ច្រឹក សុខនីម៖ ឆ្នាំ២០១៩ វិស័យសំណង់និងអចលទ្រព្យនៅកម្ពុជានៅតែមានសុខភាពល្អ

0
249

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា សម្រាប់ឆ្នាំ២០១៩នេះ វិស័យសំណង់និងអចលនទ្រព្យគឺនឹងនៅតែមានសុខភាពល្អបើទោះបីជាល្បឿននៃកំណើននៃវិស័យនេះមានអត្រាតិច​ជាងឆ្នាំកន្លងទៅក្តី។

លោកបន្ថែមថា តាមធម្មតាលោកមើលឃើញថា វិស័យសំណង់នៅស្រុកខ្មែរវាអត់មានបញ្ហាអីទេហើយសម្រាប់ឆ្នាំ ២០១៩ វាបន្តរីកចម្រើនធម្មតា ទោះបីវាមិនកើនឡើងខ្ពស់ដូចនៅក្នុងឆ្នាំផ្សេងៗ ក៏ប៉ុន្តែ វាធ្លាក់ វាមិនធ្លាក់ទេ។

យើងមើលឃើញថារាល់ថ្ងៃនេះវិស័យសំណង់គឺទទួលបានការគាំទ្រហើយតាមរយៈការសិក្សាប្រជាជនមួយចំនួនគឺគាត់​ខ្វះលំនៅដ្ឋាន ដូចនេះនៅក្នុងរាជធានីភ្នំពេញឮកំពុងខ្វះច្រើន បើសិនជាគាត់កសាងផ្ទះដើម្បីលក់ឲ្យអតិថិជន គឺប្រាកដជាលក់ដាច់លឿន។ ហើយទាក់ទងទៅនឹងតម្លៃនៃអចលនទ្រព្យវិញ វាគឺជាការប្រកួតប្រជែងគ្នាដែលក្នុង​នោះគម្រោងដែលមានរចនាបទ​ល្អគឺស្រួលលក់ជាង បើធៀបទៅនឹងគម្រោងដែលអត់សូវមានរចនាបទល្អ។នេះបើយោងតាមការបញ្ជាក់របស់លោក ច្រឹក សុខនីម។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកជំនាញផែ្នកអចលនទ្រព្យនៅកម្ពុជាជាច្រើនរូបក៏បានបានលើកឡើងស្រដៀងគ្នាផងដែរ ថាវិស័យនេះគឺនៅតែបន្តមានភាពល្អប្រសើរនៅឡើយទេដែលក្នុងនោះលំហូរចូលនៃជនជាតិចិន និងទុនវិនិយោគរបស់ចិនគឺនឹងធ្វើឲ្យទីផ្សារអចលនទ្រព្យកាន់តែរីកចម្រើនក្នុងឆ្នាំ២០១៩នេះ។ 

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ

អត្ថបទ៖​ ពេជ្រ ស្រីវណ្ណ