ឃ្លាំងលុយលានដុល្លាររបស់មហាសេដ្ឋីជប៉ុន Masayoshi បែរចក្ខុមកអាស៊ីអាគ្នេយ៍ ទុកឲ្យអ្នកខ្លាំងខាងបច្ចេកវិទ្យា

0
1927

ប្រភពពី entrepreneur កាលពីសប្តាហ៍មុននេះបានបញ្ជាក់ថា ធនាគារវិនិយោគធំបំផុតរបស់ជប៉ុន SoftBank ដែលក្តោបក្តាប់ដោយមហាសេដ្ឋីល្បីឈ្មោះលោក Masayoshi Son នឹងបង្កើតការវិនិយោគនៅអាស៊ីប៉ាស៊ីហ្វិច ជាពិសេសការបើកឆាកដំបូងនឹងវាយលុកពីកូរ៉ទៅប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍ ។

ដោយសារការរីកចម្រើនខ្លាំងនៃអាជីវកម្មថ្មីថ្មោង ឬ Startup ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ Softbank នឹងចាប់យកទីផ្សារធំៗនៅប្រទេសសំខាន់ដូចជា កូរ៉េ អ៊ីស្រាអ៊ែល ចិន និងសមាជិកទាំងអស់នៅអាស៊ីអាគ្នេយ៍ ។

Softbank បានមកបើកទីស្នាក់កណ្តាលប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន (SoftBank Ventures Asia) នៅសិង្ហបុរី និងប្រកាសរកអ្នកជំនាញមកពីសិង្ហបុរីនិងហុងកុងដើម្បីវាយលុកការវិនិយោគនៅតំបន់នេះ ។

យោងតាមសេចក្តីប្រកាសរបស់ Softbank បញ្ជាក់ថា គោលបំណងមកអាស៊ីអាគ្នេយ៍ម្តងនេះ គឺដើម្បីស្វែងរកការវិនិយោលើអាជីវកម្មផ្នែកព័ត៌មានវិទ្យា ជាពិសេសអាជីវកម្មដែលទាក់ទងនឹងបច្ចេកវិទ្យា AI ដែលបានត្រៀមទុន ១.១ ពាន់លានដុល្លាររួចជាស្រេច សម្រាប់វិនិយោគលើក្រុមហ៊ុន ២៥០ ក្នុងរយៈពេល ១៨ ឆ្នាំ ។

គួរបញ្ជាក់ថា លុយរាប់ពាន់លានដុល្លាររបស់ Softbank លើពិភពលោកត្រូវផ្តល់ឲ្យភាគច្រើនលើអាជីវកម្មថ្មីថ្មោង ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានិងទំនាក់ទំនង ឬហៅថា ICT ។

លុយវិនិយោគទាំងនេះបានធ្លាក់ទៅលើដៃក្រុមហ៊ុនលេខធ្លោមួយចំនួនរួចទៅហើយ ដូចជា Tokopedia ជាក្រុមហ៊ុនលក់ដូរអនឡាញឈានមុខនៅឥណ្ឌូនេស៊ី, ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឥណ្ឌូនេស៊ី Moka ក្នុងនោះ Softbank ក៏បានវិនិយោគ ២៦.៧ លានដុល្លារួចមកហើយ លើក្រុមហ៊ុនសិង្ហបុរី និងវៀតណាម ដូចជា Redmart របស់សិង្ហបុរី និង Send.vn របស់វៀតណាមកាលពីឆ្នាំ ២០១៨ កន្លងទៅនេះ ។

សព្វថ្ងៃ ក្រុមហ៊ុនដែលទាកទាញ Softbank បំផុតជាក្រុមហ៊ុនរកស៊ីលើបច្ចេកវិទ្យា ICT រួមមាន AI, IoT, smart robotic និងក្រុមហ៊ុនអ៊ីនធឺណេតដូចជា mobile service ឬ App, e-commerce, software, hardware, ប្រព័ន្ធផ្សព្វផ្សាយ (advertising & media) ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here