សម្តេចហ៊ុន សែន៖ កម្ពុជានឹងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ពីខេត្តកោះកុងតភ្ជាប់ទៅខេត្តពោធិ៍សាត់

0
663

រូបតំណាង

សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសអំពីគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលបាននិងកំពុងគ្រោងសាងសង់នាពេលខាងមុខ ឡើងក្នុងឱកាសពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី១៤ មករា។

សម្តេចបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងស្វែងរកថវិកាដើម្បីសាងសង់ស្ពានភ្ជាប់រវាងខេត្តកោះកុង និងខេត្តពោធិសាត់ផងដែរ តាមរយៈការសាងសង់ផ្លូវភ្ជាប់ពីខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិសាត់ មកកាន់ស្រុកសំឡូត ក្នុងខេត្តបាត់ដំបងនាពេលខាងមុខផងដែរ។

ផ្លូវមួយខ្សែនេះគឺមានសារៈសំខាន់ណាស់ដើម្បីសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ព្រោះប្រជាជននាភូមិភាគពាយ័ព្យនាពេលបច្ចុប្បន្ននេះ ចង់ទៅកាន់ខេត្តកោះកុង ត្រូវមកកាន់រាជធានីភ្នំពេញ ហើយទើបចេញពីរាជធានីភ្នំពេញ ទៅខេត្តកោះកុង ហេតុនេះនៅពេលមានផ្លូវនេះ ប្រជាជនមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរវាងឆ្ងាយទៀតនោះទេ។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋគឺជារឿងដែលចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយក្នុងចំ ណោមបញ្ហាប្រឈមជាច្រើនក្នុងការអភិវឌ្ឍជាតិ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះហើយ តែយ៉ាងណាក៏ដោយវាត្រូវការពេលវេលា ព្រោះផ្លូវឬស្ពានមិនអាចសាងសង់បញ្ចប់រយៈពេលខ្លីទេ។ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជាត្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋថ្មី កសាងកាន់តែច្រើន កាន់តែប្រសើរដើម្បីជំរុញល្បឿនកំនើនសេដ្ឋកិច្ចរបស់យើង៕

អត្ថបទដោយ៖ សន សារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here