នាយកប្រតិបត្តិ​ក្រុមហ៊ុន P​ayoneer ថា Bitcoin មិនអាច​ក្លាយទៅជា​រូបិយប័ណ្ណរួមរបស់ពិភពលោកដាច់​ខាត​

0
354

មានគេតែ​ងស្រម៉ៃ​ថា​ប្រសិន​បើ​ពិភពលោកនេះប្រើប្រាស់​រូបិយប័ណ្ណតែមួយមិនដឹង​ជាល្អយ៉ាង​ណាទេ ហើយគំនិត​នេះក៏ចាប់ផ្ដើម​មានពន្លឺជាង​មុន ក្រោយពេល​មានវត្តមាន​ឡើង​នូវ​រូបិយប័ណ្ណឌីជីថល​មួយប្រភេទ​មាន​ឈ្មោះថា Bitcoin ដោយហេតុ​ថាគ្មា​ននរណា​ម្នាក់មកគ្រប់គ្រង​លើវាបាន​ ការ​ផ្ទេរប្រាក់ធ្វើឡើង​ដោយពុំមាន​អស់​កម្រៃ​​ និង​មានសុវត្ថិភាពខ្ពស់​។

ប៉ុន្តែគំនិត​ដែលថា​ពិភពលោកនឹង​អាច​ប្រើប្រាស់​រូបិយប័ណ្ណតែមួយដោយមិនចាំបាច់​លំបាក​ក្នុង​ការ​ប្ដូរ​ប្រាក់ទៅវិញទៅមក និង​កាត់បន្ថយថ្លៃ​ផ្ញើ​និងបញ្ហាផ្សេងៗទៀត​នោះ ត្រូវបានច្រានចោលដោយលោក Scott Galit ដែលលោកជានាយកប្រតិបត្តិ​ក្រុមហ៊ុន​ទូទាត់​និងផ្ទេរ​ប្រាក់លំដាប់ពិភពលោកមានមូលដ្ឋាន​នៅទីក្រុង​ញ៉ូវយ៉កសហរដ្ឋអាមេរិក។

ក្នុងបទសម្ភាសន៍ជាមួយនឹង​ CNBC លោក Galit បានលើក​ជា​ហេតុផល​សំខាន់មួយថាមិនមានការទទួលស្គាល់ពីសំណាក់​រដ្ឋាភិបាល​អាមេរិក ដោយហេតុ​ថា​រដ្ឋាភិបាល​មិនអាច​ប្រថុយប្រថានយកពន្ធ​ជារូបិយប័ណ្ណ​ឌីជីថលបាននោះទេ ព្រោះ​តែតម្លៃ​របស់​វាប្រែប្រួ​ល​ខ្លាំង។ ជាឧទាហរណ៍នាពេល​ថ្មីៗនេះ​ Bitcoin បាត់​បង់​តម្លៃ​របស់ខ្លួន​ប្រមាណជា​២ភាគ៣នៃតម្លៃដើម ចាប់តាំង​តែ​ពីដើមឆ្នាំ២០១៨មកម្លេះ។

យ៉ាង​ណាក៏ដោយបើនិយាយ​ពីរដ្ឋាភិបាលរដ្ឋនីមួយៗ​វិញ ពួកគេ​អាច​នឹង​ប្រមូល​យក​ពន្ធ​ជាប្រភេទ Bitcoin​ទេ តួយ៉ាង​មាន​ការ​ប្រកាស​ពីខាង​រដ្ឋ Ohio ថាព្រមទទួល​យក Bitcoin ក្នុងការ​ប្រមូល​ពន្ធ​របស់ខ្លួន ប៉ុន្តែ​នៅតែ​ត្រូវ​ឆ្លង​កាត់​តាមរយៈ​ការ​ដូរ ​Bitcoin ទៅជាប្រាក់ដុល្លា​រួច​បានបញ្ជូនទៅឱ្យខាង​រដ្ឋាភិបាល​។ លោក Galit បានធ្វើការពន្យល់ដោយលើកហេតុ​ផលបន្ត​ទៀត​ថា​ ធនាគារកណ្ដាល​របស់​រដ្ឋនឹងមិនទទួលស្គាល់Bitcoin​ ដោយហេតុ​តែ​ពួកគេ​មិនអាច​ធ្វើ​ការគ្រប់គ្រង​លើវាបាន​។

ផ្ទុយ​គ្នា​ពីលោក Scott Galit បានលើកឡើង នាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គមយក្ស​មួយនៅសហរដ្ឋអាមេរិក Twitter លោក Jack Dorsey ធ្លាប់បានបង្ហាញពីទស្សនៈរបស់​គាត់​ទៅលើរូបិយប័ណ្ណឌីជីថល ដោយគាត់រំពឹងថា Bitcoin នឹង​ក្លាយទៅជា​រូបិយប័ណ្ណរួមតែមួយនៅលើសាកលលោកក្នុងរយៈ​ពេល​ប្រមាណជាមួយទស្សវត្សន៍ទៀត​ប៉ុណ្ណោះ។

មិនជាខុសគ្នាប៉ុន្មានដែរ សហស្ថាបនិករបស់ក្រុមហ៊ុន Apple លោក Steve Wozniak ធ្លាប់មានប្រសាសន៍គាំទ្រ​គំនិត​របស់ CEO Twitte rថា “ខ្ញុំពេញចិត្ត​នូវ​អ្វីដែល Jack Dorsey បាននិយាយ ប៉ុន្តែ​មិនមែនមានន័យថា​ខ្ញុំជឿថាវានឹងកើតឡើង​នោះទេ តែ​ខ្ញុំចង់ឱ្យវាទៅផ្លូវ​នេះ”។ Bitcoin នៅតែមានការជជែក​វែកញែកគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ខណៈ​ដែលតម្លៃ​ប្រែប្រួល​ ពិបាកស្មានត្រូវ ហើយបើគិត​ត្រឹម​ពេលនេះក្នុងមួយ Bitcoin មាន​តម្លៃប្រមាណជា ​១៤ លាន​រៀលប៉ុណ្ណោះ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ

 

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here