មកស្គាល់មុខមាត់ App ដឹកជញ្ជូនទាំងនេះ ដែលគេពេញនិយមប្រើនៅទីក្រុងភ្នំពេញ

0
282

ត្រឹមឆ្នាំ ២០១៨ របកគំហើញថ្មីៗជាច្រើនបានកើតឡើងនៅកម្ពុជាយើងក្នុងនោះ ក៏មានការបង្កើតឡើងនៅ App ថ្មីៗជាច្រើនផងដែរ ។

ជាពិសេសក្នុងនោះ ការបង្កើត App ក៏មានច្រើនប្រភេទផ្សេងៗពីគ្នា ដូចជា App សម្រាប់ធ្វើការទិញទំនិញ កក់ទំនិញ (Booking) ឬ កក់សំបុត្រមធ្យោបាយធ្វើដំណើរជាដើម ។

ថ្ងៃនេះដែរយើងនឹងលើកយក App មួយចំនួនដែលកំពុងពេញនិយមនៅកម្ពុជាយើង ដែលបង្កើតមកសម្រាប់ធ្វើការដឹកជញ្ជូននៅរបស់ប្រើប្រាស់ ក៏ដូចជាការបញ្ជាទិញទំនិញបានច្រើនមុខដោយខ្លួនឯងទៀតផង និងមិនចាំបាញ់ទៅដល់ផ្សារដូចមុនទៀតនោះទេ ។

លើសពីនេះដែរ App ដែលគេចូលចិត្តប្រើប្រាស់នៅភ្នំពេញរួមមាន ៖ Joonaak ជូនអ្នក, Nham24 ញ៉ាំ២៤, Muuve និងមានមួយចំនួនទៀត ដែលកំពុងចាប់ផ្ដើមធ្វើទីផ្សាររបស់ខ្លួន ជាមួយសេវាកម្មដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា App ខាងលើនេះអាចធ្វើការដឹកជញ្ជូនរាល់ទំនិញរបស់អ្នកដែលបានធ្វើកុម្ម៉ង់ទិញពីផ្សារដែលជាដៃគួរ ឬ ធ្វើការទិញតាមរយៈ app របស់នេះផ្ទាល់តែម្ដង ។

ដូចជា Joonak ដែលមានសេវាកម្មដឹកជញ្ជូនទំនិញគ្រប់ប្រភេទដែលលោកអ្នកបានទិញពីផ្សារ ឬកន្លែងណាមួយនៅក្នុងក្រុងភ្នំពេញ និង មានសេវាផ្ញើតាមទៅតាមខេត្តទៀតផង ។

Nham24 ជា App ដែលដឹកជញ្ជូនម្ហូបអាហា និងទំនិញមួយចំនួនទៀតដូចគ្នាដែរ តែលោកអ្នកក៏អាចធ្វើការទិញ បាយម្ហូប កុម្ម៉ង់ ដែលមាននៅលើ App នេះបានដូចគ្នា ដូច្នេះហើយវាជាការងាយស្រួល ប្រសិនបើអ្នកមានការងារចាំបាច់ ហើយចង់មានភាពងាយស្រួលមានអាហារយកមកដល់កន្លែងទៀតនោះ ។

លើសពីនេះទៀតដែរ App មួយចុងក្រោយនេះ ក៏កំពុងមានសន្ទុះគួរសមដែរនៅក្នុងស្រុកយើង ដែលគេច្រើនឃើញ Muuve ដឹកជញ្ជូនតែម្ហូបអាហារតែមួយមុខប៉ុណ្ណោះ ។

អញ្ចឹងហើយលោកអ្នកកាន់តែងាយទៀតហើយ បើចង់បានម្ហូបអាហារពិតជាងាយស្រួលខ្លាំងណាស់ ព្រោះគ្រប់កន្លែងមានអ៊ីនធើណែតនៅក្នុងក្រុងភ្នំពេញ ឬ ជាយក្រុងតិចតួចលោកអ្នកក៏អាចធ្វើការកុម្ម៉ងទិញម្ហូបដែលលោកអ្នកចូលចិត្តបានហើយ ។

បន្ថែមផងដែរថា មិនមែនមានតែ App ប៉ុន្មានខាងលើនេះទេដែលប្រកបរបរដឹកជញ្ជូននេះ នៅមាន App ជាច្រើនទៀតនៅក្នុងស្រុកយើងដែលលោកអ្នកអាចធ្វើការស្វែងរកនៅក្នុងបណ្ដាញអ៊ីនធើណែតបាន ឬ តាមរយៈ Facebook ក៏បានដែរ ។

ដូច្នេះអ្នកមិនចាំបាច់ទៅដល់ផ្សារទិញម្ហូប ឬ ទិញសម្ភារៈផ្សេងៗដែលលោកអ្នកចូលចិត្តនៅផ្សារដូចមុនទៀតនោះទេ មានតែស្មាតហ្វូន និងអ៊ីនធើណែត គឺគ្រប់គ្រាន់ហើយ ៕

អត្ថបទដោយ ៖ ឆាំ មករា

ចូលរៀនវគ្គខ្លី ៖ ប្រើ Facebook សម្រាប់អាជីវកម្មនិងបង្កើនការលក់ 2019

ទំនាក់ទំនងចុះឈ្មោះ ៖ 096 908 3080/ 077 572 100 ឬ ចុចទីនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here