បិតាអ្នកវិនិយោគលើលោក Warren Buffett ជំនាញសំខាន់២នេះ ជួយឱ្យអ្នកក្លាយជាសេដ្ឋី

0
2726

បិតាអ្នកវិនិយោគលើលោក និងជាមហាសេដ្ឋីលំដាប់លេខរៀងទី៣ Warren Buffett បានបង្ហើបពីជំនាញសំខាន់ៗចំនួនពីរទៅកាន់ក្រុមនិសិត្សវ័យក្មេងឱ្យផ្តោតការសិក្សាទៅលើជំនាញនិយាយ និងប្រាស័យទាក់ទងឱ្យបានច្បាស់លាស់ ព្រោះជំនាញទាំងពីរនេះនឹងជួយឱ្យមនុស្សគ្រប់គ្នាក្លាយជាសេដ្ឋី នាពេលអនាគត។

លោកមហាសេដ្ឋី Warren Buffett បានមានប្រសាសន៍ថា “ថ្ងៃនេះប្រសិនបើអ្នកចង់ទទួលបានជោគជ័យក្នុងនាមជាសហគ្រិនមួយរូប អ្នកក៏ត្រូវក្លាយខ្លួនជាអ្នកពូកែនិយាយរឿងផងដែរ”។ លោកបានពន្យល់ថា ប្រសិនបើអ្នកមានផលិតផលល្អដើម្បីលក់ ប៉ុន្តែអ្នកមិនចេះវិធីសាស្រ្តក្នុងការនិយាយ ដូច្នេះអ្នកមិនអាចលក់ផលិតផលនោះដាច់បានឡើយ។

ផ្ទុយមកវិញ បើទោះបីជាផលិតផលដែលអ្នកកំពុងលក់នោះមិនសូវជាល្អ ប៉ុន្តែអ្នកមានសិល្បៈនៃការនិយាយដើម្បីទាក់ចិត្តអតិថិជនរបស់អ្នក ដូច្នេះចង់ឬមិនចង់អតិថិជននឹងទិញផលិតផលរបស់អ្នកដោយខាងមិនបានឡើយ។

បិតាអ្នកវិនិយោគដែលមានទ្រព្យជាង ៨៦ពាន់លានដុល្លាររូបនេះ បានលើកឡើងទៀតថា “បើអ្នកអាចបង្កើតមិត្តភាពល្អ ក្នុងការធ្វើជំនួញ ស្មើនឹងអ្នករើសបានលុយពាន់លានដុល្លារអញ្ជឹង”។ លោក Warrn Buffett បានពន្យល់ថា ការកសាងមិត្ដភាពជាមួយដៃគូអាជីវកម្ម និង ក្រុមអតិថិជនឱ្យបានល្អ ដោយផ្ដល់នូវភាពពេញចិត្ដនិងសេចក្ដីត្រូវការឱ្យគ្នាទៅវិញទៅមក គឺជារឿងចាំបាច់បំផុតក្នុងការធ្វើជំនួញ។

លោកបានបន្ថែមថា នៅពេលដែលក្រុមអតិថិជននិងដៃគូអាជីវកម្មទាំងអស់ពេញចិត្ដនឹងការរាប់អានរបស់យើងហើយ នោះពួកគេនឹងជួយជ្រោមជ្រែង គាំទ្រនូវផលិតផលរបស់យើង។ ការគាំទ្រពីក្រុមអតិថិជន នឹងធ្វើឱ្យអាជីវកម្មរបស់យើងមានការរីកចម្រើនកាន់តែខ្លាំង។

លោកមហាសេដ្ឋី Warren Buffett បានសង្កត់ធ្ងន់ដែរថា៖ “បើគ្រាន់តែការរាប់អានរបស់យើងគេមិនចង់ទទួលផង តើមានហេតុផលអ្វីគេមកទិញទំនិញរបស់យើងនោះ” ៕

អត្ថបទដោយ៖ សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here