គោលការណ៍មួយរបស់ម្ចាស់ហាងថ្មគោល៖ប្រែពីលក់មិនសូវដាច់មកជាលក់ដាច់ខ្លាំង

0
1979

“ហាងថ្មគោល”ចាប់ផ្តើមតាំងពីឆ្នាំ២០១៥ បន្តការរកស៊ីមកដល់បច្ចុប្បន្ន តែចម្លែកអីពេលនេះថ្មគោលមិនប្រើហាងផ្ទាល់ខ្លួនទៀតទេ យីហោដែលដាក់ឈ្មោះស្រុកមួយនៃខេត្តបាត់ដំបងមួយនេះ លក់តែនៅលើអនឡាញប៉ុណ្ណោះ ប៉ុន្តែម្ចាស់ហាងអាហារខ្មែរមួយនេះ​បង្ហើបថា ការលក់នៅពេលគ្មានហាង លក់កាន់តែដាច់ជាងពេលមានហាងទៅទៀតដោយសារតែគាត់ប្រើគោលការណ៍មួយនេះ ពេលចេញលក់ម្តងៗ មិនដូចពីមុនលក់តែបាយនោះទេ។

លោក សំ កុសលបានបង្ហើបតាមសំណេរនៅលើហ្វេសប៊ុក និងសៀវភៅ”លក់អារម្មណ៍” ដែលទើបនឹងសម្ភោធថ្មីៗនេះថា ដំបូងឡើយថ្មគោលរកស៊ីខាតច្រើនជាងចំណេញ ដោយសារតែហាងបាយនេះលក់តែបាយ និងម្ហូបប៉ុន្មានមុខប៉ុណ្ណោះ ដែលធ្វើឲ្យភ្ញៀវទ្រលាន់ និងមិនសូវពេញចិត្តប៉ុន្មានឡើយ ចំណែកឯបាយខ្ចប់ដែលគិតថានឹងជោគជ័យខ្លាំងនោះ គេចម្លងបានកាន់តែងាយទៅទៀត។

បន្ទាប់ពីចូលកាន់កាប់ហាងក្រោយពេលស្ថាបនិក៣រូបបានបោះបង់ចោល ហើយក៏ជាដែលថ្មគោលលែងមានហាងតទៅទៀតនោះ លោកសំ កុសល បានអនុវត្តគោលការណ៍មួយសម្រាប់ហាងបាយដែលមានអាយុជាង២ឆ្នាំនាកាលណោះ គឺគោលការណ៍”ជីវិតកាន់តែប្រសើរ”  ដោយរាល់មុខម្ហូបថ្មីៗដែលចេញពីហាងថ្មគោល បើមិនធ្វើឲ្យជីវិតមនុស្សកាន់តែប្រសើរទេ នោះមិនចេញលក់ជាដាច់ខាត់។

ក្រៅពីអនាម័យនៅចង្ក្រាន ក្រុមការងារថ្មគោលបានទាក់ទងទិញសាច់ពីកសិដ្ឋានដោយផ្ទាល់ និងបានយកបន្លែធម្មជាតិនៅក្នុងស្រុកមកធ្វើម្ហូបទៀតផង ដែលយុទ្ធនាការនេះថ្មគោលចង់ឲ្យអ្នកញាំមានទំនុកចិត្តខ្ពស់ជាងមុន មានជីវិតប្រសើរឡើងជាងមុន មិនបារម្ភពេលញាំអាហារពីហាងមួយនេះ ពិសេសមិនបាច់ភ័យព្រួយទៅចំណាយលុយថ្លៃពេទ្យឡើយ។

លោក សំ កុសល”ខ្ញុំមិនឲ្យនរណាម្នាក់រកស៊ីខាតជាមួយខ្ញុំឡើយ ទាំងម្ចាស់ភាគហ៊ុនក្តី ទាំងអតិថិជនរបស់ថ្មគោលក្តី ខ្ញុំសុខចិត្តខាតតែម្នាក់ឯងចុះ”៕

ដកស្រង់ចេញពីសៀវភៅ ៖ លក់អារម្មណ៍

ចង់បានអាហារមានគុណភាពល្អ អនាម័យ និងតម្លៃសមរម្យពីហាងថ្មគោល លោកអ្នកអាចទាក់ទងទៅកាន់លេខ 010222365/017497175 ឬ អាស័យដ្ឋាន facebook.com/Thmorkolfoods/

 

អត្ថបទដោយ៖ Noun Vannak, Franchise Editor