តោះទៅដឹងមុខជំនួញរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ថាមានអ្វីខ្លះ?

0
136

អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានមហាជនឲ្យរហ័សនាមថា ជា «ស្តេចកោះកុង»  ជាប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិក ក្រុមហ៊ុន LYP Group ដែលត្រូវបានបង្កើតឡើងនៅអំឡុងទសវត្សរ៍ទី៩០ត្រូវបាន​គេស្គាល់ថា​ជាក្រុមហ៊ុន ដ៏ធំមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធមិនតិចជាង១០ នោះទេ ។

មុខជំនួញ ក្រោមកិត្តិនាមក្រុមហ៊ុន អិល.វ៉ាយ.គ្រុប មានគ្រប់ដណ្ដប់លើវិស័យជាច្រើននៅកម្ពុជាដូចជា សណ្ឋាគារ និងកម្សាន្ដ ជាដើម៖

១. រមណីយដ្ឋានកោះកុង ដែលជាសណ្ឋាគារផ្កាយ៥ និងកាស៊ីណូ ស្ថិតនៅលើបន្ទាត់ព្រំដែនខ្មែរថៃ ក្បែរច្រកព្រំដែនអន្តរជាតិ ចាំយាម ។

២. សណ្ឋាគារភ្នំពេញ លំដាប់ផ្កាយ៤ ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ ។

៣. សណ្ឋាគារ និងកាស៊ីណូ អូរស្មាច់ ខេត្តឧត្តរមានជ័យ ភាគពាយ័ព្យប្រទេសកម្ពុជា ជាប់នឹងព្រំដែនថៃ ។

៤. សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) នៅភ្នំពញ ចន្លោះផ្លូវជាតិលេខ៥ និងលេខ៦ ។

៥. ក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី ដែលស្ថិតនៅក្បែរគ្នានឹងសណ្ឋាគារ ហ្គាឌិន ស៊ីធី ។

៧. សួនសត្វ សាហ្វារី វើល ភ្នំពេញ ដែលរើយកមកពីខេត្តកោះកុង មកបោះទីតាំងនៅភ្នំពេញ ។

៨. ផ្សារ​លក់​ទំនិញ​គ្រឿង​សំណង់ និង​សម្ភារៈ​លំនៅដ្ឋាន ឈ្មោះ Global House ជា​ការវិនិយោគ​រួម​គ្នា រវាង​​ក្រុមហ៊ុន​ក្នុង​ស្រុក LYP Group និង​ក្រុមហ៊ុន​ថៃ Siam Global House ដោយ​ប្រើប្រាស់​ដើម​ទុន​វិនិយោគ​ជាង ១០​លាន​ដុល្លារ​អាមេរិក និង​សង់​នៅ​លើ​ផ្ទៃ​ដី ជិត​១០​ហិកតាមានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺស្ថិតនៅក្បែរផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអន២។

LEAVE A REPLY

Please enter your comment!
Please enter your name here