Warren Buffett មនុស្សធ្វើអ្វីប្រថុយប្រថាន គឺជាមនុស្សដែលមិនដឹងថាគេកំពុងធ្វើអ្វីប្រាកដឡើយ

0
394

នោក្នុងសង្គមដែលយើងរស់នៅរាល់ថ្ងៃ យើងគ្រប់គ្នាគឺកំពុងតែមមាញឹកនៅក្នុងការបំពេញកិច្ចការងារ ព្រមទាំងប្រកបរបររកស៊ីរៀងៗខ្លួន ។ មនុស្សគ្រប់គឺតែងតែមានគោលដៅ និងក្តីស្រម៉ៃក៏ដូចជាក្តីប្រាថ្នា ក៏ដូចជាគោលគំនិតខុសៗពីគ្នា ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងគួរតែដឹងច្បាស់ថាយើងកំពុងតែធ្វើអ្វីអោយប្រកដ និងយល់ដឹងពីផែនការអនាគតរបស់យើងអោយបានច្បាស់ជៀសវាងការប្រថុយប្រថានដែលស្រពិចស្រពិល ហើយមិនប្រាកដប្រជានោះ គឺអាចធ្វើអោយអ្នកងាយនិងជួបភាពបរាជ័យបានយ៉ាងងាយ ។

បើតាមសម្តីនិងបទពិសោធន៍របស់លោក Warren Buffett ដែលជាមហាសេដ្ឋីពិភពលោកលំដាប់ទី ៣ និងជាបិតាវិនិយោគដ៏ល្បីឈ្មោះផងដែរ ។ លោកក៏បានលើកឡើងថា “មនុស្សធ្វើអ្វីប្រថុយប្រថាន គឺជាមនុស្សដែលមិនដឹងថាគេកំពុងធ្វើអ្វីប្រាកដឡើយ” ។

ពាក្យសម្តី និងបទពិសោធន៍នេះគឺបានបង្ហាញអោយយើងដឹងយ៉ាងច្បាស់ថា នៅពេលដែលអ្នកចាប់ផ្តើមកិច្ចការអ្វីមួយនោះអ្នកត្រូវតែសិក្សា ស្វែងយល់ពីវាអោយបានច្បាស់លាស់ និងប្រាកដប្រជាជាមុនសិន។ ទន្ទឹមនិងនោះអ្នកត្រូវពិនិត្យពិច្ច័យអោយបានគ្រប់សព្វជ្រុងជ្រោយផងដែរ មិនត្រូវចាប់ផ្តើមធ្វើអ្វីមួយដែលអ្នកមិនទាន់ប្រាកដក្នុងចិត្តនោះឡើយ ។ នៅពេលដែលអ្នកចាប់ផ្តើមធ្វើអ្វីមួយដែលប្រថុយប្រថាននោះ អ្នកប្រកដជាប្រឈមមុននិងគ្រោះថ្នាក់ ព្រមទាំងកំហុស និងភាពបរាជ័យដោយជៀសមិនផុតឡើយ ព្រោះថាសូម្បីតែអ្នកដែលមានគំរោងការច្បាស់លាស់ផងនោះពេលខ្លះនៅជួបភាពបរាជ័យ ចុះប្រសិនបើអ្នកចាប់ផ្តើមទាំងស្រពិចស្រពិលនោះតើអ្នកនិងទទួលជោគជ័យដែរ ឬទេ ? ចម្លើយ គឺមិនអាចនោះឡើយ នៅពេលដែលអ្នកស្រពិចស្រពិល គឹមិនខុសអីពីមនុស្សដែលដើររកគោលដៅនៅក្​នុងទីងងឹតនោះឡើយ អ្នកនិងវង្វេង​ ព្រមទាំងខាតពេលដោយសារតែអ្នកដើផ្លូវខុស ។

ដូច្នេះហើយប្រសិនបើអ្នកចង់ទទួលបានលទ្ធផលល្អពីការខិតខំព្យាយាមរបស់អ្នកនោះ អ្នកមិនត្រូវចាប់ផ្តើមការងារ អាជីវកម្ម​ និងការកស៊ីផ្សេងៗដោយប្រថុយប្រថាន និងគ្មានការសិក្សាស្វែងយល់ ព្រមទាំងគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ ពីព្រោះថាបើអ្នកចាប់ផ្តើមទាំងបែបនេះគឺអ្នកអាចនិងបរាជ័យគ្រប់ពេលវេលា ៕

អត្ថបទដោយ នេន សុធា (Leadership Writer)