ប្រពន្ធរបស់លោក Jeff Bezos នឹងក្លាយជាមហាសេដ្ឋីមានជាងគេលំដាប់លេខរៀងទី៤

0
1904

ស្ថាបនិកក្រុមហ៊ុន Amazon និងភរិយារបស់គាត់បានប្រកាសជាសាធារណៈកាលពីថ្ងៃពុធថា ពួកគេនឹងចែកផ្លូវគ្នាបន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេលជាង ២៥ ឆ្នាំ។ ការចែកផ្លូវគ្នារវាងគូស្វាមីភរិយាទាំងពីរនាក់នេះ នឹងត្រូវបែកចែកទ្រព្យសម្បត្តិម្នាក់ពាក់កណ្តាល ដោយទ្រព្យសម្បត្តិសរុបរបស់លោកមហាសេដ្ឋី Jeff Bezos មានប្រមាណជា ១៣៧ពាន់លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Businessinsider នាថ្ងៃនេះ បានឱ្យដឹងថា ប្រសិនបើលោកស្រី MacKenzie Bezos ទទួលបានទ្រព្យសម្បត្តិពាក់កណ្ដាលនៃទ្រព្យសម្បត្តិសរុបរបស់លោក Jeff Bezos នាងនឹងក្លាយទៅជាអ្នកមានបំផុតលំដាប់លេខរៀងទី ៤នៅលើពិភពលោក ហើយលោកមហាសេដ្ឋី Jeff Bezos គាត់នឹងត្រូវធ្លាក់ពីតំណែងជាមហាសេដ្ឋីមានជាងគេលំដាប់លេខ១។

តាមការចុះផ្សាយដដែលបានបញ្ជាក់ដែរថា លោកមហាសេដ្ឋី Bill Gates សហស្ថាបនិករបស់ក្រុមហ៊ុន Microsoft នឹងមកកាន់ដំណែងចាស់របស់ខ្លួនវិញ ក្នុងនាមជាមហាសេដ្ឋីមានជាងគេលើលោកលំដាប់លេខរៀងទី១ ក្រោយពីធ្លាប់កាន់កាប់អស់រយៈពេលជាងពីរទសវត្សរ៍ចាប់តាំងពីឆ្នាំ ១៩៩០ មុនពេលលោក Jeff Bezos ដណ្តើមដំណែងកាលពីឆ្នាំមុន។

ដោយឡែក បិតាអ្នកវិនិយោគលោកមហាសេដ្ឋី Warren Buffett នឹងមកកាន់ដំណែងជាមហាសេដ្ឋីមានជាងគេលំដាប់លេខរៀងទីពីរជំនួសលោកមហាសេដ្ឋី Bill Gates វិញ ដោយមានទ្រព្យសម្បត្តិសរុបប្រមាណជា ៨០,៨ ពាន់លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថា ប្រសិនបើការលែងលះរបស់លោកមហាសេដ្ឋី Jeff Bezos និងភរិយារបស់គាត់លោកស្រី MacKenzie Bezos គឺជារឿងពិតប្រាកដមែន លោកស្រី MacKenzie Bezos នឹងមានទ្រព្យសម្បត្តិសរុបប្រមាណជា ៦៨,៥ ពាន់លានដុល្លារអាមេរិក ក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលើពិភពលោក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here