ស្ងាត់ៗ Asus ចេញស្មាតហ្វូនពីរសេរ៊ី ម៉ាស៊ីនធំ ថ្មធំ កម្លាំងខ្លាំង តម្លៃល្មមអាចពិចារណាបាន

0
1587

ម្សិលមិញនេះក្រុមហ៊ុន Asus ប្រកាសចេញស្មាតហ្វូនពីរម៉ូឌែលនៅទីផ្សារកម្ពុជាយើង ដែលជាសេរ៊ីចុងក្រោយរបស់ក្រុមហ៊ុន ASUS នេះមានទំហំថ្មធំ កម្លាំងម៉ាស៊ីនខ្លាំងដែលអាចអោយលោកអ្នកសប្បាយនឹងប្រើប្រាស់វាអោយបានយូរ ជាពិសេសតម្លៃសមល្មមមិនបាច់ពិបាកបង់រំលស់ នោះគឺ ZenFone Max Pro M2 និង Zenfone Max M2 ។

ZenFone Max Pro M2 ត្រូវបានបំពាក់ដោយ Qualcomm Snapdragon 660 Mobile Platform14nm (Qualcomm Snapdragon 632 សម្រាប់ Zenfone Max M2 ដែលមានវត្តមានសហការជាមួយបច្ចេកវិទ្យាQualcomm AI Engine, នោះវាធ្វើអោយទូរស័ព្ទនេះផ្តល់នូវការប្រើប្រាស់បានរលូនល្អ មានភាពឆ្លើយតបរហ័ស និងមានកម្លាំងប្រតិបត្តិការខ្លាំងខ្លាលើសមុនដល់ទៅ១១% និងមានទំហំរ៉េម៤ជីនិង៣ជីដែលអាចអោយលោកអ្នកប្រើប្រាស់ក្នុងការលេងហ្គេម និងធ្វើការងារជាច្រើនក្នុងពេលតែ១បាន។ ទូរស័ព្ទនេះក៏មាននូវរន្ធបញ្ចូលស៊ីមចំនួន២ បូកនឹងរន្ធដាក់អង្គចងចាំបានរហូតដល់ទៅ2Tឯណោះ។

Max Pro M2 មានទំហំថ្ម ៥០០០ មីលីអំពែម៉ោង ចំណែក Zenfone Max M2មានថ្ម ៤០០០ មីលីអំពែម៉ោង អាចឲ្យលោកអ្នកអាចបើក 4G ចោលបានដល់ទៅ 35 ថ្ងៃ និងនិយាយទូរស័ព្ទដោយបើក 3G បាន៤៥ម៉ោង talk time, លេងហ្គេមទូទៅបាន ១០ ម៉ោង មើល YouTube បាន ១៩ ព្រមទាំងបើកអ៊ីនធឺណែតដោយប្រើ Wi-Fi បានដល់ទៅ ២៣ម៉ោងថែមទៀតផង។

ZenFone Max Pro គឺជាទូរស័ព្ទដៃទី១បង្អស់បើប្រៀបធៀបជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួនដែលជាប្រភេទទូរស័ព្ទដំបូងគេដែលបំពាក់ដោយអេក្រង់ Corning® Gorilla® Glass 6 ដែលមានភាពធុនជាង Gorilla Glass 5 ដល់ទៅ២ដងជាមួយរាងកញ្ចក់កោង 2.5D ដែលរំលេចភាពស្រស់ស្អាតបំផុត។

ចំណែកផ្នែកកាមេរ៉ាវិញ វាបំពាក់នូវកាមេរ៉ាភ្លោះដែលមានប្រព័ន្ធAI ដូចទៅនឹងសេរ៊ី ZenFone 5 នោះលោកអ្នកនឹងទទួលបាននូវបទពិសោធន៍ក្នុងការថតរូបបានយ៉ាងល្អពិសេសគ្រប់ពេលវេលា។ កម្រិតរេសូលុយស៊ិនខ្ពស់ កាមេរ៉ា Sony® IMX486 បច្ចេកវិទ្យាជំនួយភាពញ័រ Electronic Image Stabilization (EIS)  ការចាប់ផ្តោតលើរូបភាពមិនថាថ្ងៃឬយប់ និងការថតរូបដោយផ្តាច់រូបភាពចេញពីផ្ទៃក្រោយ អាចអោយលោកអ្នកថតរូបភាពបានដូចទៅនឹងអ្វីដែលពួកយើងបានឃើញ។

ZenFone ជំនាន់ចុងក្រោយនេះ ពាក់អេក្រង់ high-res 6.3-inch FHD+ (2280 x 1080) ដែលបំពាក់នៅលើ ZenFone Max Pro រួមជាមួយRatio 19:9, 94% NTSC color gamut, ពន្លឺភ្លឺល្អកំរិត 450cd/m2 , high 1500:1 contrast ratio, ប្រព័ន្ធបំពងសម្លេងដែលមានម៉ាញេទិចចំនួន៥, និងបច្ចេកវិទ្យា NXP low-distortion smart នោះយើងនឹងទទួលបានការកំសាន្តសប្បាយឥតឈប់ឈរក្នុងការប្រើប្រាស់ទូរស័ព្ទនេះ។

ការរចនារូបរាងដ៏គួរអោយទាក់ទាញ និងភាពងាយស្រួលក្នុងការប្រើប្រាស់បំផុតដោយ ZenFone Max Pro is គឺជាទូរស័ព្ទទី១ដែលប្រើប្រាស់ការរចនាប្រភេទផ្ទៃមុខកាត់ eye-catching Wave ដែលផ្គុំឡើងដោយ១៦ ស្រទាប់ និងធ្វើអោយមានភាពលេខធ្លោគ្រប់ជ្រុងទាំងអស់នៃទូរស័ព្ត ផ្សំជាមួយផ្ទៃកោងបែប 3Dដែលជាការរចនាកំរ និងមានភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់។

ទូរស័ព្ទនេះប្រើជាមួយប្រភេទស៊ីម 4G LTE ទាំង២ស៊ីម(dual SIM/dual standby) នឹងអាចបន្ថែមអង្គចងចាំបានដល់ទៅ2TBជាមួយនឹងការទ្រទ្រង់បាននូវ NFC ដែលមានភាពងាយស្រួលបំផុត។

ASUS ZenFone Max Pro (M2) ក៏ដូចជា ASUS ZenFone Max (M2) នឹងដាក់ដំណើរការលក់ជាផ្លូវការណ៍ឆាប់ៗនាចុងខែមករានេះ។ សូមទទួលយកពត៌មានតាមរយៈគេហទំព័រហ្វេសប៊ុក ASUS (KH)។