ត្រឹមអ្នកភៀសខ្លួន តែអាចបង្កើតក្រុមហ៊ុន តម្លៃជិត ៤០០លាន$ នៅអង់គ្លេស

0
634

លោក Sukhpal Singh Ahluwalia សញ្ជាតិ Uganda ដំបូងឡើយ ត្រឹមតែជា ជនភៀសខ្លួនម្នាក់ ដែលបានភៀសខ្លួនពីប្រទេស កំណើត ទៅ ប្រទេសអង់គ្លេស តែអ្វីដែលអស្ចារ្យនោះគឺ ថ្វីត្បិតតែលោក ត្រឹមជា ជនភៀសខ្លួនពិតមែន តែលោកអាចបង្កើតក្រុមហ៊ុនចែកចាយគ្រឿងបន្លាស់រថយន្ត តម្លៃ ជិត ៤០០លានដុល្លារ និងផ្ដល់កាងារ ដល់ប្រជាជ​ន អង់គ្លេស រាប់ពាន់នាក់ផងដែរ។

Ahluwalia ត្រូវបាន​ក្រុមអាណានិគមអង់គ្លេសបង្ខំឲ្យចេញពី ប្រទេសកំណើត ហើយក៏បានភៀសខ្លនមករស់នៅ ក្នុងប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៧២។ មកដល់ អង់គ្លេស Ahluwalia រួមជាមួយ បងប្អូនប្រុស ម្ដាយនឹងឪពុក​ បានមករស់នៅ តំបន់ត្រជាក់។ បើទោះជាលោករស់នៅទីនោះមានភាពសំបាកតែ លោកបានជួបនឹងជនជាតិអង់គ្លេសចិត្តល្អ ហើយពួកគេបានជួយលោកពេលលោកជួបវិបត្តិផ្សេងៗ។

ដំបូងឡើយ Ahluwalia ធ្វើការរកលុយដើម្បីចិញ្ចឹមជីវិត តែដោយសារ ធ្វើការរកចំណូលបានច្រើន លោកចង់សាកល្បងរកស៊ីវិញម្ដង។ ក្នុងឆ្នាំ ១៩៧៨ នៅពេលដែលលោកមានអាយុ១៩ឆ្នាំ​ លោកបានផ្ដើមកាន់កាប់ក្រុមហ៊ុន Euro Car Parts ដែលជាក្រុមហ៊ុន ចែកចាយគ្រឿងបន្លាស់ និងចំណែកនៃរថយន្ត។ Ahluwalia បានយកប្រាក់កម្ចី ចំនួន ៧៥០០ដុល្លារ ទិញមកក្រុមហ៊ុន Euro Car Parts ដែលកំពុងដើរទាំងត្រដាបត្រដួស ស្ទើរតែបរាជ័យ។

បន្ទាប់ពីបានកាន់កាប់ក្រុមហ៊ុន Euro Car Parts លោកបានដាក់គោលដៅថា នឹងធ្វើឲ្យក្រុមហ៊ុនដើរទៅមុខ ក្លាយជាក្រុមហ៊ុនយក្ស។ ពេលចាប់ផ្ដើមដំបូង លោកមិនដឹងអ្វីទាំងអស់អំពី គ្រឿង ឬគ្រឿងបន្លាស់នៃ រថយន្ត ប៉ុន្ដែលោកបានខិតខំប្រឹងប្រែងណាស់។ ជាស្ដែងម្ចាស់ចាស់នៃ ក្រុម Euro Car Partsធ្វើការពី ម៉ោង ៩ ទៅ ម៉ោង៥ តែលោក ធ្វើការលើសពីនេះទៅទៀត ដើម្បីផ្គាប់ចិត្តអតិថិជន។

លោក បានពង្រីកវិសាលភាពនៃ ក្រុមហ៊ុន​ឲ្យកាន់តែខ្លាំង តាមរយៈការបើកហាងដើម្បីពង្រីកតំបន់ចែកចាយ ទូទាំងអង់គ្លេស នឹងចក្រភពអង់គ្លេសទាំងមូល។​​ ក្រុមហ៊ុនរបស់ លោករីកចម្រើនជាបន្តបន្ទាប់ ពី បុគ្គលិក ១០នាក់ មកដល់ ៥០នាក់ បន្ទាប់មក ១០០នាក់។

ក្នុងឆ្នាំ ២០១១  ក្រុមហ៊ុន Euro Car Parts ផ្ដល់ការងារ ជូនប្រជាជនចំនួន ៣៥០០នាក់ និងពង្រីកតំបន់ចែកចាយដល់ទៅ ៨៩កន្លែង។ ក្នុងឆ្នាំ ដដែលនេះ លោកបានសម្រេចចិត្តលក់ក្រុមហ៊ុន Euro Car Parts ក្នុងតម្លៃ ៣៧៥លានដុល្លារ ទៅឲ្យក្រុមហ៊ុន LKQ corporation ដែលមានមូលដ្ឋាននៅ រដ្ឋ Chicago សហរដ្ឋអាមេរិក។

លោក  Ahluwalia បានឲ្យដឹង​ ការសម្រេចចិត្តលក់ក្រុមហ៊ុន អនុញ្ញាតឲ្យលោក អាចធ្វើរឿងផ្សេងៗជាច្រើន ជាងស្ដែងលោក បានក្លាយអ្នកវិនិយោគម្នាក់ ដែលបានចូលវិនិយោគក្នុងក្រុមហ៊ុនចំនួន ៦ ទៅ៧ក្រុមហ៊ុន។

បច្ចុប្បន្ន លោក  Ahluwalia ជាប្រធានក្រុមហ៊ុន Dominvs Group ដែលជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ជំនាញខាងអចលនទ្រព្យ។ បន្ទាប់ពីជោគជ័យក្នុងការធ្វើជំនួញ លោក បានចំណាយក្នុងការងារសប្បុរសធម៌ ដូច ជួយប្រជាជនគ្មានផ្ទះសំបែងក្នុងទីក្រុងឡុងដ៍ និងផ្ដល់ជាជំនួយសម្រាប់អបរ់រំដល់កុមារឥណ្ឌាដែលក្រីក្រ៕

អត្ថបទដោយ៖ ហុង

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here