ឧកញ៉ា សម្បត្តិ លុយមិនអាចព្យាបាលជម្ងឺក្របានទេ មានតែចំណេះដឹងទេទើបអាចជួយបាន

0
1016

លោក ឧកញ៉ា អ៊ុច សម្បត្តិ គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាក្រុមហ៊ុនលក់និងផ្គត់ផ្គង់គ្រឿងសំអាងដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ហើយលោក ឧកញ៉ា សម្បត្តិ តែងតែចែករំលែកបទពិសោធន៍ល្អៗជាច្រើនតាមរយ:វីដេអូ របស់លោកក្នុងគោលបំណងចែករំលែកចំណេះដឹងជូនទៅដល់ប្រជាជនកម្ពុជាទាំងអស់គ្នា អោយមានចំនេះដឹងទូលំទូលាយ និងដើម្បីអោយជៀសផុតពីភាពក្រីក្រផងដែរ ។

ជាក់ស្តែងតាមប្រសាសន៍របស់លោក ឧកញ៉ា សម្បត្តិ លោកធ្លាប់មានប្រសាសន៍ថា “លុយមិនអាចព្យាបាលជម្ងឺក្របានទេ មានតែចំណេះដឹងទេទើបអាចជួយបាន” ។

ជាការពិតណាស់លោក ឧកញ៉ា សម្បត្តិ ធ្លាប់មានប្រសាសន៍លើកឡើងផងដែរថា កាលពីមុន លោកស្ងើចសរសើរ លោកឧកញ្ញ៉ាធំៗដែលគាត់មានលទ្ធភាពផ្តល់ថវិកាជួយជនក្រីក្រ លោកក៏បានយកគំរូពួកគាត់ ធ្វើការចែកអំណោយ នឹងយកថវិកាទៅជួយជនក្រីក្រជាច្រើនផងដែរ ក្នុងគោលបំណង ជួយប្រជាជនក្រីក្រអោយបានប្រសើរឡើង តែលទ្ធផលគាត់នៅតែក្រីក្រ   ពេលខ្លះលោកនៅតែមានចម្ងល់ថាហេតុអ្វី ជួយហើយប្រជាជនយើងនៅតែជួបភាពក្រីក្រ ។

ដល់ពេលនេះទើបលោក បានយល់ច្បាស់100% ការជួយមនុស្សដោយប្រើប្រាស់លុយ មិនអាចអោយប្រជាជន ព្យាបាលជំងឺក្រីក្របាននោះទេ មានតែការសាបព្រួសចំណេះវិជ្ជារបៀបរកប្រាក់ នឹង បង្ហាញផ្លូវអោយពួកគាត់ទៅរកប្រាក់បានដោយខ្លួនឯងនោះទេ ទើបគាត់អាចព្យាបាលជំងឺក្រីក្របាន ។

ពេលនេះលោកក៏ព្យាបាលជំងឺក្រីក្រ របស់លោកជាដែរ ក្រោយពីលោកមានចំណេះដឹងក្នុងការធ្វើជំនួញកាន់តែប្រសើរឡើង ដែលកាលពីមុន លោកធ្លាប់ធ្វើជាកម្មករ សំណង់ ខ្ញុំធ្លាប់ជាអ្នកលក់ប្រហិត ធ្លាប់រកស៊ីក្ស័យធន់ជាច្រើនលើកច្រើនសារ តែឥលូវនេះលោក អាចដោះបំណុលបាន នឹងអាចក៏សាងក្រុមហ៊ុនអោយងើបឡើងវិញ ព្រមទាំងអាចជួយស្ត្រីខ្មែរជាង ៣ ម៉ឺននាក់ នៅក្នុងឆ្នាំ២០១៨នេះ អោយមានចំណូលប្រចាំថ្ងៃនឹងមានប្រាក់ចំណេញប្រចាំខែរៀងៗខ្លួន ។

គុណសម្បត្តិ នឹងគុណបុណ្យដែលលោក បានក៏សាងកន្លងមក ក៏បានជួយអោយ លោកប្រែពីរាស្ត្រសាមញ្ញក្លាយជាឧកញ្ញ៉ាម្នាក់ផងដែរ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here