កសិករខ្មែរខេត្តបាត់ដំបង​ បង្ហើបថាពូជបង្កងអូស្ត្រាលី រកចំណូលបានជាង ៣ ម៉ឺន$ ក្នុងមួយហិកតា

0
13145

ខេត្តបាត់ដំបង ដងស្ទឹងសង្កែ ជាទឹកដីដែលគេគ្រប់គ្នាល្បីជាយូយាណាស់មកហើយថា ជាទឹកដីដ៏ពិសិដ្ឋសំបូរទៅដោយធនធានមនុស្ស ជាពិសេសគឺអ្នកចម្រៀង កវីនិពន្ធនិងអ្នកជំនួញជាដើម ដែលធ្វើអោយកិត្តនាមខេត្តមាសសមួយនេះលេចធ្លោយ៉ាងខ្លាំងនៅក្នុងចំណោមខេត្តទាំងអស់របស់ប្រទេសកម្ពុជា។

កាលពីប៉ុន្នានខែមុន Business Cambodia បានលើកយកសហគ្រិនកូនអ្នកបាត់ដំបងមួយរូប ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង CrayFish ជោគជ័យមួយនៅលើទឹកដីខេត្តបាត់ដំបង តែថ្មីៗនេះមានម្ចាស់អាជីវកម្មថ្មីមួយទៀត ដែលកំពុងតែប្រកបអាជីបជាអ្នកចិញ្ចឹមបង្កង​កាក់កបគ្រាន់បើមួយទៀត ដែលលោកអះអាងថា អាចរកចំណូលក្បែរ ៣ ម៉ឺនដុល្លារអាមេរិក បើចិញ្ចឹមត្រូវក្បួន លើបរិវេណដីជាមួយហិកតា។

បើយោងទៅតាមការលើកឡើងរបស់ទំព័រផ្លូវការរបស់ក្រសួងកសិកម្មបានបង្ហាញថា កសិករ ចៅ សំអុល ជាកសិកររស់នៅលើទឹកដីខេត្តបាត់ដំបងផ្ទាល់តែម្តង ដែលកសិកររូបនេះបានចាប់ផ្តើមចិញ្ជឹមបង្កងពូជ CrayFish nនេះតាំងពីឆ្នាំ ២០១៧ មកម្លេះ ដែលសព្វថ្ងៃលោកដើរតួរជាអ្នកបង្កាត់ពូជបង្កងលក់នៅលើទីផ្សារដើម្បីពង្រីកកាចិញ្ជឹម បង្កងក្នុងតំបន់ផងដែរ។

ម្ចាស់កសិដ្ឋានដដែលបានថ្លែងថា បង្កងភាគច្រើនដែលបង្កាត់បានគឺត្រូវបានលក់ទៅអោយ កសិករដើម្បិចិញ្ចឹមបន្ត ហើយចំពោះកូនបង្កងដែលបង្កាត់បានលក់ក្នុង១ក្បាលតម្លៃ១៥០០-២០០០រៀល ហើយមក​ទល់បច្ចប្បន្នលក់កូនបានចំនួន២០០០០កូនហើយ នេះបើតាមការអះអាងរបស់លោក ចៅ សំអុល។

កសិករដដែលបានលើកឡើងថា បង្កងចិញ្ចឹមក្នុង១ ហិកតា អាចរក​ចំណូល​បាន ៣ម៉ឺនដុល្លារ ក្នុទំហំដីមួយហិកតា នេះបើចិញ្ជឹមបានត្រឺមត្រូវតាមបច្ចេកទេស រាប់តាំជ្រើសរើសពូជ ថែទាំ និងការយកចិត្តទុកដាក់លើការចិញ្ជឹម។ បើនិយាយពីទីផ្សារវិញ មួយគីឡូបង្កងស្រស់លក់បានប្រមាណជា ៣០ ដុល្លា ក្នុងមួយគីឡូក្រាម ដោយអាយុបង្កងអាចប្រមូលផលបាន ប្រហែលជា ៣ ខែ ទើបអាចគ្រប់អាយុទទួលផលបង្កង ។ ហើយបច្ចុប្បន្ននេះ ដោយសារមានទីផ្សារល្អ លោកកំពុងតែស្វែងរកដៃគូផលិត​តាម រយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យារយៈពេលយូរផងដែរ ។

រយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះបង្កងរបស់ខេត្តបាត់ដំបងកំពុងតែចាប់ផ្តើមលេចធ្លោខ្លាំង ខណៈពេលដែលមានកូនខ្មែរមួយចំនួនទទួលបានចំណេះដឹងពីប្រទេសថៃ យកមកអនុវត្តន៍ជោគជ័យនៅលើទឹកដីមួយនេះ ជាហេតុធ្វើអោយកវិសាលភាពបង្កងCrayfish ល្បីល្បាញកាន់តែខ្លាំង រហូតដល់មានកិច្ចគាំទ្រពីសំណាក់រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វែង សាខុន ដែើលោកក៏បានជម្រុញអោយការការវិវត្តន៍ទៅជាការចិញ្ជឹកតាមលក្ខណៈបច្ចេកទេស GAP ដែលធ្វើអោយបង្កងទទួលបានផលកាន់តែច្រើន។

នេះជាឱកាសដ៏ធំមួយរបស់សហគ្រិនថ្មីៗ ដែលមានបំណងចង់រកស៊ី ក្នុងអាជីវកម្មបែបថ្មី ព្រោះកាចិញ្ចឹមបង្កងមានទីផ្សាធំជាពិសេសគឺ វាជាផលិតផល​ ដែលសមស្របនឹងលក្ខខណ្ឌផលិត និងលក្ខខណ្ឌទីផ្សារនៅកម្ពុជាផងដែរ។ទំនាក់ទំនងលោករដ្ឋា៖ 093 80 14 38

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ៖ សុធី

LEAVE A REPLY

Please enter your comment!
Please enter your name here