អ្នកលក់អនឡាញ សូមត្រៀម ច្បាប់ពាណិជ្ចកម្មអនឡាញ នឹងចាប់ផ្តើមអនុវត្តន៍នៅកម្ពុជា

0
9535

វិស័យអនឡាញនៅកម្ពុជា កំពុងតែមានភាពរីកចម្រើនខ្លាំង ដែលអាចធ្វើអោយ អ្នកលក់មួយចំនួនធំកំពុងតែកើបលុយ សន្ធឹកសន្ធាប់ពីអាជីវកម្មគ្មានតូបមួយនេះ។ តែអ្នកលក់អនឡាញមួយចំនួនកំពុងតែធ្វើព្យុះធ្វើភ្លៀង នាំទុក្ខដល់អ្នកលក់អនឡាញ ដែលតម្រូវអោយបានច្បាប់មួយនៅក្នុងការគ្រប់គ្រងលើពាណិជ្ចកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា។

អនុរដ្ឋលេ​ខាធិការ​ក្រសួង​​​​​​​ពាណិជ្ជកម្ម​មានប្រសាសន៍ថា កា​​​​​​​​រដាក់ចេ​​​​​​​​​​​ញ​នូវ​ច្បាប់ពា​​​​​​​​​​​ណិជ្ជកម្ម​អ​​​​​​​​​​​​​​​​​​​ន​ឡា​ញ គឺ​ធ្វើឡើង​​​ដើម្បី​ផ្ដល់​​​​​​​​​​​​​​​​​​​​​​​​​​​​ភាពងាយស្រួល និង​សុវត្ថិភាព​​​​​​​​​​​ដ​​​​​​​​​​​​​​​​​​​​​​​​ល់​អ្នក​ទិញ និង​អ្នក​ល​​​​​​​​​ក់​លើ​ការ​​​​​​​​​​​​ប្រកប​​​​​​​​​​​​​អាជីវកម្ម​លើ​អ​​​​​​​​​​​​​​​​ន​ឡា​ញ ។ ច្បាប់ពា​​​​​​​​​​​​​​​ណិជ្ជ​​​​​​​​​​​​​​​​​​​​​​​​​​​កម្ម​អន​ឡាញ​ដែល​គ្រោង​ដា​​​​​​​​​​ក់​ចេ​​​​​​​​​​ញ​នេះ ត្រូវបា​​​​​​​​​​​​ន​គណៈរដ្ឋមន្ត្រី​កំ​​​​​​​​​ពុង​ពិ​​​​​​​​​​​​និត្យ លើ​សំណុំ​​​​​​​​​​ឯកសា​​​​​​​​​​​​​​​​រ​មួយចំនួន ​​​​​​​​​​​​ដោយ​​​​​​​​​​​​​​​​​​​​​​​​​បាន​ព្យាករណ៍​ថា នឹង​ត្រូវ​ចេ​​​​​​​​​​​​​ញ​ជា​រូប​​​​​​​​​​រាង​​​​​​​​​​​​​​​​​នៅក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំនេះ។ ​លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិកា​​​​​​​​​​​​រ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា ច្បាប់ពា​ណិជ្ជកម្ម​អន​ឡា​ញ ​​​​​​​​​​​​​​​​ដែល​​​​​​​​​​​​​​​​​​​​​​​ក្រសួង​ពាណិជ្ជកម្ម​បាន​​​​​​​​​​ចងក្រង​ឡើង អស់​រ​​​​​​​​​​​​​យៈពេល​យូរ​ឆ្នាំ​ម​​​​​​​​កហើយ​​​​​​​​​​​​​​​​​​​​​​​​នេះ ពេលនេះ ​​​​​​​​​​​​​​​​​​​​កំពុងស្ថិត​នៅ​ក្នុង​ដំ​​​​​​​​ណាក់កាល​​​​​​​​​​​​​​​​​​​​​​​​​​ពិនិត្យ​កម្រិត​ជំនាញ​​​​​​​​​​​​​នៅ​គ​​​​​​​​​​​​ណៈរដ្ឋមន្ត្រី ។​

