យុទ្ធសាស្ត្រធ្វើទីផ្សារល្អបំផុត ដើម្បីលក់ផ្ទះឆាប់ដាច់របស់អ្នកឧកញ៉ាហុង ពីវ

0
2936

ការប្រើប្រាស់យុទ្ធសាស្ត្រធ្វើទីផ្សារសម្រាប់ក្រុមហ៊ុនអលចនទ្រព្យមានច្រើនវិធីណាស់ តែយុទ្ធសាស្ត្រដែលបង្កើតប្រសិទ្ធភាពឲ្យការលក់អចលនទ្រព្យលឿនបំផុតនោះ មិនសូវមានអ្នករកឃើញនោះទេ ទាមទារឲ្យសហគ្រិន ចេះច្នៃប្រឌិត រិះគិតដោយខ្លួនឯងទៅតាមទិដ្ឋាភាពទីផ្សារជាក់ស្តែង។ យើងពិតជាទទួលស្គាល់ថា ការឆ្លាតវៃក្នុងការធ្វើទីផ្សារ ពិតជាជួយជំរុញដល់ការលក់អចលនទ្រព្យឆាប់ដាច់លឿន ជាងចេះតែធ្វើតាមទម្លាប់ចាស់ៗ ឬដូចក្រុមហ៊ុនដទៃធ្វើដែល ដូច្នេះលទ្ធផលមិនប្រែប្រួលនោះទេ។ ថ្ងៃនេះ Business Cambodia នឹងលើកយកចំណុចពិសេសមួយដែលអ្នកឧកញ៉ាហុង ពីវ ម្ចាស់បុរីពិភពថ្មីកំពុងតែប្រើប្រាស់ ហើយទទួលបានលទ្ធផលល្អ ជាងវិធីផ្សេងៗទៀត។

យើងសង្កេតឃើញថា អ្នកឧកញ៉ាហុង ពីវ សេដ្ឋីអលចនទ្រព្យកំពុងមានកេរ្តិ៍ឈ្មោះល្បីនៅកម្ពុជា បានប្រើប្រាស់វិធីសាស្ត្រខ្លះ មិនខុសគ្នាពីក្រុមហ៊នដទៃពេកនោះទេ តែមានចំណុចពិសេសមួយដែលលោកឧកញ៉ាប្រើបន្ថែមនោះ គឺការផ្សារភ្ជាប់ខ្លួនជាមួយការធ្វើទីផ្សារ វាបានធ្វើឲ្យការលក់មានការកើនឡើងខ្ពស់ជាងធម្មតា។ អ្វីដែលយើងអាចឃើញជាក់ស្តែង លោកឧកញ៉ាបានប្រើប្រាស់Facebookផ្ទាល់ខ្លួន ដើម្បីប្រកាសលក់គម្រោងផ្ទះ បន្ថែមលើPage Facebookរបស់ក្រុមហ៊ុន វាមានឥទ្ធិពលខ្លាំងបំផុត ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនទិញផ្ទះ។

យើងអាចនិយាយបានថា អ្នកឧកញ៉ាកំពុងតែចេញមុខលក់ផ្ទះដោយខ្លួនឯងផ្ទាល់ ហើយឥទ្ធិពល កេរ្តិ៍ឈ្មោះរបស់គាត់ បានក្តោបចាប់យកអតិថិជនបានយ៉ាងច្រើន បើធៀបនឹងគម្រោងលំនៅឋានដូចគ្នា។ ត្រង់ចំណុចនេះ​យើងអាចបញ្ជាក់ថា មកពីលោកឧកញ៉ាយកទំនុកចិត្តអតិថិជនរួចស្រេចទៅហើយ ដែលជាចំណុចពិសេសទាក់ទងក្នុងការសម្រេចចិត្តទិញរបស់អតិថជន។ ហើយការណែនាំបន្ត តាមរយៈភ្ញៀវផ្ទាល់ វាពិតជាមានឥទ្ធិពលខ្លាំងក្នុងការទាក់ទាញអតិថិជនបន្ត។

ក៏ប៉ុន្តែយុទ្ធសាស្ត្រធ្វើទីផ្សារបែបនេះ មិនអាចប្រើប្រាស់ទៅបានជោគជ័យគ្រប់គ្នានោះទេ បើយើងមិនសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញ ឬជោគជ័យលើវិស័យជំនួញដែលមនុស្សទូទៅគេទទួលស្គាល់។ តែយើងក៏អាចធ្វើបានដែល គ្រាន់តែត្រូវការពេលវេលា និងវិធីសាស្ត្រល្អៗ ដែលយើងអាចធ្វើបានតាមលទ្ធភាព។ ដូច្នេះចាប់ពីនេះតទៅ យើងអាចសាកល្បងគិតមើល ថាតើអចលនទ្រព្យរបស់អ្នកគួរតែប្រើយុទ្ធសាស្ត្រ ឬវិធីសាស្ត្របែបណា ដែលស៊ីនឹងស្ថានភាពជាក់ស្តែង ដើម្បីឲ្យការលក់អចលនទ្រព្យដាច់លឿនជាងធម្មតាបាន៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here