ពាក្យមួយឃ្លារបស់ស្តេចថៃ ប្រែក្លាយភ្នំដយឆាង អោយក្លាយទៅជាស្តេចកាហ្វេធំជាងគេបំផុតនៅថៃ

0
162

ដយឆាង ជាឈ្មោះជួរភ្នំដ៏ធំមួយនៅក្នុងទឹកដីខេត្តឈៀងរៃប្រទេសថៃ ដែលសព្វថ្ងៃនេះបានក្លាយជាតំបន់ដុះដុះកាហ្វេរដ៏ធំបំផុតនៅក្នុងប្រទេសថៃ ហើយកាហ្វេតំបន់មួយនេះបានក្លាយជាកាហ្វេជាប់ចំណាត់ថ្នាក់ GI ជាផលិតផលកាហ្វេឈ្ងុយឆ្ងាញ់កម្របំផុតនៅលើលោក។

ជួរភ្នំឋានសួគ៌មួយនេះ កាលពីអតីតកាលជាតំបន់ព្រៃអាភៀនដ៏ធំមួយ ដែលប្រជាជនជនដើមជាតិភាគតិច ដាំដុះដំណាំអាភៀននៅលើតំបន់ភ្នំមួយនេះ ហើយត្រូវបានផ្លាស់ប្តូមកជាតំបន់ដាំដុះកាហ្វេដ៏ធំមួយ បន្ទាប់ពីមានព្រះរាជបន្ទូលរបស់ព្រះចៅក្រុងថៃ អំពីរជោគវាសនាភ្នំដយឆាងជាមួយនឹងដំណាំការហ្វេរ។

ព្រះចៅក្រុងថៃ ភូមិបុល អាប់ឌុលយ៉ាដេត ព្រះអង្គមានបន្ទូលថា បើយើងនៅតែបន្តដាំអាភៀន យើងនិងក្លាយជាឧក្រិដ្ឋជន តែបើយើងដាំកាហ្វេវានឹងធ្វើអោយយើងក្លាយជាសេដ្ឋី ព្រោះតំបន់ដយឆាងនេះ មានសណ្ឋានដីល្អបំផុតសម្រាប់ដំណាំកាហ្វេ។

ព្រះបន្ទូលរបស់ព្រះអង្គមានឥទ្ធិពលខ្លាំងណាស់ ព្រោះ ស្តេចថៃជានិមិត្តរូប ដែលប្រជាជនថៃគោរពស្រលាញ់ខ្លាំងបំផុត ហើយក៏ព្រោះតែពាក្យសម្តីមួយឃ្លានេះហើយ ដែលបានកែប្រែវាសនាតំបន់ដយឆាង ពីព្រៃអាភៀន អោយទៅជាជំរំដាំដុះដំណាំកាហ្វេរដ៏ល្បីឈ្មោះបំផុត ហើយគ្រាប់កាហ្វេតំបន់មួយនេះត្រូវបានពិភពលោកទទួលស្គាល់ថា ជាកហ្វេគុណភាពលំដាប់អន្តរជាតិ។

តំបន់ដយឆាង គឺជាតំបន់មួយ ដែលមានសក្តានុពលខ្លាំង លើដំណាំកាហ្វេ ទាំងសណ្ឋានដី និងបរិយាកាសជុំវិញតំបន់  ដែលជម្រុញអោយតំបន់មួយនេះ មានលទ្ធភាពអាចផលិតគ្រាប់កាហ្វេដែល មានគុណភាព នាំចេញទៅកាន់ប្រទេសជាច្រើន នៅក្នុងនោះមានទាំងអឺរ៉ុប អាស៊ី ហើយមានទាំងកម្ពុជាផងដែរ ដែលកំពុងតែចរាចរណ៍លក់កាហ្វេរល្បីមួយនេះនៅក្នងប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា កាហ្វេដយឆាង សព្វថ្ងៃនេះក៏ត្រូវបាននាំចូលប្រទេសកម្ពុជានៅឆ្នាំ ២០១៦ ហើយមាន ៣ ទីតាំងធំៗ នៅក្នុងទីក្រុងភ្នំពេញ គឺទីតាំងទួលគោក សាខាផ្លូវសុធារស និងទី៣ នៅតំបន់បឹងកេងកង ដែលប្រជាជនកម្ពុជាអាចមានឱកាសបានភ្លក់រសជាតិកាហ្វេដយឆាងនៅតាមទីតាំងជាពិសេសៗរបស់កាហ្វេដយឆាង នៅក្រុងភ្នំពេញ និងមានគម្រោងពង្រីកទៅតាមបណ្តាខេត្តក្នងពេលឆាប់ផងដែរ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here