សេដ្ឋី៣រូប បង្ហើប ពីការវិនិយោគមួយល្អបំផុត តែមិនមែន វិនិយោគលើ អចលនទ្រព្យឬ ភាគហ៊ុនទេ

0
1317

មនុស្សភាគច្រើនប្រហែលគិតថា ការវិនិយោគល្អបំផុតគឺការវិនិយោគណាដែលផ្ដល់ផលចំណេញច្រើនមកដល់ខ្លួន ដូចជាការវិនិយោគលើអចលនទ្រព្យនិងភាគហ៊ុនជាដើម។ យ៉ាងណាមិញ សេដ្ឋីរូបរបស់អាមេរិក៣រូបបង្ហើប ពីការវិនិយោគមួយល្អបំផុត តែមិនមែន ការវិនិយោគលើអចលនទ្រព្យឬ ភាគហ៊ុននោះទេ។

សេដ្ឋី Chris Reining ដែលជាសេដ្ឋីចូលនិវត្តន៍ នៅវ័យ៣៥ឆ្នាំ បានឲ្យដឹងថា ការវិនិយោគល្អបំផុតមួយ មិនមែនវិនិយោគលើ  អចលនទ្រព្យ ភាគហ៊ុន ឬការវិនិយោគលើវិស័យផ្សេងៗនោះទេ តែការវិនិយោគល្អបំផុតនោះគឺវិនិយោគលើខ្លួនឯង(​ invest on yourself)

ការវិនិយោគលើខ្លួនឯងមានន័យផ្សេងៗគ្នា តែសម្រាប់ សេដ្ឋី Chris Reiningវិញ ការវិនិយោគលើខ្លួនឯងគឺលោក មានអ្នកផ្ដល់ប្រឹក្សាយោបល់ណែនាំ ព្យាយាមស្គាល់ឬមានទំនាក់ទំនងល្អជាមួយមនុស្សដែលមានសក្ដានុពល អានសៀវភៅដើម្បីអភិវឌ្ឍនខ្លួន និងអនុវត្តន៍ ជំនាញថ្មី ដូចជាការនិយាយជាសាធារណៈជាដើម ដែលទាំងនេះ គឹជាប្រភេទនៃការវិនិយោគលើខ្លួនឯង ធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ផ្សេងទៀត។

សេដ្ឋីដែលចូលនិវត្តន៍ទាំងវ័យក្មេងរូបនេះបានបង្ហើបទៀតថា ផ្លូវកាត់មួយក្នុងការ កសាងទ្រព្យគឺ អ្នកត្រូវធ្វើខ្លួនឯងឲ្យក្លាយជាមនុស្សម្នាក់មានតម្លៃ មានសក្ដានុពល ហើយនៅពេលដែលអ្នកវិនិយោគលើខ្លួនឯងអ្នកនឹងក្លាយជាមនុស្សម្នាក់កាន់តែមានគុណតម្លៃ។

ទាក់ទងនឹងការវិនិយោគលើខ្លួនឯងនេះដែរ សេដ្ឋី Grant Cardone ក៏មានគំនិតមិនខុសពីសេដ្ឋី Chris Reining នោះទេ ដោយលោកលើកឡើងថា ការវិនិយោគលើខ្លួនឯងពិតជាមានសារសំខាន់ណាស់ដែលមនុស្សម្នាក់ៗ ត្រូវធ្វើ បើចង់ផ្លាស់ប្ដូរស្ថានភាពជីវិត។ ត្រង់ចំណុចនេះ លោកបានបង្ហើបថា កាលពីលោកមានវ័យ ២៥ឆ្នាំលោកធ្វើការឲ្យគេជាអ្នកលក់មិនកើត ត្រូវគេស្ដីឲ្យរាល់ថ្ងៃ តែដោយសារលោកឈឺចិត្តនឹងការស្ដីឲ្យ លោកបានវិនិយោគលើខ្លួនឯង តាមរយៈការអភិវឌ្ឍន៍ខ្លួនឯងឲ្យក្លាយជាមនុស្សមានសក្ដានុពល រហូតដល់ជោគជ័យ ដូចសព្វថ្ងៃនេះ។

ចំណែក Warren Buffett បិតាវិនិយោគ បានបង្ហើបផងដែរថា ការវិនិយោគលើខ្លួនឯង គឺជាការវិនិយោគដ៏ល្អបំផុតមួយដែលធ្វើឲ្យអ្នកមានសក្ដានុពលជាងអ្នកដទៃ។ ស្ដេចវិនិយោគរូបនេះ បានបន្តថា គ្មានអ្នកណាម្នាក់អាចយកចំណេះជំនាញពីក្នុងខ្លួនរបស់អ្នកបានទេ ហើយមានមនុស្សម្នាក់សុទ្ធតែមានសក្ដានុពលរៀងៗខ្លួន គ្រាន់តែពួកគេមិនទាន់បានប្រើប្រាស់អស់៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here