ចំណុចប្លែកថ្មីមួយ ដែលការ៉េម ស្វិន សិន ទាក់ចិត្តអតិថិជនខ្លាំងបំផុតក្នុងឆ្នាំ២០១៩

0
234

យុទ្ធសាស្រ្តប្លែកថ្មីមួយពីយីហោការ៉េមម៉ាកដ៏ល្បីមកពីសហរដ្ឋអាមេរិក ស្វិន សិន (Swensen’s) បាន​អង្រួនចិត្តអតិថិជនរបស់ខ្លួនឱ្យទទួលអារម្មណ៍ថ្មីប្លែកដែលមិនមានធ្លាប់មានពីមុនមកនៅក្នុងឆ្នាំ២០១៩នេះ។ អារម្មណ៍ថ្មីប្លែកដែលទទួលបាននោះ គឺរសជាតិនៃការញ៉ាំការ៉េម Sizzling ដែលហៅជាភាសាខ្មែរថា ការ៉េមខ្ទះក្ដៅ។

អ្វីដែលថ្មីប្លែកពីការ៉េមដទៃនោះ គឺថាវាជាការញុំាការ៉េមក្នុងខ្ទះក្ដៅហុយហុយតែម្ដង បើរសជាតិវិញនោះគឺថាឈ្ងុយឆ្ងាញ់មិនធម្មតាឡើយ។​ បើតាមប្រសាស៍អ្នកនាង ថា សុខាវត្តី គ្រូបង្វឹកប្រចាំហាងការ៉េម​​ ស្វិន សិន បានឲ្យដឹងថា “នេះជាលើកដំបូងហើយសម្រាប់អ្នកនិយមញ៉ាំការ៉េម ក៏ដូចជាសម្រាប់អតិថិជនទាំងអស់របស់ ស្វិន សិន ដែលបានញុំារសជាតិការ៉េមថ្មីមួយនេះ ហើយវាមាននៅហាងការ៉េម ស្វិន សិន តែមួយគត់”។

អ្នកនាងបានបញ្ជាក់ទៀតថា ការ៉េមខ្ទះក្ដៅនេះ មានបីរសជាតិ ក្រូច ស្រ្ដរប៊ែរី​ និងសូកូឡា ដែលអតិថិជនអាចជ្រើសរើសតាមចំណង់ចំណូលចិត្តធ្វើឲ្យមានបរិយាកាសរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្ដ័ជាដើម។​​ ក្រៅពីនោះ សោភណ័ភាព និងការតុបតែងការ៉េមនេះ គឺគួរឲ្យទាក់ទាញមែនទែន។

បើតាមការបង្ហាញ និងពន្យល់ណែនាំរបស់អ្នកនាង សុខាវត្តី ការ៉េមនេះដាក់លើខ្ទះក្ដៅ ហើយនៅពេលដែលញុំាគឺគេស្រោចជាមួយទឹកសស ដែលធ្វើឲ្យការ៉េមនេះពុះដូចទឹកពុះ និងមានផ្សេងហុយៗទៀតផង។ ជាពិសេសសម្រាប់ទឹកសស់សូកូឡាដែលកំពុងពុះ ហើយញុំាជាមួយការ៉េម វាពិតជាថ្មីប្លែកមែនទែន ដូច្នេះយើងមិនគួរខកខានឡើយក្នុងការមកសាកល្បងការ៉េមមួយនេះ ព្រោះផ្តល់ជូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន យីហោការ៉េមម៉ាកល្បី ស្វិន សិន​ ដែលបច្ចុប្បន្ននេះ មានចំនួន០៦សាខានៅក្នុងប្រទេសកម្ពុជានោះ បានធ្វើឲ្យអតិថិជនកក្រើកម្ដងរួមមកហើយជាមួយនឹងការ៉េមថ្មីហៅថា ប៊ីងសូ ដែលមនុស្សគ្រប់គ្នាតែងនិយាយមិនដាច់ពីមាត់រហូតមកដល់ពេលនេះ។

គួរ​ឱ្យដឹងដែរថា ស្វិនសិន ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារទាំង៥រួមមាន៖ ដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) កាហ្វ ខូសស្ដារ (Costa Coffee) នំដូហ្វណាត់ និងកាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមាន៥៧ហាង ៕