សៀ ឬទ្ធី៖ ប្រជាជនចិនស្គាល់វិស័យអចលនទ្រព្យស្រុកខ្មែរច្បាស់ជាងអ្នកនៅក្នុងតំបន់អា

0
753

លោក ឧកញ៉ា សៀ ឬទ្ធី ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Worldbridge Group បានមានប្រសាសន៍ប្រាប់ ទូរទស្សន៍ Nice ថា ប្រជាជនចិនស្គាល់វិស័យអចលនទ្រព្យស្រុកខ្មែរ ច្បាស់ជាងអ្នកនៅក្នុងតំបន់អាស៊ាន។

លោកបានបន្តថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃអ្នកវិនិយោគគិនចិនបានសម្រុកមកវិនិយោគនៅកម្ពុជាជាច្រើន ដែលភាគច្រើន លើវិស័យខុនដូ អគារពាណិជ្ជកម្ម និងផ្សារទំនើប ជាដើម។ បានជាវិនិយោគគិនចិន ដែលមកវិនិយោគ លើវិស័យអចលនទ្រព្យ ភាគច្រើន វិនិយោគលើខុនដូ ព្រោះ ដោយសារពួកគេសម្លឹងមើល ឃើញទីផ្សារធំគឺជនបរទេស ដូចនេះ ជនបរទេស គ្មានសិទ្ធទិញផ្ទះផ្ទាល់ដីបានទេនៅស្រុកខ្មែរ ដូចនេះហើយ ទើបទីផ្សារខុនដូ ជាជម្រើសទី១ ដែលពួកគេត្រូវវិនិយោគ។

ចំពោះទីផ្សារនៃផ្សារទំនើប វិញ ពួកគេមើលឃើញថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា មានជីវភាពធូរធារ ព្រមទាំងមានភាពទាន់សម័យ ចូលចិត្តដើរទិញអីវ៉ាន់ ជាដើម ។លោកបានបង្ហើបប្រាប់ផងដែរថា នេះ​ជា​និន្នាការ​ធម្មតា​ក្នុង​វិស័យមួយ​នេះ​គ្រាន់​តែ​អ្នក​អភិវឌ្ឍន៍​ត្រូវ​បំប្លែង​ខ្លួន​ចេញ​ពី​ខុនដូ​ទៅ​ធ្វើ​បុរី ហើយ​ពី​បុរី​ទៅ​ខុនដូ អាស្រ័យ​លើ​តម្រូវការ​របស់​ទីផ្សារ​តែប៉ុណ្ណោះ។

វិស័យ​ខុនដូ​នៅ​តែ​មាន​សក្តានុពល​គ្រាន់​តែ​អ្នក​អភិវឌ្ឍន៍​ត្រូវ​សិក្សា​ថា អ្នក​ណា​គេ​ជា​សក្តានុពល​ទីផ្សារ​របស់​ពួកគេ​។ បើ​យើង​សិក្សា​ទីផ្សារ​មិន​ច្បាស់ យើង​ជួប​បញ្ហា​ហើយ​។ ដូចនេះអ្នក​ត្រូវ​ដឹង​ថា​ ភ្ញៀវចិន​ត្រូវការ​បែប​ណា ភ្ញៀវជប៉ុន​ត្រូវការ​បែប​ណា ភ្ញៀវសាំងហ្កាពួ ឬ​ហុងកុង​ត្រូវការ​បែប​ណា​? យើង​ត្រូវ​សិក្សា​ឲ្យ​ច្បាស់ ប៉ុន្តែ​បើ​យើង​យក​អតិថិជន​ទាំងអស់ យើង​ត្រូវ​រៀបចំ​គម្រោង​បែប​ណា​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ទាំងអស់​គ្នា​។ នេះបើតាមអ្វីដែលលោកធ្លាប់បានបញ្ជាក់។

 

LEAVE A REPLY

Please enter your comment!
Please enter your name here