ចង់ដឹងមនុស្សចូលចិត្តប្រើ Android ឬ iOS ជាង Google ស្រង់ទិន្នន័យពីមនុស្សជាង ២ លាននាក់ក្នុងមួយខែ

0
331

សព្វថ្ងៃនេះបណ្ដាអ្នកប្រើប្រាស់ស្មាតហ្វូនរាប់លានគ្រឿងដែលត្រូវបានប្រជាជនទូទាំងពិភពលោកកំពុងកាន់ប្រើជាមួយហ្នឹងការអភិវឌ្ឍន៍ផ្នែកបច្ចេកទេសផ្សេងបូករួមជាមួយគ្នាទៀតដែរ ។

តែក្នុងនោះវិញគេក៏បានក្រឡេកឃើញដែរ ទោះមកដល់បច្ចុប្បន្ននេះមានត្រឹមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក៏ដោយ តែគេអាចស្ទង់ពីមតិបានដែរថា តើប្រជាជននៅលើសកលលោកចូលចិត្តរស់និយមបែបណានោះ ។

ជាងនេះដែរ Google ក៏បានបង្ហាញនៅទិន្នន័យមួយចំនួន ពីការវាស់ស្ទង់មតិជាង ២ លាននាក់ក្នុងមួយខែមក គេបានរកឃើញថា មានមនុស្សមិនច្រើនដែលកំពុងកាន់ ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន iOS ដែលបំពាក់លើ iPad iPhone ជាដើម ។

ក្នុងនោះដែរមានការបញ្ចេញមតិជាច្រើនថា ការប្រើប្រាស់លើ Android វាមានភាពងាយស្រួលជាង iOS ដោយមានកម្មវិធីច្រើន ប្រព័ន្ធប្រតិបត្តិការល្អ ទំហំផ្ទុកធំ គឺមានកម្រិតល្អច្រើនជាង iOS តែម្ដង។

មិនត្រឹមតែប៉ុណ្ណោះវាក៏អាចប្រើប្រាស់ជាមួយ Google បានច្រើនយ៉ាងជាង iOS ដែរដូចជា Google Maps, YouTube, Chrome, Gmail, Search និង Google Play ជាដើម ដែលយើងអាចបង្កើតជា E-mail ក្នុងទូរស័ព្ទមួយជាការស្រេច ។

លើសពីនេះ theverge ក៏បានអះអាងដែរថា សម្រាប់ស្មាតហ្វូនដែលប្រើប្រាស់ Android ក៏លក់ដាច់បំផុតលើលោកដែរ ដូចជា Samsung ជាដើម ដែលមានអ្នកប្រើច្រើនបំផុត ។

គួរបញ្ចាក់ផងដែរថា មូលហេតុនេះយើងក៏បានហើយដែរ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនដំបូងអាចនិងពិបាកបន្តិចបើគាត់សម្រេចិត្តជ្រើសរើស iOS ព្រោះវាហាក់មានភាពស្មុកស្មាញ ជាពិសេសកម្មវិធីតែម្ដង ដែលពិបាកស្វែងរក ។

ដូចជាកម្មវិធីមួយចំនួនធំ មិនបានអោយយើងដោនឡូតសេរីទេ គឺទាមទារឲ្យដោនឡូតតាមលុយក្រៅបន្ថែមដើម្បីទាញយកមកប្រើប្រាស់បាននោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here