កំពូលគំនិតរកស៊ីទាំង៥  របស់ជនជាតិប៉ាគីស្ថាន ដែលជួយឱ្យពួកគេក្លាយជាអ្នកមាន

0
1064

មិនខុសអ្វីពីប្រទេសកម្ពុជាប៉ុន្មាននោះទេ ពោលគឺមានមនុស្សជាច្រើននៅក្នុងប្រទេសប៉ាគឺស្ថានដែលបាននឹងកំពុងចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនមួយ ប៉ុន្តែពួកគេមិនបានដឹងឡើយថាតើអ្វីទៅជាអាជីវកម្មដែលអាចជួយរកប្រាក់ចំណេញច្រើនបំផុតនៅក្នុងប្រទេសដែលពួកគេកំពុងរស់នៅ។

ខាងក្រោមនេះ គឺជាគំនិតអាជីវកម្មកំពូលទាំង៥របស់ប្រទេសប៉ាគីស្ថាន ដែលជួយឱ្យម្ចាស់អាជីវកម្មទាំងនោះអាចក្លាយជាអ្នកមាន៖

១. ទីប្រឹក្សាអន្តោប្រវេសន៍

សេវាកម្មពិគ្រោះយោបល់ផ្នែកអន្តោប្រវេសន៍គឺជាអាជីវកម្មខ្នាតតូចដ៏ល្អបំផុតមួយនៅក្នុងប្រទេសប៉ាគីស្ថាន។ អាជីវកម្មប្រភេទនេះ គឺផ្តោតសំខាន់ទៅលើការនាំពលករទៅធ្វើការនៅក្រៅប្រទេសរបស់ខ្លួន ពោលគឺវាស្រដៀងនឹងប្រទេសកម្ពុជាយើងដែរ ដែលនាំពលករទៅធ្វើការនៅប្រទេសកូរ៉េ និង ជប៉ុន ជាដើម។

២. ចំណីអាហារ

អាជីវកម្មចំណីអាហារគឺជាអាជីវកម្មខ្នាតតូចលំដាប់កំពូលទី២របស់ប្រទេសប៉ាគីស្ថាន ហើយវាមានច្រើនប្រភេទមែនទែននៅទីនោះ។ មូលហេតុគឺដោយសារតែអាជីវកម្មផ្នែកចំណីអាហារមួយនេះ មិនទាមទារឱ្យអ្នកបើកមានការអប់រំខ្ពស់ និងមានបទពិសោធន៌ច្រើនប៉ុន្មាននោះឡើយ ជាពិសេសគេអាចចាប់ផ្តើមជាមួយនឹងដើមទុនតិចតួចថែមទៀតផង។

៣. អ្នកលក់សៀវភៅ

អាជីវកម្មលក់សៀវភៅ គឺជាអាជីវកម្មខ្នាតតូចដែលមានសក្តានុពលលំដាប់លេខរៀងទី៣នៅក្នុងប្រទេសប៉ាគីស្ថាន ពីព្រោះនៅក្នុងប្រទេសមួយនេះមានអ្នកចូលចិត្តការអានសៀវភៅចាប់តាំងពីក្មេងអាយុ ២ ឆ្នាំរហូតដល់អាយុ ៤០ឆ្នាំឯណ្ណោះ។

៤. លក់ទំនិញនៅលើវេបសាយ

អាជីវកម្មលក់ទំនិញនៅលើវេបសាយ គឺជាអាជីវកម្មខ្នាតតូចលំដាប់លេខរៀងទី៤នៅក្នុងប្រទេសប៉ាគីស្ថាន។ អាជីវកម្មប្រភេទនេះ អាចរកប្រាក់ចំណេញបានទៅតាមការយកកម្រៃជើងសារពីអ្នកដាក់លក់ទំនិញនៅលើវេបសាយដែលបង្កើតឡើងនោះ។

៥. កន្លែងលេងហ្គេម

កន្លែងលេងហ្គេម គឺជាអាជីវកម្មខ្នាតតូចលំដាប់លេខរៀងទី៥នៅក្នុងប្រទេសប៉ាគីស្ថាន។ មូលហេតុដែលធ្វើឱ្យអាជីវកម្មមួយនេះ មានគេបើកច្រើនដោយសារតែវាមិនចាំបាច់ឱ្យអ្នកបើកមានជំនាញពិសេសណាមួយនោះឡើយ ពោលគឺគ្រាន់តែទិញកុំព្យូទ័រពី ៥ ទៅ ១០គ្រឿង គឺអាចរកលុយបានតែម្តង ៕