យុទ្ធសាស្រ្តកំពូលទីពីររបស់យីហោ7-ELEVEN ដែលជួយឲ្យយីហោមួយនេះវ៉ាដាច់គេនៅថៃ

0
1305

យុទ្ធសាស្រ្តទីមួយរបស់យីហោលេខ៧ដែលខ្ញុំបានលើកឡើងនៅអត្ថបទមុន លោកអ្នកខ្លះប្រហែលជាបានអាន និងជ្រាបច្បាស់ហើយ ថាយីហោមួយនេះ លើកតំកើងផលិតផលក្នុងស្រុកដែលខ្លួនបោះទីតាំងទៅដល់ ដោយគ្រាន់តែបង្កើតបញ្ជូលរបៀបផ្តល់សេវាកម្ម  ដេគ័រ និងអត្តសញ្ញាណរបស់ខ្លួនសម្រាប់ទីតាំងនីមួយៗប៉ុណ្ណោះ។

រម្លឹកតែត្រឹមហ្នឹងសិនចុះ ថ្ងៃនេះ Business Cambodia សូមលើកយកយុទ្ធសាស្រ្តកំពូលទីពីរ របស់យីហោម៉ាតទំនិញកំពូលនៅលើពិភពលោក 7-ELEVEN ប្រើប្រាស់ ដើម្បីក្រសោបតំណែងកំពូលដែលមានសាខាច្រើន និងលក់ដាច់ខ្លាំងជាងគេនៅប្រទេសថៃ ដែលមកទល់នឹងពេលនេះមានជិតមួយម៉ឺនសាខាទៅហើយ បន្ទាប់ពីចូលទីផ្សារអាស៊ានជាង១០ឆ្នាំ។

យីហោមួយនេះបានដាក់អារម្មណ៍ជារបស់ជនជាតិថៃ និងយកតារាល្បីក្នុងស្រុកទាក់ទាញចំណាប់អារម្មណ៍ទៅទៀត បើក្រឡែកមើលមួយភ្លែតទៅគេច្រលំថាជារបស់សហគ្រិនក្នុងស្រុកជាអ្នកបង្កើតហាងលក់រាយមួយនេះទៅហើយ ខុសឆ្ងាយពីយីហោក្នុងស្រុកដែលមិនសូវមានអ្នកចូលទិញ ហើយប្រឹងលក់តាមអនឡាញទៅវិញ។

គួរជម្រាបថា ក្រៅពីថៃ បើតាមទិន្នន័យក្រុមហ៊ុនបុត្រសម្ព័នរបស់ក្រុមហ៊ុនមេ Philippine Seven Corp (PSC) ដែលបានចេញលក់កញ្ចប់ផ្តល់សិទ្ធិសាមញ្ញ 7-Eleven នៅហ្វីលីពីនគឺក្រុមហ៊ុនបុត្រសម្ព័នរបស់ក្រុ Philippine Seven Corp (PSC) បច្ចុប្បន្នហាងលក់សម្ភារៈប្រើប្រាស់និងហូបចុកដូចតូបចាបហួយនៅខ្មែរមួយនេះមានជាង១០,០០០ហាងហើយកំពុងប្រតិបត្តិការនៅហ្វីលីពីន៕

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ៖ Noun Vannak , Franchise  Editor

LEAVE A REPLY

Please enter your comment!
Please enter your name here