រថភ្លើងដំបូងលើពិភពលោករត់ ៣៥០Km/h ដោយមិនបាច់មនុស្សបើក លេចមុខបណ្តើរៗនៅចិន

0
810
Image @VCG Via Getty Image

ប្រភពរថភ្លើងល្បឿនលឿនឬហៅថា Bullet Train ត្រូវបាននាំគំនិតបង្កើតដំបូងដោយជប៉ុន ប៉ុន្តែសព្វថ្ងៃនេះចិនបានយកគំនិតនេះមកបង្កើតដល់រថភ្លើងដែលរត់ដោយមិនបាច់មានមនុស្សបើក (fleet automated high-speed trains ) ដំបូងបំផុតលើពិភពលោក មានសមត្ថភាពអាចរត់លឿនបំផុត ៣៥០ គីឡូម៉ែត្រក្នុងមួយ ។

ប្រភពពីសារព័ត៌មានចិន ឲ្យដឹងថា ប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិនេះនឹងយកទៅបំពាក់លើរថភ្លើងចាស់ Fuxing bullet trains ដែលរត់តាមខ្សែរថភ្លើងពីទីក្រុងប៉ីជីងទៅចាងជែខូវ (Beijing-Zhangjiakou ) ហើយបច្ចុប្បន្ននេះកំពុងស្ថិតនៅក្នុងការសាងសង់ដើម្បីទទួលការប្រកួតកីឡូអូឡាំពិច ២០២០ ។

ប្រព័ន្ធមួយនេះអាចធ្វើឲ្យរថភ្លើងរត់ដោយស្វ័យប្រវត្តិពីស្ថានីយ៍មួយទៅស្ថានីយ៍មួយ គ្រប់គ្រងប្រតិបត្តិការផ្សេងៗទៅតាមកាលវិភាគកំណត់ ក៏ដូចជាបិទបើកទ្វារដោយស្វ័យប្រវត្តិផងដែរ ។ ប្រព័ន្ធស្វ័យប្រវត្តិមួយនេះហៅកាត់ថា ATO នឹងជួយបង្កើតប្រសិទ្ធភាពក្នុងការគ្រប់គ្រងរថភ្លើង ជៀសវាសការកកស្ទះ ការខកខាន និងគ្រោះថ្នាក់ដោយសារការគ្រប់គ្រងមិនដិតដល់របស់មនុស្ស ។

បច្ចុប្បន្ននេះ ATO កំពុងដាក់ពង្រាយនៅតាមខ្សែរថភ្លើងមួយចំនួនពីទីក្រុង តុងគ័នទៅហួយចូវ ពីហ្វ័រសានទៅជ័រឈីង ក្នុងខេត្តគ័ងតុង ជាមួយនឹងល្បឿនដែលរថភ្លើងអាចរត់បាន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ប្រព័ន្ធ ATO ត្រូវបានធ្វើសាកល្បងជោគជ័យដំបូងនៅលើខ្សែរថភ្លើងប៉ីជីង និងស៊ិនយ៉ាង កាលពីខែកញ្ញាឆ្នាំ ២០១៨ កន្លងទៅ ដែលសរុបទៅវាបានរត់ ១៨៦០០០ គីឡូម៉ែត្ររួចមកហើយ ។

ត្រឹមមួយពព្រិចភ្នែកចិនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈដែលកាលពីខ្ទង់ឆ្នាំ ១៩៩០ ការធ្វើដំណើរពីទីក្រុងធំៗដូចជាពីប៉ីជីងទៅសៀងហៃ ត្រូវចាយពេលអស់ ១ថ្ងៃ ១យប់ ប៉ុន្តែរថភ្លើងល្បឿនលឿនសព្វថ្ងៃនេះចំណាយពេលជាមធ្យម ៤ ម៉ោងប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ចិនបានជាប់ឈ្មោះជាប្រទេសដែលមានខ្សែរថភ្លើងល្បឿនលឿនច្រើនជាងគេបង្អស់ ខណៈដែលរដ្ឋាភិបាលចិនចង់សាងសង់ខ្សែរថភ្លើង ៦៨០០ គីឡូម៉ែត្របន្ថែមនៅឆ្នាំ ២០១៩ នេះ ក្នុងនោះ ខ្សែរថភ្លើង ៣២០០ គីឡូម៉ែត្រយ៉ាងតិចជាខ្សែរថភ្លើងល្បឿនលឿន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here