចាំ ៩០២ លានគណនីជារៀងរាល់ថ្ងៃផងដែរ ។

WeChat ជាបណ្ដាញសង្គមដែលយើងអាចប្រើប្រាស់ទៅលើ ការផ្ញើសារ (Massaging) ទូទាត់ថ្លៃចំណាយ (Mobile Payment) បណ្ដាញសង្គម (Social Media) និង App (កម្មវិធីលើស្មាតហ្វូន) ជាដើម ដូច្នេះនៅក្នុងប្រទេសចិន ប្រជាជនគេគឺនិយមប្រើប្រាស់តែ WeChat ប៉ុណ្ណោះ ព្រោះវាងាយស្រួល ហើយស្ទើគ្រប់កន្លែងទាំងអស់ គឺមានកន្លែងស្គែន QR Code (ទូទាត់លុយតាមរយៈការស្គែន) ទៀតផង។

គួរបញ្ជាក់ដែរថា នៅក្នុងប្រទេសកម្ពុជាយើងក៏អាចប្រើប្រាស់ WeChat បានដែរ តែពេលបង្កើតគឺទាមទារឲ្យយើងមានមិត្តភក្កិលេង WeChat ដូចគ្នាដើម្បី ធ្វើការបញ្ជាក់ពីគណនីរបស់អ្នក មុនពេលបានកម្មវិធីប្រើប្រាស់ តែក៏មានស្មាតហ្វូនខ្លះក៏មិនទាមទារដែរ គឺទាមទារតែកូដពីលេខទូរស័ព្ទយើងគឺស្រេច ។

ដូច្នេះ WeChat មិនបើកឲ្យលេងទូទាំងពិភពលោកទេ ព្រោះចិនគ្រាន់តែបង្កើតដើម្បីប្រជាជនគេប៉ុណ្ណោះ ដោយសារតែនៅក្នុងប្រទេសចិន គឺគ្មាន Facebook ប្រើប្រាស់ទេ ហើយក៏មិនអាចដោនឡូតលេងស្រួលដូចប្រទេសយើងបានដែរ ។

នេះក៏ព្រោះតែបញ្ហាទាក់ទងជាមួយរដ្ឋាភិបាល ដែលខ្លាចទទួលរងការវាយប្រហារតាមរូបភាពផ្សេងៗ ដែលមានលើ Facebook ដូចសព្វថ្ងៃនេះ ជាពិសេសចិនក៏ចង់មានកម្មវិធីមួយជារបស់ផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគេឲ្យតែជឿនលឿនទៀតដែរ ។

អញ្ចឹងហើយទើប WeChat ក្លាយទៅជាបណ្ដាញសង្គមទី១ នៅចិន ដែលមានត្រឹម WeChat មួយគឺគ្រប់គ្រាន់ហើយ មិនត្រូវការបណ្ដាញសង្គមអ៊ីនធើណែតណាចូលមកទៀតទេ ហើយចិនក៏បិទមិនឲ្យ Facebook ដំណើរការក្នុងប្រទេសរបស់ខ្លួនបានដែរ ​៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here