​លោក​សង្កត់ធ្ងន់​ថា ​​​​​​​​​​​​​​​​​​​​​​​​​បើ​ច្បាប់​ពាណិជ្ជកម្ម​​​​​​​​​​​​​​​​​​​អន​ឡាញ​នេះ​​​​​​​​​​​​ត្រូវបាន​​​​​​​​​​​​​​​ពិភាក្សា​ពី​គ​​​​​​​​​​​​​​​​ណៈរដ្ឋមន្ត្រី​នូវ​ក​​​​​​​​​​​​​​​​​​​​​​​​​​​​ម្រិត​បច្ចេក​​​​​​​​​​ទេស ​​​​​​​​ឃើញ​ថា​គ្រប់គ្រាន់ នឹង​អា​​​​​​​​​​​​​ច​ចេញ​លឿ​​​​​​​​​​​​​​​​ន នោះ​ច្បាប់​​​​​​​​​​នេះ នឹង​អា​​​​​​​​​​​ច​ចេញ​​​​​​​​​​​​​​​​​​​​​​ជា​ផ្លូវការ​​​​​​​​​​​​​​​​​​នៅក្នុ​​​​​​​​​​ង​ឆ្នាំ​២០​​​​​​​​​១៩​​​​​​​​​​នេះ​​​​​​​តែម្តង ។​

លោក​បាន​ថ្លែង​បែបនេះ ​នៅក្នុង​កម្មវិ​​​​​​​​​​ធី​សិក្ខាសា​​​​​​​​​​លា​ស្តីពី កា​​​​​​​​​​​​​​​​​​​​រអភិវឌ្ឍ​ពាណិជ្ជកម្ម​​​​​​​​​​នៅ​តំប​​​​​​​​​​​ន់​ជន​​​​​​​​​​​​​​​បទ ក្នុ​​​​​​​​​​​​​​​​​​​​​​​​​ងប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​១០ ​​​​​​​​ខែ​មក​​​​​​​​​​​​​រា ។​ អនុរដ្ឋលេខាធិ​​​​​​​​​​​​​​​​​ការ​ក្រសួង​ពាណិជ្ជកម្ម​រូបនេះ​​​​​​​​​​បន្តថា ការដាក់ចេញ​ច្បាប់ពា​​​​​​​​​​​​​ណិជ្ជកម្ម​អ​​​​​​​​​ន​ឡាញ​នេះ​​​​​​​​​​​​​​​​​​​​​​​ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​លក់​​និង​អ្នកទិញ ព្រោះ​នៅ​​​​​​​​ពេល​​​​​​​​​​​​​​​​​​​​​​ច្បាប់​នេះ​​​​​​​​​​​ចេញ​​​​​​​​​​​​​ជា​ផ្លូវការ អ្នក​ល​​​​​​​​​​​ក់​មិន​អា​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច​បោកប្រាស់​អ្នកទិញ​បានទេ ហើយ​អ្នក​​​​​​​​​​​​​​​​​​ទិញ ក៏​ដូចគ្នា មិន​​​​​​​​​អាច​បោក​​​​​​​​​​​​​​​​​​​​​​ប្រាស់​អ្នក​លក់​​​​​​​​​​​​ដោយ​ប្រកា​​​​​​​​​​​​​រ​ផ្សេងៗ​​​​​​​​​​​បាន​​​ឡើយ ។​

​លោក ថៅ សុខ​មុនី ​​​​​​​បញ្ជាក់ថា ប្រសិនបើ​​​​​​​​​​​​​​គ្មាន​ច្បាប់ទ​​​​​​​​​​​​​​​ម្លាប់​ត្រឹមត្រូវ​ទេ​​​​​​​​​​ នោះ វិស័យ​​​​​​​​​​​​​​​​​​នេះ នឹង​មិន​​​​​​​​​​​​អាច​រីក​​​​​​​​​​​​​​​​​​​​​​​​ចម្រើន​លូតលាស់​លឿន​ដូច​បណ្តា​ប្រទេស​ជិ​​​​​​​​​​​​​​​តខាង​ឡើយ មួយវិ​​​​​​​​​​​​​​ញទៀត កាល​​​​​​​​​ណា​អត់​មា​​​​​​​​​​​​​​​​​ន​ច្បាប់ទម្លាប់​​​​​​​​​​​​​ត្រឹមត្រូវ ​​​​​​​​​​​​​​​​​​​​​​ក៏​អាច​បណ្តាលឱ្យមាន​ជម្លោះ ហើយ​បើ​មា​​​​​​​​​​​ន​ជម្លោះ គឺ​មិន​​​​​​​​​​​​​​អាច​ដោះស្រាយ​​​​​​​​​​​​​បាន ព្រោះតែ​​​​​​​​​​​​គ្មាន​​​​​ច្បាប់ ។​

