ហេតុផលមួយដែលលោក Amancio Ortega មានប្រាក់ផ្ទាល់ខ្លួនសរុបរហូតដល់ ៧០ពាន់លានដុល្លា

0
146

បើយើងក្រឡេកមើលទៅលើតារាងនៃចំណាត់ថ្នាក់មហាសេដ្ឋីលំដាប់ពិភពលោក នៅដើមឆ្នាំ ២០១៩ នេះ យើងនិងឃើញឈ្មោះលោក Amancio Ortega កំពុងឈរនៅលើលេខរៀងលំដាប់ទី ៦ ហើយលោកក៏មានទឹកប្រាក់សរុបរហូតទៅដល់ ៧០ ពាន់លានដុល្លាសហរដ្ឋអាមេរិក។

លោក Amancio Ortega គឺជាស្ថាបនិកក្រុមហ៊ុនផលិតសំលៀកបំពាក់ម៉ាក ZARA ដែលជាម៉ាកដ៏ល្បីមួយនៅក្នុងពិភពលោក ហើយក្នុងមួយឆ្នាំៗក្រុមហ៊ុននេះអាចរកចំណូលបានរាប់លានដុល្លាពីការលក់សំលៀកបំពាក់របស់ខ្លួន ។

បើរម្លឹកពីអតីតកាល និងមូលហេតុដែលធ្វើអោយលោក Amancio Ortega អាចវិវត្តន៍ខ្លួនពីជនសាមញ្ញធម្មតារហូតក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកដូចសព្វថ្ងៃនេះ គឺលោកឆ្លងកាត់ជីវិតដ៏លំបាកលំបិន និងវែងឆ្ងាយខ្លាំងណាស់ទម្រាំលោកមកដល់ចំណុចនេះ ។ លោក Amancio Ortega បានកើតនៅក្នុងប្រទេស អេស្ប៉ាញ ហើយលោកមានបងប្អូន៤នាក់ ហើយលោកបានឈប់រៀននៅពេលដែលលោកមានអាយុទើបតែ ១៤ឆ្នាំ ដើម្បីជួយការងាររបស់ឪពុកលោកនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ។ ច្រើនឆ្នាំកន្លងមកលោកក៏បានផ្លាស់ប្តូរការងារទៅធ្វើការនៅក្នុងក្រុមហ៊ុនផលិតសំលៀកបំពាក់ដោយដៃមួយកន្លែងដែលមានឈ្មោះថា GALA ហើយនៅទីនោះលោកក៏បានរៀនសូត្រពីរបៀបផលិតសំលៀកបំពាក់បានយ៉ាងស្ទាត់ជំនាញ ។

ដោយសារតែលោកទទួលបានចំណេះ និងជំនាញនៅក្នុងការផលិតសំលៀកបំពាក់ លោកក៏បានលាឈបពីការងារ ហើយនៅក្នុងឆ្នាំ ១៩៧៥ លោក Amancio Ortega រួមនិងភរិយាបានចាប់ផ្តើមផលិតសំលៀកបំពាក់លក់ដោយខ្លួនឯង ហើយលោកក៏បានដាក់ឈ្មោះថា ZARA ។ ដោយសារតែការសំលៀកបំពាក់របស់លោកផលិតឡើងមានគុណភាពល្អទើបលោកទទួលបានការគាំទ្ររពីអតិថិជនយ៉ាងខ្លាំង រហូតទទួលបានចំណូលយ៉ាងច្រើន ។ ច្រើនឆ្នាំកន្លងមកភាពរីកចំរើនក៏បានរុញច្រានអោយលោកពង្រីកអាជីវកម្មផលិតសំលៀកបំពាក់កាន់តែធំ ហើយចំណូលរបស់លោកក៏កើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំរហូតក្លាយជាមហាសេដ្ឋីដូចសព្វថ្ងៃនេះ។

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here