អ្នកជំនាញហិរញ្ញវត្ថុអាមេរិក៖ រឿងសំខាន់បំផុតមួយគត់ អ្នកគួរធ្វើ មុននឹងអ្នកចូលនិវត្តន៍

0
573

លោកស្រី Suze Orman អ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុដ៏ល្បីរបស់អាមេរិកបានដឹងថា លេខ ៧០ គឺ លេខថ្មីនៃ អាយុសម្រាប់ចូលនិវត្តន៍ពីការងារ។

ស្រ្តីវ័យ៦៦ឆ្នាំ រូបនេះ ឲ្យដឹងទៀតថា មិនថា លោកអ្នកចូលនិវត្តន៍នៅ វ័យខ្ទង់ ៧០ ឬមុនវ័យនេះ នោះទេ មានរឿងសំខាន់មួយ ដែលអ្នកគួរធ្វើឲ្យចប់សព្វគ្រប់ រឿងសំខាន់នោះគឺ បង់ថ្លៃកម្ចីទិញផ្ទះឲ្យបានរួចរាល់ នោះអ្នកនឹងរស់នៅដោយធូចិត្តកំឡុងពេលចូលនិវត្តន៍

លោកស្រីក៏បាន បង្ហើបថា ម្ចាស់ផ្ទះមួយចំនួន ដែលមានវ័យ ៦៥ ឬចាស់ជាងនេះ នៅតែស្ថិតនៅដំណើរការបង់រំលស់ថ្លៃផ្ទះនៅឡើយ ដែលនេះ វាមិនមែនជារឿងល្អនោះទេ។ លោកស្រីថា ដល់វ័យជិតចូលនិវត្តន៍ អ្នកគួរតែដាក់អាទិភាព បង់ថ្លៃកម្ចីទិញផ្ទះឲ្យរួចរាល់មុននឹងអ្នកចូលនិវត្តន៍។

លោកស្រីបានសង្កត់ធ្ងន់ថា ក្រៅពីការកម្ចាត់បន្ទុកផ្នែកហិរញ្ញវត្ថុ ការបង់ថ្លៃកម្ចីទិញផ្ទះបានរួចរាល់ គឺអាចជួយកាត់បន្ថយភាពតានតឹង ហើយធ្វើឲ្យខួរក្បាលរបស់អ្នក មានការធូស្បើយឈប់គិតពីបញ្ហាបំណុល។​ នៅពេលដែលអ្នកដោះកម្ចីទិញផ្ទះអស់ អ្នកនឹងត្រូវបានការពារបានច្រើនពីកត្ដាផ្សេងៗ ដែលអ្នកអាចប្រឈមជាដូច ការបាត់បង់ការងារ ឬការឡើងថ្លៃពន្ធជាដើម។

លោកស្រី Suze Orman ក៏បានផ្ដល់យោបល់ថា ចំពោះអ្នកដែលមានគណនីសន្សំសម្រាប់ត្រៀមចូលនិវត្តន៍ គួរតែដកលុយពីគណនីយកមកបង់ថ្លៃកម្ចីទិញបានកាន់តែលឿន៕

អត្ថបទដោយ៖ ហុង

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here