តាន់ មុនីវណ្ណ បើយើងកើតមកក្រទ្រព្យសម្បត្តិ សូមខិតខំស្រវារកចំណេះវិជ្ជាដាក់ខ្លួនអោយបានខ្ពស់

0
621

ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ គឺពាក្យសុភាសិតខ្មែរបុរាណដែលបានចងក្រងឡើងដើម្បីអប់រំដល់ប្រជានជនខ្មែរយើងទាំងអស់គ្នា ត្រូវនាំគ្នាអោយតម្លៃទៅលើចំណេះវិជ្ជា និងការសិក្សារៀនសូត្រ ។ យើងគ្រប់គ្នាក៏ដឹងហើយថានៅពេលដែលយើងមានចំណេះវិជ្ជានៅក្នុងខ្លួន យើងអាចស្វែងរកាងារ និងប្រកបរបររកទទួលទាន ដើម្បីចិញ្ចឹមជីវិតបានយ៉ាងងាយស្រួលនៅក្នុងសម័យបច្ចុប្បន្ននេះ។

ទាក់ទងទៅនិងចំណុចនេះលោកបណ្ឌិត តាន់ មុនីវណ្ណ គឺជាអគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធី គ្រុប និងជាអនុប្រធានសភាពានិជ្ជកម្ម កម្ពុជា លោកបានមានប្រសាសន៍ថា “បើយើងកើតមកក្រទ្រព្យសម្បត្តិ សូមខិតខំស្រវារកចំណេះវិជ្ជាដាក់ខ្លួនអោយបានខ្ពស់” ។​

យោងតាមប្រសាសន៍របស់លោក តាន់ មុនីវណ្ណ បានមានប្រសាសន៍គឺចង់ដាស់តឿនដល់យុវជនជំនាន់ក្រោយទាំងអស់អោយខិតខំសិក្សាររៀនសូត្រក្រេបយកចំណេះវិជ្ជាដាក់ខ្លួនអោយបានខ្ពស់​ ។ ដោយសារតែបច្ចុប្បន្ននេះពិភពលោកកំពុងតែអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្ទើតែគ្រប់ផ្នែកទាំងអស់ ដូច្នេះហើយទាមទារអោយយើងត្រូវតែមានចំណេះដឹងខ្ពង់ខ្ពស់ផងដែរទើបយើងអាចចូលប្រឡូកក្នុងសង្គមការងារនាពេលបច្ចុប្បន្ននេះបាន ។

ហើយប្រសិនបើអ្នកកើតមកនៅក្នុងត្រកូលអភិជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភស្រាប់នោះគឺគ្មានបញ្ហាអ្វីចោទឡើងចំពោះអ្នកនោះឡើយ ប៉ុន្តែបើសិនអ្នកកើតនៅក្នុងគ្រួសារក្រីក្រនោះអ្នកត្រូវតែតាំងចិត្តខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះវិជ្ជាដាក់ខ្លួនអោយបានខ្ពង់ខ្ពស់ ។

នៅពេលដែលអ្នកមានចំនេះដឹងខ្ពស់អ្នកមិនត្រឹមតែអាចជួយខ្លួនឯង និងគ្រួសារអោយមានជីវភាពប្រសើឡើងនោះឡើយ អ្នកក៏អាចយកចំណេះវិជ្ជារបស់អ្នកដើម្បីជួយនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនផងដែរ​ ។ ចំពោះប្រទេសជាតិវិញក៏ដូចគ្នាបើចង់អោយប្រទេសជាតិយើងមានការរីកចំរើនឡើងនោះយុវជនកម្ពុជាត្រូវខិតខំសិក្សារៀនសូត្រ ស្វែងរកចំណេះដឹងអោយបានទូលំទូលាយដើម្បីជួយជាធនធានដ៏សំខាន់នៅក្នុងការជួយអោយសេដ្ឋកិច្ចមានការរីកចំរើនដូចប្រទេសដ៏ទៃផងដែរ៕

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here