ស៊ុបចង្កាក់៖ ហាងស៊ុបយីហោខ្មែរដែលចេញលក់ហ្រ្វេនឆាយ ដោយសម្អាងលើចំណុចពិសេសមួយនេះ

0
671

ស៊ុបចង្កាក់ ឬ Vocalno ជាហាងស៊ុបយីហោក្នុងស្រុក ដែលបានប្រកាសលក់ហ្រ្វេនឆាយច្រើនឆ្នាំមកហើយដែរ ហើយក៏បានពង្រីកសាខាជាបន្តបន្ទាប់ រហូតទៅដល់តាមខេត្តនានាទៀតផង។ ហេតុអ្វីបានជាយីហោនេះ ហ៊ានប្រកាសលក់ហ្រ្វេនឆាយទាំងដែលកាលណោះ មានអ្នករកស៊ីតិចណាស់ស្គាល់ហ្រ្វេនឆាយ ខណៈគេស្គាល់តែហាងស៊ុបប៉ុណ្ណោះ។

ប្រហែលជាង២ឆ្នាំមុន បើមិនខុសទេ ខ្ញុំបានឃើញយីហោខ្មែរមួយនេះប្រកាសលក់ហ្រ្វេនឆាយ ស្របពេលដែលរាល់ពេលជិះកាត់ហាងស៊ុបនេះម្តងៗថ្ងៃណាក៏មានមនុស្សចូលណែនៗសឹងតែរកម៉ូតូដាក់គ្មាន។ តែមែនទែនទៅ លក់ដាច់តែម្យ៉ាងមិនមែនជាចំណុចខ្លាំងដែលយីហោក្នុងស្រុកមួយនេះធ្វើនោះទេ ការបង្ហាញខ្លួននៅលើកម្មវិធីអាហារក្នុងស្រុកល្បីៗ ការអញ្ជើញតារាពេញនិយមមកជួយប្រូម៉ូត និងផ្សព្វផ្សាយ វាជាចំណុចកំពូលមួយជួយឲ្យយីហោនេះលក់ហ្រ្វេនឆាយឆាប់ដាច់ ដែលអាចហៅយ៉ាងខ្លីថា ការកសាងគុណតម្លៃនៃយីហោ។

ការកសាងយីហោគុណតម្លៃទាំងនៅលើបណ្តាញសង្គម និងនៅក្នុងហាងជាក់ស្តែង ដូចជាការរៀបចំហាង របៀបរើសទីតាំងដែលមានសក្តានុពលបំផុត បានធ្វើឲ្យយីហោមួយនេះលេចធ្លោគួរសម្យ ហើយក៏បន្តលក់ដាច់ពីមួយសាខាទៅសាខាបន្តបន្ទាប់ទៀត។ Business Cambodia មិនទាន់មានទិន្នន័យជាក់លាក់អំពីចំនួនសាខានៃយីហោក្នុងស្រុកនេះនៅឡើយទេ ដែលយើងនឹងបង្ហាញជូនលោកអ្នកនៅអត្ថបទក្រោយៗទៀត។

គួរជម្រាបថា​ ការកសាងយីហោអាជីវកម្មមានច្រើនរបៀប និងយុទ្ធសាស្រ្តដែលលោកអ្នកមិនអាចមើលរំលងបាន ដូចជាការកសាងទំនុកចិត្ត កសាងអារម្មណ៍មោទនភាព កសាងភាពងាយស្រួល កសាងភាពស្មោះត្រង់ជាដើម ក៏ដូចជាចំណុចពិសេសៗជាច្រើនទផត ដែលលោកអ្នកគួរជ្រើសរើសសម្រាប់អាជីវកម្មរបស់ខ្លួន ដោយបង្កើតវា ហើយកសាងវាឲ្យដល់កំពូល បន្ទាប់មកទៀតនៅពេលដែលចំណុចមួយនេះអាចចូលដល់ក្រអៅបេះដូងអតិថិជន ការលក់យីហោហ្រ្វេនឆាយលែងជាចំណុចពិបាកសម្រាប់លោកអ្នកតទៅទៀតហើយ៕

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ៖  Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here