ស្ពានជ្រោយចង្វារចាស់ នឹងត្រូវបើកឲ្យដំណើរការឡើងវិញនៅខែកក្កដាខាងមុខ

0
782

លោក វ៉ា ស៊ីម​សូរិយា មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ នៅ​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩​ថាកម្ពុជា​នឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ស្ពាន​ជ្រោយចង្វារ​ចាស់ ​នៅចន្លោះ​ខែមិថុនា និង​ខែកក្កដា ក្នុង​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​បាន​ជួសជុល​ប្រមាណ​៩០​ភាគរយ​ហើយ ។​

ស្ពាន​ជ្រោយចង្វារ​ចាស់ (​ទី​១) បានសម្រេច​ជួសជុល​ឡើងវិញ​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០១៧ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៣​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយឥតសំណង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់ ចាយ​កា (JICA)​។ ស្ពាន​ដែល​ជួលជុល​ឡើងវិញ​នេះ នឹង​អាច​ប្រើប្រាស់​បាន​ក្នុង​រយះពេល​ពី​៤០ ដល់​៦០​ឆ្នាំ​ឯណោះ​។​នេះបើតាមការបញ្ជាក់របស់លោក។

គួរជម្រាបផងដែរថា ជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលដែលរង់ចាំការបញ្ចប់ការសាងសង់ ក៏ដូចជាជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅតំបន់ជ្រោយចង្វារ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់ស្ពានបាឡេដែល មានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ ត្រូវសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក។

 

LEAVE A REPLY

Please enter your comment!
Please enter your name here