ក្រុមហ៊ុនអ៊ិនធឺណិត Today Communication មានមោទនភាពដែលបានឈ្នះពានរង្វាន់ “CAMBODIA BEST EMPLOYER BRAND AWARDS 2019”

0
104

នារថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ត្រូវបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី​ “BEST EMPLOYER BRANDING AWARDS ឆ្នាំ ២០១៩” ដែលជាកម្មវិធីលើកទី ១៣ ត្រូវបានរៀបចំឡើងដោយ Employer Branding Institute; World HRD Congress & Stars of the Industry Group នៅឯប្រទេសថៃ។

ជាលទ្ធផលប្រកបដោយមោទនភាពក្រុមហ៊ុនអ៊ិនធឺណិត Today Communication ទទួលបានពានរង្វាន់ “CAMBODIA BEST EMPLOYER BRAND AWARDS 2019 “

ពានរង្វាន់នេះសរបញ្ជាក់អោយឃើញថាក្រុមហ៊ុនអ៊ិនធឺណិត Today Communication ពិតជាយកចិត្តទុកដាក់ទៅលើបុគ្គលិករបស់ខ្លួនទាំងផ្នែកគ្រប់គ្រង អភិវឌ្ឍ និងបង្កើនគំនិតច្នៃប្រឌិត ដែលទាំងនេះសុទ្ធតែជាលក្ខខណ្ឌក្នុងការទទួលបានពានរង្វាន់នេះ។

លោក ចន្ធី សុធន ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអ៊ិនធឺណិត Today Communication បានមានប្រសាសន៏ថា “នេះគឺជាជោគជ័យរបស់ក្រុមការងារយើងទាំងអស់គ្នា។ ខ្ញុំពិតជាមានមោទនភាពដែលមានធនធានមនុស្សល្អៗ ប្រកបដោយទេពកោសល្យបានចូលរួមជាមួយយើងខ្ញុំ។ ខ្ញុំសូមផ្ញើរជោគជ័យនេះទៅកាន់បុគ្គលិករបស់ TODAY ទាំងអស់គ្នា។”

លោក សុធនបានបន្ថែមទៀតថាបើគិតពីធនធានមនុស្សរបស់យើងប្រៀបធៀបរវាងឆ្នាំ ២០១៧ និង ២០១៨ គឺកើនឡើងគុណនឹង ២ ហើយយើងមើលឃើញថាឆ្នាំ ២០១៩ នេះនឹងកើនឡើងទ្វេជាពីរបន្ថែមទៀតដោយសារតែអាជីវកម្មរបស់យើងកំពុងតែរីកចម្រើនឥតឈប់ឈរ។

សូមបញ្ជាក់ថាតាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ ២០១៦មក ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាលក្រុមហ៊ុន និងសហគ្រាសនានា រហូតឈានដល់ពង្រីកបន្ថែមទីតាំងប្រតិបត្តិការបស់ខ្លួនដែលសរុបមានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងតាខ្មៅ ក្រុងបាវិត និងក្រុងប៉ោយប៉ែត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

 

LEAVE A REPLY

Please enter your comment!
Please enter your name here