ធ្លាប់តែជាគូប្រកួតស្លាប់រស់ តែពេលនេះ Apple និង Samsung បែរមកចាប់ដៃគ្នាដូចបងប្អូនវិញ

0
10446

ក្រោយពីប្រកួតប្រជែងគ្នាស៊ីសាច់ហុតឈាមក្នុងទីផ្សារអស់ជាច្រើនឆ្នាំ ពេលនេះ Apple បានប្រកាសចាប់ដៃគូជាមួយ Samsung ដែលធ្លាប់ជាអតីតគូប្រកួតធំរបស់ខ្លួន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នេះបើតាមការចុះផ្សាយរបស់ CNBC ។

ការសហការនេះមានន័យថា​ អតិថិជនដែលប្រើប្រាស់ទូរទស្សន៍ឆ្លាតវៃរបស់​ Samsung ទាំងអស់អាចភ្ជាប់ទៅកាន់កម្មវិធីទូរទស្សន៍និងភាពយន្តរបស់ iTune ។ តាមរយៈមុខងារ AirPlay 2 បានអនុញ្ញាតិឲ្យម្ចាស់ iPad និង iPhone ធ្វើការភ្ជាប់មាតិកាក្នុងទូរស័ព្ទទៅកាន់ទូរទស្សន៍ ។

តាមរយៈកិច្ចព្រមព្រៀងនេះបញ្ជាក់ថា Apple បានផ្លាស់ប្តូរ​ ១៨០ ដឺក្រេ ខណៈដែលនៅសុខៗស្រាប់តែចាប់ដៃធ្វើការយ៉ាងចិត្តស្និតជាមួយគូប្រកួតទៅវិញ ។ កន្លងមក Apple និង Samsung ធ្លាប់ជាអ្នកដែលមានចំណែកលើទីផ្សារធំជាងគេ ដែលមាន Samsung ឈរលេខមួយ Apple ឈរលេខពីរ តែដោយសារ Huawei ដណ្តើមកន្លែង Apple ត្រូវធ្លាក់មកលេខបីវិញ ។

ជាមួយគ្នានេះ Samsung នឹងផ្តល់ការផ្គត់ផ្គង់មួយចំនួនឲ្យ Apple ដូចជា អេក្រង់និង គ្រឿងម៉ាស៊ីនផ្សេងៗ (Hardware) សម្រាប់ឧបករណ៍របស់ Apple រួមទាំង iPhone និង iPad ។

អគ្គនាយករងផ្នែកសេវាកម្ម Software នៅ Apple ឲ្យដឹងថា “យើងមានគោលដៅចង់ឲ្យ iTune និង AirPlay 2 ផ្តល់បទពិសោធន៍កាន់តែច្រើនទៅកាន់អតិថិជនលើពិភពលោកតាមរយៈ Samsung Smart TV ដូចច្នោះអ្នកប្រើ iPhone, iPad និង Mac នឹងពេញចិត្តជាមួយបទពិសោធន៍ថ្មីនៅលើអេក្រង់ធំក្នុងផ្ទះរបស់ពួកគេ” ។

លើសពីនេះ Apple អាចពង្រីកកិច្ចសហការបន្ថែមតាមរយៈកម្មវិធី TV service ដែលមានទាំងមាតិកាឥតគិតថ្លៃ និង គិតលុយសម្រាប់អតិថិជន Samsung ដែលមិនប្រើប្រាស់ស្មាតហ្វូនរបស់ Apple ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ

Technology Editor and Co-Founder of vShare Digital ខ្ញុំចែករំលែកគ្រប់យ៉ាងទាក់ទងនឹងបច្ចេកវិទ្យា ហើយសង្ឃឺមថាថ្ងៃណាមួយកូនខ្មែរនឹងរួមគ្នាបង្កើតតំបន់ silicon valley ដូចនៅសហរដ្ឋអាមេរិក....:) មានអ្វីចង់ចែករំលែកជាមួយពួកយើង អាចទាក់ទងខ្ញុំបានតាមរយៈ Facebook : Sotheara Huot ឬ 096 908 3080/ 077 582 100

LEAVE A REPLY

Please enter your comment!
Please enter your name here