World Bank បង្ហាញពីចំណុច​សំខាន់ៗ ៤ ត្រូវមើល ដើម្បីឱ្យកម្ពុជាទាញយកប្រយោជន៍ពីសម័យសេដ្ឋកិច្ចឌីជីថល

0
143

ថ្មីៗនេះធនាគារពិភពលោក World Bank ទើបនឹងបញ្ចេញរបាយការណ៍មួយក្រោមចំណងជើងថា “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល”។ បើកក្បាលដំបូង​ ធនាគារពិភពលោកបានលើកឡើងពីភាពជោគជ័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយភាពក្រីក្រ និង ការរីកចម្រើនលើវិស័យផ្សេងៗ​។

បន្តមកទៀត​របាយការណ៍ដដែលនេះក៏បាន​លើក​បង្ហាញផងដែរ ពី​រឿងបួនយ៉ាង​ដែលត្រូវ​ពិនិត្យមើលដើម្បីឱ្យកម្ពុជាអាចទាញយកប្រយោជន៍ពីសេដ្ឋកិច្ច​ឌីជីថល។

១. ល្បឿន និងការតភ្ជាប់អ៊ីនធឺណេត

ឃើញថាសន្ទុះនៃការប្រើប្រាស់ស្មាតហ្វូនមានការកើនឡើង ប៉ុន្តែល្បឿននៃការប្រើប្រាស់អ៊ីនធឺណេត និង ការភ្ជាប់អ៊ីនធឺណេតល្បឿនលឿននៅតាមផ្ទះស្ថិតនៅក្នុងកម្រិតមួយនៅពីក្រោយប្រទេសជិតខាង នៅស្ថិតនៅក្រោមខ្សែរបន្ទាត់មធ្យមនៃកម្រិតសាកល។

២. ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឯកជន

មានអាជីវកម្មតិចជាង ​២៥% នៃអាជីវកម្មក្នុងស្រុកទាំងអស់នៅកម្ពុជា មានវេបសាយបើប្រៀបធៀបទៅនឹងពិភពលោកដែលជាទូទៅគេមានរហូតដល់ទៅ ៤៦% ។ នេះអាច​កើតចេញពីកង្វះខាត​នៃ​ក្រុមហ៊ុនបច្ចេកវិទ្យាផ្ទុកទិន្នន័យ កង្វះខាត​ជំនាញខាង ​IT ជាដើម

៣. ការអភិវឌ្ឍបែបឌីជីថល

បែបផែន​នៃការ​ប្រើប្រាស់ និង​គ្រប់គ្រង​ទិន្នន័យនៅកម្ពុជានៅមានកម្រិត​នៅឡើយ និង​មិនទាន់មាន​ស្តង់ដាសុវត្ថិភាពសម្រាប់​វេបសាយ និង​សេវាកម្មCloud (Cloud Services)។

៤. ហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ និង​ជំនាញ

ការអភិវឌ្ឍ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​លើផ្នែកបច្ចេកវិទ្យា​គួរ​តែត្រូវ​បាន​យកចិត្ត​ទុកដាក់​ឱ្យខ្លាំង អភិវឌ្ឍ​ជំនាញ ធនធានមនុស្ស​ខាង​ផ្នែកបច្ចេកវិទ្យា មានច្បាប់​ពាណិជ្ជកម្មនៅលើអនឡាញ ច្បាប់សុវត្ថិភាពលើអ៊ីនធឺណេត ច្បាប់ការពារទិន្នន័យនិងភាពឯកជនជាដើម។

ជាមួយគ្នា​នេះផងដែរ​នៅក្នុងរបាយការណ៍នោះបានបញ្ជាក់ថា​ឆ្នាំ ២០១៨ ទៅមិញនេះជាឆ្នាំដ៏ល្អសម្រាប់​វិស័យ​បច្ចេកវិទ្យានៅកម្ពុជា ដោយ World Bank បានធ្វើការបញ្ជាក់ថា នៅតែមាន​ឱកាស​ច្រើនសម្រាប់អាជីវកម្មចាប់ផ្ដើម​ថ្មីក៏ដូចជា ដំណោះស្រាយ​ខាង​ផ្នែកបច្ចេកវិទ្យាដែលនឹង​អាច​ផ្ដល់ប្រយោជន៍ទៅដល់ប្រជាជនកម្ពុជាច្រើនលាននាក់។

អត្ថបទដោយ៖ ខុន សក្ក័ដា

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