មកស្គាល់យីហោល្បីឈ្មោះផ្នែកខាងចម្អិនគ្រឿងសមុទ្រដែលមានតំលៃទាបតែរសជាតិមិនអាចបំភ្លេចបាន

0
535

លោកអ្នកប្រហែលជាកំពុងស្វែងរកអាហារដ្ឋានដែលនៅក្បែរផ្ទះងាយស្រួលក្នុងការធ្វើដំណើរមិនស្ទះចរាចរណ៍ ពេលនេះ កាន់តែកៀកជិតអតិថិជន ដែលនិយមចូលចិត្តញ៉ាំគ្រឿងសមុទ្រស្រស់ ស៊ុបគោឆ្នាំងដី បាញ់ឆែវ        ជាលក្ខណៈគ្រួសារ ក្រុមការងារ ព្រមទាំងអតិថិជនដែលពិបាករកកន្លែងដែលមានផាសុខភាពសំរាប់ អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចដ៏មានឱជារសឈ្ងុយឆ្ងាញ់តំលៃសមរម្យ។

ពេលនេះយីហោអាហារគ្រឿងសមុទ្រមួយដែលល្បីឈ្មោះជាយូរឆ្នាំមកហើយគឺ សុផានុ១៦៨ បានបើកដំណើរការសាខាទី២របស់ខ្លួនហើយ ដែលមានទីតាំងខាងឆ្វេងដៃរង្វង់មូលព្រហ្មមុខបួន ក្នុងតំបន់ទីក្រុង OCIC ខាងក្រោយផ្សាររាត្រី លីណា ដែលបាននាំមកនូវមុខម្ហូបជាច្រើនសមស្របជា មួយតំរូវការរបស់អតិថិជន ដែលកំពុងតែស្វែងរកទីតាំងទទួលទានអាហារលក្ខណៈគ្រួសារ និងបែប កំសាន្តរាត្រី សុផានុ១៦៨ ជាយិហោអាហារគ្រឿងសមុទ្រមួយល្បីឈ្មោះជាច្រើនឆ្នាំមកហើយ ដែល សាខាទី១ មានទីតាំងនៅក្នុងផ្សារស្ទឹងមានជ័យថ្មី ដែលក្រុមការងាររបស់សុផនុ១៦៨ មានជំនាញ ខ្ពស់ទៅលើផ្នែកអាហារប្រភេតគ្រឿងសមុទ្រជាងបីឆ្នាំមកហើយ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី ដែល មានអតិថិជនជាច្រើនទទួលស្គាល់ថារសជាតិរបស់អាហារយើងគួរឱ្យចងចាំជាទីបំផុតពោលគឺឆ្ងាញ់

សម្រាប់ការបើកសាខាថ្មីមួយបន្ថែមទៀតក្នុងបំណងនាំយក អាហារបែបថ្មី ដែលមានតំលៃ សមរម្យដូចជាអាហារបែបគ្រឿងសមុទ្រ បាយឆាពងក្តាម ងាវទឹកត្រីហោះ ស៊ុបគោឆ្នាំងដី បាញ់ឆែវ សំរាប់អតិថិជននៅក្នុងហាងថ្មីរបស់សុផានុ១៦៨ សាខាជ្រោយចង្វាផងដែរ។

អ្នកស្រីសុផានុមានប្រសាសន៍ថាៈ យើងបង្កើតយីហោគ្រឿងសមុទ្រសុផានុ១៦៨នេះឡើងក្នុង គោលបំណងធំ គឺ ភោជនីយដ្ឋានដែលមានគុណភាព និងតម្លៃថោកតួយ៉ាងដូចជាគ្រឿងសមុទ្រ ស្រស់ៗ ធម្មជាតិ ដែលបញ្ជាទិញពីអ្នកនេសាទផ្ទាល់នៅខេត្តកែប ហេតុនេះយើងអាចលក់ក្នុងតំលៃ មួយធូរថ្លៃជាងគេ ហើយអតិថិជនទទួលបានម្ហូបឆ្ងាញ់សម្រាប់គ្រួសារ។

ចំពោះអនាម័យអាហារ និងសេវាកម្មគឺក្រុមការងារសុផានុ១៦៨ត្រៀមរៀបរយបានល្អ ហើយ ទីតាំងទៀតសោតក៏មានផាសុខភាព និងមានទីតាំងចំណតដីធំទូលាយ។

ឈប់ពិបាករឿងរកអាហារសមុទ្រដែលមានតំលៃថោក រសជាតិជាប់ចិត្តញ៉ាំមិនបានទៀតទៅ ឈប់ខ្វល់រឿងគ្មានអាហារដ្ឋានជិតផ្ទះទៀត អាហារឆ្ងាញ់តំលៃថោក និងនៅក្បែរផ្ទះរបស់លោកអ្នក ទៀតនោះ វាជាជម្រើសមួយល្អបំផុតក្នុងការសាកល្បងភ្លក់រសជាតិរបស់ សុផានុ១៦៨ ខាងឆ្វេងដៃគល់ស្ពានជ្រោយចង្វារត្រើយខាងកើត។

ទីតាំងគឺងាយស្រួលរកបំផុត ពោលគឺចុះពីស្ពានជ្រោយចង្វារមកត្រើយខាងកើតបត់ចូលតំបន់ ទីក្រុងរណប OCIC នៅជិតរង្វង់មូលទេពប្រណម្យនៅខាងក្រោយផ្សាររាត្រីលីណា រឺអាចទំនាក់ទំនង 015 999 585 / 012 225 889 រឺទំនាក់ទំនងតាម Page: សុផានុ១៦៨៕

អត្ថបទដោយ៖ Business Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here