អ្នកស្រី ឃី មុនី សហស្ថាបនិក Amru Rice ៧ ចំណុចនេះផ្លាស់ប្តូរកសិករអោយក្លាយជាសហគ្រិន

0
768

“មានដីធ្វើកសិផលលក់ គឺមានន័យពួកគាត់ជាម្ចាស់អាជីវកម្មម្នាក់ហើយ ហើយកសិករគ្រប់គ្នាគឺជាម្ចាស់អាជីវកម្ម” នេះជាការលើកឡើងរបស់សហស្ថាបនិកស្រី្តវ័យក្មេង អ្នកស្រី ឃី មុនី សហស្ថាបនិកក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនធំមួយនៅកម្ពុជារកស៊ីក្នុងវិស័កសិកម្ម។

សហស្ថាបនិកស្រ្តីរូបនេះបានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា កសិករគឺជាម្ចាស់អាជីវកម្ម ហើយកសិករគួតែយល់ដឹងអោយច្រើនបន្តិច បើចង់បង្កើនចំណូល ពិសេស ស្តង់ដា ទីផ្សារ សេដ្ឋកិច្ច នយោបាយ ព្រោះអ្វីក៏ដោយ អាចប្រែប្រួលអាស្រ័យលើកត្តាទាំងអស់នេះ។

លោកស្រី ឃី មុនី ជាស្រ្តីឆ្នើមមួយរូបក្នុងវិស័យកសិកម្មកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុន Amru Rice បានប្រាប់ពីគន្លឹះសំខាន់ៗចំនួន ៧ ដើម្បីឲ្យកសិករវិវត្តន៍ខ្លួនក្លាយជាសហគ្រិនបាន។

ទី ១ រៀនស្គាល់ពីទីផ្សារ។

ទី ២ រៀន និងអនុវត្តអោយបានស្តង់ដារគុណភាព។

ទី ៣ រៀនមើលព័ត៌មាន ពីបម្រែបម្រួលទីផ្សារសកល និងសេដ្ឋកិច្ច នយោបាយក្នុងស្រុក។

ទី ៤ រៀនវិនិយោគ ចំណាយលើការចូលរួមយល់ដឹង និងលើការផ្លាល់ប្តូរពូជ ។

ទី ៥ ចេះធ្វើបញ្ចីចំណូល និងចំណាយ។

ទី ៦ រៀនសហការ និងរួមសុខទុក្ខ បើអ្នករកបានដៃគូអ្នកទិញល្អ ហើយអភិវឌ្ឍអ្នកអោយក្លាយជាកសិករជំនាញទៀត។

ទី ៧ រៀនយល់ដឹងខ្លះៗពីបច្ចេកវិទ្យា។

សូមរម្លឹកថា លោកស្រី ឃី មុនី សហស្ថាបនិកក្រុមហ៊ុន Amru Rice (Cambodia) Co.,Ltd ដែលជាក្រុមហ៊ុកផ្តោតសំខាន់លើវិស័យកសិកម្មឈានមុខមួយនៅកម្ពុជា ដែលបានរួមចំណែកជាខ្លាំងក្នុងការលើកកម្ពស់វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា ហើយកាលពីឆ្នាំ ២០១៧ លោកស្រី ត្រូវបានជាប់ជាសហគ្រិនវ័យក្មេងស្រ្តីឆ្នើមប្រចាំឆ្នាំ២០១៧ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here