សល់៦ខែ​រៀនចប់ នារី​ម្នាក់នេះរត់ចោលសាលាមកបង្កើត​ក្រុមហ៊ុនជួយសន្សំអ្នកផ្ញើរ​ប្រាក់ទូទាំងពិភពលោក

0
504

គ្រប់គ្នា​ប្រហែលជាធ្លាប់​ស្គាល់និង​ឮពី Bitcoin រួចមកហើយ ដោយគេនិយមនិយាយថាវា​ជារូបិយប័ណ្ណឌីជីថលដែលបង្កើត​ឡើង​ជនឬក្រុមមិនស្គាល់មុខក្រោមឈ្មោះថា Satoshi Nakamoto ប្រើប្រាស់​បច្ចេកវិទ្យា​មួយហៅថា Blockchain។ ​Bitcoin មិនទាន់មានការឯកភាពគ្នាទូទាំងពិភពលោកទទួលស្គាល់នៅឡើយទេ ប៉ុន្តែ​បច្ចេកវិទ្យា Blockchain ត្រូវ​បានគ្រប់គ្នា​យល់ថា​នឹង​ជួយ​ពិភពលោកបានច្រើននៅថ្ងៃអនាគត​។

ដោយសម្លឹង​មើលឃើញពីឱកាសនិងសក្ដានុពលនៃបច្ចេកវិទ្យា Blockchain​នេះ​ នារីវ័យក្មេង​ស្រស់​សោភាម្នាក់វ័យ​២៦ឆ្នាំ ឈ្មោះថា Maxine Ryan ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុនបច្ចេកវិទ្យា​មួយប្រើប្រាស់ Blockchain ក្នុងគោលបំណង​ដោះស្រាយប​ញ្ហាអ្នកផ្ញើរ​លុយឆ្លង​ប្រទេស មិនចាំបាច់​តម្រូវ​ឱ្យបង់ថ្លៃ​ផ្ញើរ​មានសភាពលឿនរហ័ស​ព្រម​ទាំង​សុវត្ថិភាពខ្ពស់ ទាំង​ដែលនាង​មិនមានជំនាញខាង​បច្ចេកវិទ្យាពីមុនឡើយនោះ។

Blockchain ជាបច្ចេកវិទ្យា​មួយមានលក្ខណៈ​សាំញាំពិបាកយល់ទាមទារ​ឱ្យមានការ​ស្វែង​យល់និងស្រាវជ្រាវ​ខ្លាំង​ប៉ុន្តែ​ Maxine Ryan បានធ្វើវាទៅជាអាជីវកម្ម​ទូរទាត់និង​ផ្ទេរ​ប្រាក់​លក្ខណៈសកលបាន។ អាជីវកម្មចាប់ផ្ដើមថ្មីរបស់គាត់មានឈ្មោះថា Bitspark ចាប់ផ្ដើមឡើង​ជាមួយនឹងសហស្ថាបនិកម្នាក់ទៀត​ និងសព្វថ្ងៃជានាយកប្រតិបត្តិគឺលោក Goerge Harrap នៅឆ្នាំ២០១៤ ខណៈ​ពេលពួកគាត់​ជួបគ្នាមួយភ្លែត​នៅផ្ទះស្នាក់នៅរួមនាប្រទេសអូស្ត្រាលី។

Maxine Ryan បានលើកឡើងថាកាលពីដំបូង​គាត់មិនយល់អ្វីទេពីបច្ចេកវិទ្យា​ តែក្រោយពីស្ដាប់ការពន្យល់ពីសំណាក់លោក Harrap រួចមកគាត់ចាប់ផ្ដើមយល់​ថា​បច្ចេកវិទ្យា Blockchain នេះមានប្រយោជន៍ខ្លាំង​ មានសក្ដានុពលអាចជួយ​មនុស្ស​រាប់​លាននាក់។ គ្រាន់តែ​ស្ដាប់​សហស្ថាបនិករបស់គាត់និយាយរៀបរាប់មិនទាន់បានប៉ុន្មានផង Maxine បានធ្វើ​ការសម្រេចចិត្តមួយមិនគួរឱ្យជឿដោយធ្វើការបោះបង់ការសិក្សានៅសាកលវិទ្យាល័យ ខណៈខ្វះតែ​៦ខែទៀត​ប៉ុណ្ណោះនាង​រៀនចប់ហើយនោះ។

ដំបូង​ឡើយអាជីវកម្មគាត់​ធ្វើរបៀបជាម៉ាស៊ីនដាក់​ប្រាក់ផ្ញើរ​ទៅម៉ាស៊ីនដកប្រាក់មួយទៀត​តែប៉ុណ្ណោះ តែដោយសារតែ​ទទួលបាន​ការចាប់អារម្មណ៍​និងគាំទ្រ​ខ្លាំង គាត់បានធ្វើការ​ពង្រីកអាជីវកម្មរបស់គាត់ទៅជា ប្រព័ន្ធ​នៅលើអ៊ីនធឺណេត កាលណោះមានអ្នកជំនាញ​ខាង​បច្ចេកវិទ្យាធ្វើការ​ជាមួយគាត់​ប្រមាណជា​១៧រូប។ ៤ឆ្នាំក្រោយដំណើរការ​ សព្វថ្ងៃ Bitspart កំពុង​ធ្វើការ​និងសហការ​ជាមួយនឹង​ភ្នាក់ងារផ្ញើរ​និងផ្ទេរប្រាក់ច្រើនជាង​៧ប្រទេសភាគច្រើន នៅខាងប៉ែកអាស៊ីនិងមួយចំនួនតិចនៅអាហ្វ្រិច មានដូចជា​ហុងកុង ម៉ាឡេស៊ី ហ្គាណា នីហ្សេរិយ៉ា ភីលីពីន អ៊ីនដូនេស៊ី វៀត​ណាម និងប៉ាគីស្ថាន។

មិនខុសពីស្ថាបនិកដែលចាប់ផ្ដើម​ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ទៃទៀត​ប៉ុន្មាននោះទេ Maxine បានចំណាយទុនរបស់ខ្លួនចាប់ផ្ដើមជាមុន ដោយហេតុ​តែ​មានជំនឿជាក់ខ្លាំង​លើគំនិត​របស់ខ្លួន ហើយមុននឹងគាត់ទទួលបានជោគជ័យ មានពេលខ្លះគាត់ក៏ត្រូវ​សុំផ្ទះគេគេង ដកលុយសន្សំរបស់ខ្លួ​នខ្លះដើម្បីឱ្យអាជីវកម្មរបស់គាត់​ដំណើរ​ការទៅមុខ៕

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ៖ ខុន សក្ក័ដា

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here