លោក ឡាវ សុភ័ក្ត្រ៖ ការរកស៊ីប្រជែងតម្លៃ ហួសសម័យហើយ!

0
848

លោក ឡាវ សុភ័ក្ត្រ ជាស្ថាបនិក ហាងសំបុកអាយធី និងហាងលក់ទូរស័ព្ទដៃធានា កំពុងតែលក់ដាច់នៅក្នុងទីផ្សារទាំងគ្រឿងអេឡិចត្រូនិច និងទូរស័ព្ទដៃ។ សហគ្រិនដែលប្រើយុទ្ធសាស្រ្តលក់រកចំណូលរាប់ម៉ឺនរូបនេះ បង្ហើបថាការរកស៊ីប្រជែងតម្លៃ លក់ឲ្យថោកដើម្បីទាញចិត្តអតិថិជន ហួសសម័យហើយនាពេលបច្ចុប្បន្ននេះ។

ក្រោយចាប់ផ្តើមហាងធានា ដែលកំពុងប្រជែងគ្នាខ្លាំងចំពោះទីផ្សារទូរស័ព្ទដៃ លោកសុភ័ក្រ្តបានមើលឃើញថា និន្នាការលក់ក្នុងសម័យបច្ចុប្បន្ន គឺត្រូវពឹងផ្អែកទៅលើការផ្តល់សេវាកម្ម និងការបង្កើនទំនុកចិត្តពីអតិថិជន ជាជាងការលក់បញ្ចុះតម្លៃ ខណៈការប្រជែងតម្លៃលែងជារបៀបលក់ដែលធ្វើឲ្យអតិថិជនសប្បាយចិត្តទៀតហើយ។

“អតិថិជនសប្បាយចិត្តនៅពេលពួកគាត់ទទួលបានផលិតផលល្អ ហើយមានការធានាត្រឹមត្រូវ មិនមែនផលិតផលធូរថ្លៃតែប្រើមិនកើត ហើយជួបបញ្ហាឥតឈប់ឈរនោះទេ ដែលវាជារឿងគួរឲ្យធុញទ្រាន់បំផុត បន្ទាប់ពីទិញផលិតផលអ្វីមួយហើយជួបរឿងខកចិត្តបែបនេះ”។ លោកសុភក្រ្តបន្ថែម។

ដូចរៀបរាប់ខាងលើអញ្ចឹង ការប្រជែងគ្នាទៅលើសេវាកម្ម និងទំនុកចិត្តជាចំណុចពិសេសរបស់អ្នកលក់ ជូនអតិថិជន ដែលត្រូវការផលិតផលពីហាងរបស់អ្នក។ សហគ្រិនអេឡិចត្រូនិចរូបនេះ ចង់ឃើញអ្នកលក់ស្រុកខ្មែរ ធ្វើការលក់ចេញពីបេះដូង ផ្តល់ជូនសេវាកម្មដល់ភ្ញៀវដោយក្តីពេញចិត្តជាជាងលក់យកតែលុយ ហើយទុកឲ្យភ្ញៀវខកចិត្តក្រោយពេលទិញ។

គួរជម្រាបថា ហាងសំបុកអាយធីមានទីតាំងនៅលើផ្លូវ៣៦០ ជិតផ្លូវមុនីវង្ស និងហាងធានានៅលើផ្លូវមុនីវង្ស ក្បែរស្តុបពេទ្យចិនប្រមាណ១០០ម៉ែត្រប៉ុណ្ណោះ លោកអ្នកអាចទំនាក់ទំនងតាមទូរស័ព្ទ 077777119៕

 

អត្ថបទដោយ៖  Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here