កំហុសធំបំផុត អ្នកបានសាង ពេលអ្នក ទិញរថយន្តបង់រំលស់

0
1115

បច្ចុប្បន្ននេះ​ សេវាកម្មបង់រំលស់កំពុងពេញនិយម ដូចជា​ បង់រំលស់ លើ លំនៅឋាន ឧបករណ៍អេឡិចត្រូនិច និង រថយន្តជាដើម។ ចំពោះមនុស្សមួយចំនួន ពួកគេជ្រើសរើស សេវាកម្មបង់រំលស់រថយន្តដើម្បីទទួលបានរថយន្តទំនើបតាមចំណង់ដែលខ្លួន ចង់បាន។ យ៉ាងណាមិញពួកគេមិនបានដឹងពីកំហុស ដែលពួកគេបានសាងចំពោះការបង់រំលស់រថយន្តនោះទេ។

បើតាមសម្ដីរបស់លោកស្រី Suze Orman អ្នកជំនាញហិរញ្ញវត្ថុរបស់អាមេរិកល្បីល្បាញម្នាក់ បានបង្ហើប ពីរឿងមួយដែលធ្វើឲ្យលោកអ្នកអាចសន្សំសំចៃលុយបានច្រើនរយដុល្លារ ទៅលើការទិញរថយន្តតាមរយៈបង់រំលស់ ហើយរឿងនេះ អ្នកលក់រថយន្ត ព្រមទាំងក្រុមហ៊ុនផ្ដល់កម្ចីទិញរថយន្តមិនចង់ឲ្យអ្នកដឹងនោះទេ។​

លោកស្រីបានលើកឡើងថា កម្ចីទិញរថយន្ត​ដែលមានរយៈពេលយូជាង ៣៦ខែ គឺជាការខ្ជៈខ្ជាយលុយ។ លោកស្រីបានបន្តថា មនុស្សជាច្រើន ចាប់អារម្មណ៍ពេល ឃើញការផ្សព្វផ្សាយ អំពីកម្ចីទិញរថយន្ត មានរយៈពេល ៦០ ឬ ៧២ខែ តែលោកស្រីផ្ដល់យោបល់ថាកុំទៅចាប់អារម្មណ៍នឹងវាអី

ស្រ្ដីវ័យ ៦០ឆ្នាំរូបនេះលើកឡើងថា រថយន្ត គឺជាការវិនិយោគដ៏អាក្រក់បំផុត។ ហេតុអ្វី? ព្រោះពេលអ្នកទិញវា ហើយបើកបរចេញពីកន្លែងទិញភ្លាម នោះតម្លៃរបស់វានឹងបាត់បង់។ អ្នកមិនអាចទៅយកលុយពីការទិញរថយន្តមកវិញបានទេ ហើយពេលអ្នកលក់ចេញវិញក៏ខាតមិនស្ទើរដែរ។

លោកស្រីក៏បានបន្ថែមទៀតថា ប្រសិនបើអ្នកខាតលុយ លើការទិញរថយន្ត ហេតុអ្វីអ្នកយល់ព្រមបង់ថ្លៃការប្រាក់កាន់ច្រើនលើ កម្ចីទិញរថយន្ត។ នេះជា​កំហុសធំមួយចំពោះអ្នកទិញរថយន្តបង់រំលស់។ ដូច្នេះ បើអ្នកទទួលយកសេវាកម្មបង់រំលស់រយៈពេលយូ អ្នកក៏កាន់តែខ្ជៈខ្ជាយលុយកាន់តែច្រើន។

មានហេតុផលមួយដែល ក្រុមហ៊ុនលក់រថយន្ត ផ្ដល់សេវាម្មទិញរថយន្តបង់រំលស់ រយៈពេល៥ឆ្នាំ ឬយូជាងនេះ ព្រោះពួកគេចង់បញ្ចុះបញ្ចូលអ្នកឲ្យទិញរថយន្តថ្លៃៗ។ រយៈពេលបង់រំលស់កាន់តែយូ អ្នកចំណាយលុយតិចក្នុងការបង់រំលស់ តែអ្នកត្រូវចាំថា កាលណារយៈពេលបង់រំលស់កាន់តែយូ អ្នកក៏កាន់តែចំណាយលុយច្រើនលើកម្ចីផងដែរ ដែលវាជាការវិនិយោគដ៏អាក្រក់មួយ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here