Dan Lok ៖ បើអ្នកចេះលក់ មានន័យថាអ្នកមានជំនាញទេព ១ របស់អ្នកមានហើយ

0
4254

ជំនាញលក់ អ្នកលក់ ការលក់ និយាយទៅហាក់ដូចជារឿងសាមញ្ញមួយ ដែលមនុស្សភាគច្រើនយល់ថាវាគ្រាន់តែជាំអាជីពតូចតាចមួយប៉ុណ្ណោះនៅក្នុងបរិបទទីផ្សារ នាពេលបច្ចុប្បន្ន។

តែបើងាកមកមើលទស្សនៈរបស់មហាសេដ្ឋីកំណើត ហុង កុង សញ្ញាត្តិ កាណាដារូបនេះបានលើកឡើងថា ជំនាញលក់មិនមែនជារឿងលេងសើចទេ វាជាអាយុជីវិតរបស់អាជីវកម្ម ហើយមួយវិញទៀតវាជាជំនាញទេពមួយ ដែលរកចំណូលបានច្រើនជាំងគេបំផុត នៅក្នុងលោក។

សេដ្ឋី និងជាគ្រូបង្វិករូបនេះបានបង្ហាញថា នៅលើលោកនេះមានជំនាញទេព ៥ ជំនាញ ដែលរកចំណូលបានច្រើនជាងគេ ដែលគេអោយឈ្មោះថា (High Income Skill) ក្នុងនោះក៏មានជំនាញលក់មួយជំនាញផងដែរ ដែលគេអោយឈ្មោះថា (Closing Skill) មានន័យថា ជំនាញបិតនៅក្នងការបិតការលក់។

Dan បានលើកឡើងថា នៅក្នុងវិស័យជំនួញ ជំនាញលក់ គឺវាសំខាន់ខ្លាំងណាស់ ហើយវាក៏ជាជំនាញមួយ ដែលធ្វើអោយមនុស្សមួយចំនួនធំក្លាយជាអ្នកមាន ដោយសារតែជំនាញនៃការបិតកាលក់របស់ពួកគេ សូម្បីតែរូបលោក ក៏ក្លាយជាសេដ្ឋីដោយសារតែជំនាញលក់មួយនេះផងដែរ។

បើសម្លឹងមើលពីបរិបទទីផ្សារកម្ពុជានាពេលបច្ចុប្បន្នវិញ ការលក់កំពុងតែក្លាយជាប្រធានបទធំ ក្នុងការរកប្រាក់ចំណូល ហើយនិយាយជារួមអ្នកដែលមានជំនាញលក់មួយនេះពូកែ អ្នកនោះឯងក៏អាចរកចំណូលបានច្រើន ពីជំនាញមួយនេះផងដែរ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ Dan Lok គឺជាសេដ្ឋីកាណាដាមួយរូប ដែលមានទ្រព្យប្រមាណជា ៧៤ លានដុល្លា ហើយសព្វថ្ងៃលោកគឺជាអ្នកនិពន្ធ និងជាគ្រូបង្វិកជំនាញលក់ ជំនាញហិរញ្ញវត្ថុ និងអចនទ្រព្យ ដ៏ល្បីឈ្មោះមួយរូបនៅលើទឹកដីកាណាដា ។

មហាសេដ្ឋីរូបនេះ វិវត្តន៍ខ្លួនពីជនអន្តោប្រវេសន៍ហុងកុង ភៀសខ្លួនទៅរស់នៅទឹកដៅកាណាដា ហើយចាប់ផ្តើមធ្វើជាអ្នកសរសេអត្ថបទឃោសនា រហូតក្លាយជាអ្នកជំនាញសរសេរអត្ថបទឃោសនា(Copy Writing)ដ៏ល្បីឈ្មោះក្នុងវិស័យជំនួញនៅកាណាដា។ ហើយបច្ចុប្បន្នក្មេងកំព្រាឪពុករូបនេះ ក្លាយជាមហាសេដ្ឋីមួយរូបរបស់កាណាដា៕

អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ​អ្នកលួចចម្លងនឹងប្រឈមនឹងផ្លូវច្បាប់​នៅថ្ងៃណាមួយ!

អត្ថបទដោយ៖ នេន សុធី Sale Editor Of Business Cambodia

អ្នកនិពន្ធសៀវភៅ៖ អាត់បី

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