២ មុខរបរ ​ដែលមានទីផ្សារសែនធំ ​តែមិនសូវមានមនុស្សចូលចិត្តធ្វើទេនៅកម្ពុជា

0
3438

ហាងកាហ្វេ​ ហាងបោកអ៊ុត ​ហាងមុីហ័រ​ និង​មានមុខរបរ​ជាច្រើនទៀត ​​​ជាអាជីវកម្ម​ដែលមាន​មនុស្សចាប់អារម្មណ៍ធ្វើច្រើន​នាំគ្នាបើកតាមគ្នាព្រោងព្រាត។ ​តែយ៉ាងណា​មានអាជីវកម្ម៣មុខរបរ​មានទីផ្សារធំជាងអាជីវកម្មខាងលើនេះឆ្ងាយណាស់​តែអកុសល​កម្ពុជា​មិនសូវមានមនុស្សចាប់អារម្មណ៍ធ្វើមុខរបរទាំងនោះទេ។

មុខរបរទី១​​ គឺ​ចិញ្ចឹមបង្គារ

អាជីវកម្មមួយនេះល្អណាស់សម្រាប់ទីផ្សារក្នុងស្រុកនិង​នាំចេញ។ ​ប្រទេសជិតខាង​របស់កម្ពុជា​រួមមានវៀតណាម​និង​ថៃ​ជាប្រទេសដែលបាននាំចេញបង្គារ​រាប់ពាន់លានដុល្លារទៅក្រៅប្រទេស។​ ប្រទេសអ្នកមានជាច្រើន​រួមទាំងប្រទេស​អូស្រ្តាលី​ដែលបានធ្លាប់រស់នៅផងដែរ​​ជាប្រទេសដែលញុាំបង្គារទាំងនោះ​ព្រោះ​ប្រជាជនទូទៅមិនអាចញុាំបង្គារក្នុងស្រុកគ្រាន់ទេ​ណាមួយតម្លៃក៏ថ្លៃជាងបង្គារពីវៀតណាមនិងថៃឆ្ងាយណាស់។

នៅវៀតណាម​បង្គារនាំចេញមានទំហំរហូតដល់ជិត៤ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ​​ហើយ​បង្គារនាំចេញគឺ ស្មើរនឹងជិតពាក់កណ្តាលនៃការនាំចេញផលិតផលសមុទ្រ​ទាំងមូលរបស់វៀតណាម។

មុខរបរទី២​ ចិញ្ចឹមគោយកទឹកដោះ

នេះជាមុខរបរទី២​ដែលខ្មែរយើងមិនទាន់មានអ្នកធ្វើនៅទ្បើយទេ​​ ខណះពេលដែល​អ្នកផឹកទឹកដោះស្រស់​កាន់តែកើនទ្បើងខ្លាំង​ក្នុងមួយថ្ងៃៗ។​​ Business Cambodia មិនទាន់មានតួរលេខ​ពីទំហំទីផ្សារ​មួយនេះ​នៅទ្បើយទេ​តែតាមរយះការផ្គត់ផ្គង់របស់ទឹកដោះគោស្រស់​ដែលនាំមកពីប្រទេសថៃសព្វថ្ងៃ​យើងឃើញថា​ទីផ្សារមួយនេះធំណាស់។ ខ្ញុំចាំថា​តែមួយថ្ងៃក្រោយភ្ជុំ​ខ្ញុំដើររកទឹកដោះគោស្រស់នៅតាមផ្សារទំនើបគឺ​គ្រប់កន្លែងសុទ្ធតែដាច់ស្តុក​​នេះ​ជាសញ្ញាណបញ្ជាក់ថា​តម្រូវការសព្វថ្ងៃគឺធំណាស់។

សព្វថ្ងៃ​មានកសិដ្ឋានក្នុងស្រុកមួយដែលបង្កើតទ្បើងដោយជនបរទេសមួយរូប កំពុងរស់នៅកម្ពុជា​គឺ​ Moo Moo Farm បានកំពុងតែចាប់ផ្តើមឆក់យកឳកាសមួយនេះ​ជំនួសការនាំចូលផងដែរ។​នេះអាចជាគំរូមួយ សម្រាប់សហគ្រិនឯទៀត ដែលចង់ពិចារណា​ទីផ្សារមួយនេះផងដែរ។

ខ្ញុំនឹងចំណាយពេល​សិក្សារពីមុខរបរពីរនេះ​គាស់បង្ហាញពីឳកាសមួយនេះបន្ថែមទៀតដល់​សហគ្រិនជំនាន់ក្រោយ​របស់កម្ពុជា។​​​​ សូមរង់ចាំតាមដាន​អត្ថបទនិង​ហ្វេសប៊ុក​ផុស​របស់ខ្ញុំបន្ថែមទៀតនៅពេលក្រោយ៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ចូលទិញសៀវភៅ​និងវីដេអូ www.samkosal.com
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here