លោក​ឧកញ៉ា ងួន ម៉េង​តិ​​​​ច អនុប្រធាន​ស​​​​​​​​ភា​​​​​​​​ពា​​​​​​​​​​​​​​​​​​ណិជ្ជកម្ម​កម្ពុជា​​​​​​​​​​​បាន​ឱ្យដឹង​​​​​​​​​​ថា តាំង​​​​​​​​​​​​​​​​​​​​​​ពី​ដើម​រហូត​ដ​​​​​​​​​​​​​​ល់​បច្ចុប្បន្ន​​​​​​​​​​​​​​​​​​​​​ ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ត្រូវ​ពឹងផ្អែក​​​​​​​​​​​លើ​កា​​​​​​​​​​រទូ​​​​​​​​​​​​​​​​ទាត់​ប្រាក់សុទ្ធ និ​​​​​​​​​​ង​ត្រូវ​ទៅ​​​​​​​​​​ដល់​ទីតាំ​​​​​​​​​​​​​ង​ទំនិញ​ផ្ទាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែម្តង ​​​​​​​​​​​​​​​​​​​​​​កត្តា​ទាំង​នេះ ធ្វើឱ្យ​ខាត​ពេលវេលា​, ខាតបង់​​​​​​​​​​​ប្រាក់​​​​​​​​​​​​​​​​​​​​​​​​​​​កាស និង​ផ្តល់​កត្តា​ហា​​​​​​​​​​​​​​​​​​​និភ័យ​អ្នកល​​​​​​​​​​​​​​​ក់ និង​អ្នក​​​​​​​​​​​​​​​​​​​ទិញ ។​

​លោក​បន្តថា បើសិនជា​មា​​​​​​​​​ន​ការ​​​​​​​​​​​​​​​​​​ធ្វើ​ពា​​​​​​​​​​​​​​ណិជ្ជកម្ម​អ​​​​​​​​​​ន​ឡា​ញ និង​​​​​​​​​​​​​​​​​​​​កា​​​​​​​​​​​​​​​​​​​​​​​​រទូទាត់​ទំនិញ​តា​​​​​​​​​​​ម​បច្ចេក​​​​​​​​​​​​​​​​​​វិទ្យា Fintec​​​​​​​​​​​​h កា​​​​​​​​​​​​​​​​​​​​​​​​​ន់តែ​ទូលំទូលាយ​នៅ​កម្ពុជា នោះ មិន​ត្រឹមតែ​ផ្តល់​ផ​​​​​​​​​​​ល​ចំណេ​​​​​​​​​​​​​​ញ​ទាំ​​​​​​​​​​​ង​ប្រាក់​​​​​​​​​​​កាស​, ពេលវេលា​​​​​​​​​​​​​​​​​​​​ និង​សុវត្ថិភាព​​​​​​​​​​ដល់​​​​​​​​​​អតិថិ​​​​​​​​​​​​​​​​​​​​​​​​​​​ជន និង​អ្នកលក់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំ​​​​​​​​​​​​​ង​ជួយ​ជំរុញ​ស​​​​​​​​​​កម្មភាព​​​​​​​​​​​​​ពា​​​​​​​​​​​ណិជ្ជកម្ម ឱ្យ​កាន់​​​​​​​​​​​​តែ​ផុសផុ​​​​​​​​​​​​​​​​​​​​ល​ឡើង ពិសេ​​​​​​​​​​​​​ស គឺ​ជំរុញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យ​ទំនិញ​ក្នុងស្រុក​កាន់​​​​​​​​តែ​មា​​​​​​​​​​​ន​ទីផ្សា​រទាំ​​​​​​​​​​ង​ក្នុង និ​​​​​​​​​​​​​​ង​ក្រៅ​​​​​​​​​ប្រទេ​​​​​​​​​​​​​​​​​​​​​​​​​​​​ស ៕

 អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here