បណ្ឌិត តាំងណាំស្រ៊ុន បុគ្គលដែលពូកែគឺជាមនុស្សដែលអាចបង្កើតឱកាស សម្រាប់ខ្លួនឯងនិងអ្នកដទៃ

0
296

មនុស្សយើងម្នាក់ៗដែលកំពុងរស់នៅ ​និងកំពុងបំពេញកិច្ចការងារនៅក្នុងសង្គមសព្វថ្ងៃនេះគឺមានសមត្ថភាពខុសៗគ្នា អ្នកខ្លះក៏មានសមត្ថភាពខ្លាំង អ្នកខ្លះទៀតក៏មានសមត្ថភាពខ្សោយ។ ហើយមនុស្សគ្រប់គ្នាតែងតែចង់ក្លាយជាបុគ្គលម្នាក់ដែលពូកែ និងមានសមត្ថភាពខ្ពស់អាចបំពេញកិច្ចការងារ និងប្រកបរបរអាជីវកម្មដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត ។ ហើយបុគ្គលដែលពូកែគឺជាបុគ្គលម្នាក់មិនត្រឹមតែអាចរកការងារល្អ និងបង្កើតអាជីវកម្មល្អសម្រាប់ខ្លួនឯងនោះទេ គឺគេមានសមត្ថភាពអាចបង្កើតការងារសម្រាប់អ្នកដ៏ទៃ និងជួយអោយអ្នកដ៏ទៃអោយមានឱកាសជោគជ័យដូចជាខ្លួនគេថែមទៀតផង ។

បើតាមប្រសាសន៍របស់លោកបណ្ឌិត តាំងណាំស្រ៊ុន លោកបានមានប្រសាសន៍ថា “បុគ្គលដែលពូកែគឺជាមនុស្សដែលអាចបង្កើតឱកាស សម្រាប់ខ្លួនឯងនិងអ្នកដទៃ” ។

ប្រសាសន៍លើកឡើងរបស់លោកបណ្ឌិតគឺពិតជាត្រឹមត្រូវ និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់យើងយកមកអនុវត្តតាមផងដែរ។ ពីព្រោះថាយើងម្នាក់ៗគួរតែខិតខំកសាងខ្លួនអោយក្លាយជាបុគ្គលម្នាក់ដែលពូកែ និងមានសមត្ថភាពខ្ពស់ដើម្បីជួយខ្លួនឯង គ្រួសារ អ្នកនៅជុំវិញខ្លួន និងជួយដល់សង្គមជាតិផងដែរ​។ ហើយបើនិយាយសំដៅទៅលើបុគ្គលដែលពូកែនោះ គឺមិនមែនជាបុគ្គលដែលអាចជួយខ្លួនឯងបានតែម្នាក់នោះឡើយ ប៉ុន្តែបុគ្គលនោះគឺគេអាចជួយអ្នកដ៏ទៃ និងបង្កើតឱកាសការងារ ព្រមទាំងឱកាសជោគជ័យសម្រាប់មនុស្សជាច្រើនថែមទៀតផង ។

ជាក់ស្តែងមហាសេដ្ឋីជាច្រើននៅលើពិភពលោក ព្រមទាំងអ្នកជំនួញធំៗជាច្រើនទាំងក្នុងស្រុក និងទាំងក្រៅស្រុកគឺពួកគាត់អាចបង្កើតការងារយ៉ាងច្រើនរហូតទៅដល់រាប់ម៉ឺននាក់ថែមទៀតផង ។ ដូច្នេះហើយទើបយើងអាចហៅបុគ្គលទាំងនោះថាជាបុគ្គលដែលពូកែហើយ បុគ្គលទាំងនោះគឺជាគំរូសម្រាប់យើងដែលជាអ្នកជំនាន់ក្រោយយកមកអនុវត្តតាមបានផងដែរ។

អត្ថបទដោយ នេន សុធា (Leadership Writer)