លោកអ៊ូ គីមលី៖ អតីតពលករធ្វើការនៅកូរ៉េក្លាយជាអ្នកអភិវឌ្ឍន៍អលចនទ្រព្យវ័យក្មេងនៅកម្ពុជា

0
1291

វិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំងរយៈកាលជិត១០ចុងក្រោយនេះ ហើយមានសហគ្រិនអចលនទ្រព្យវ័យក្មេងជាច្រើនបានចាប់ផ្តើមប្រឡូករកស៊ីលើវិស័យនេះ ហើយមានឱកាសទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ ជាក់ស្តែង លោកអ៊ូ គីមលី នាយករងក្រុមហ៊ុនឋានសួគ៌ថ្មី ជាអតតីពលករខ្មែរម្នាក់ដែលធ្លាប់បម្រើការងារនៅប្រទេសកូរ៉េខាងត្បូង បានក្លាយជាសហគ្រិនអចលនទ្រព្យ ដោយផ្តោតសំខាន់លើការអភិវឌ្ឍដីឡូត៍ និងសាងសង់លំនៅឋាន ដែលកំពុងមានតម្រូវខ្ពស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរយើង។

លោកអ៊ូ គីមលី បានថ្លែងប្រាប់ Business Cambodia ថា ខ្លួនចង់ចេញរកស៊ីតាំងពីដើមមក ហើយការចេញទៅធ្វើការនៅកូរ៉េគឺជាការចាប់ឱកាសមួយដ៏ល្អ ក្នុងការរៀនគំនិតរកស៊ីថ្មីៗ ជាពិសេសនិន្នការនៃភាពរីកចម្រើនប្រទេសគេ ដើម្បីជាទុនគំនិតរកស៊ី ឬអភិវឌ្ឍននៅកម្ពុជា។ បើទោះជាក្នុងនាមជាពលករក្តី តែឱកាសរៀនពីកន្លែងការងារ និងសង្គមកូរ៉េមានច្រើនណាស់ ឲ្យតែយើងឧស្សាហ៍ព្យាយាមរៀន​សូត្រ និងអង្កេតវា។

សហគ្រិនវ័យក្មេងរូបនេះបញ្ជាក់ថា កំឡុងពេលបម្រើការងារនៅកូរ៉េ លោកបានឆ្លៀតពេលរៀនពីវិស័យអចលនទ្រព្យពីសមាគមអចលទ្រព្យនៅស្រុកគេ និងគំនិតអាជីវកម្មថ្មីៗដែលកម្ពុជាយើងមិនទាន់មាន។ លោកសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងមានការរីកចម្រើនខ្លាំងដូចកូរ៉េដែល គ្រាន់តែត្រូវការពេលវេលា និងការអភិវឌ្ឍន៍តែប៉ុណ្ណោះ។

ចំណែកប្រទេសកម្ពុជាយើងគឺមានឱកាសល្អៗច្រើនសម្រាប់រកស៊ី ហើយក៏ជាវេលាសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាមានឱកាសបញ្ចេញស្នាដៃរកស៊ីទៅតាមចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារជាក់ស្តែងផងដែរ។ ចំណែកលោកវិញ មកឃើញការវិនិយោគអលចនទ្រព្យមានឱកាសល្អច្រើន ព្រោះប្រទេសកម្ពុជាត្រូវការបង្កើនល្បឿនអភិវឌ្ឍន៍ ដូច្នេះតម្រូវការសំណង់ អគារពាណិជ្ជកម្ម ផ្សារទំនើប ជាពិសេសលំនៅឋាន និងដីធ្លីពិតជាមិនអាចខ្វះបាន ទាមទារឲ្យមានការសាងសង់ច្រើន។

ក្នុងនាមជាសហគ្រិនអចលនទ្រព្យម្នាក់ បើទោះបីជានៅក្មេងក្តី តែត្រូវមានគោលដៅ ទស្សនវិស័យ និងយុទ្ធសាស្ត្ររកស៊ីឲ្យបានច្បាស់លាស់ មិនអាចរកស៊ីតាមចិត្តនឹកឃើញ ឬតាមទំនោរទីផ្សារមិនច្បាស់លាស់នោះទេ។ ជាក់ស្តែងលោកផ្ទាល់ បានបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឋានសួគ៌ថ្មី ដែលផ្តោតសំខាន់លើដីធ្លី និងលំនៅឋាន នៅខេត្តត្បូឃ្មុំ ដោយតែខេត្តនេះទើបបង្កើតថ្មី តម្រូវការដីធ្លី លំនៅឋានមានច្រើន ហើយដើម្បីឆ្លើយតបនឹងកំណើនពលរដ្ឋ និងការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលផង។

សហគ្រិនអចលនទ្រព្យរូបនេះបានបន្ថែមថា នឹងយកចំណេះដឹង គំនិតថ្មីៗ និងក្តីស្រមៃដែលខ្លួនមាន ដាក់ក្នុងអាជីវកម្មខ្លួន ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាឲ្យមានការរីកចម្រើនទៅតាមលទ្ធភាពដែលក្រុមហ៊ុនធ្វើបាន។ ចំណែកការរកស៊ីទៀតសោទ មិនអាចគ្រាន់តែមានលុយគ្រប់គ្រាន់ ហើយខ្វះចំណេះដឹងអាចជោគជ័យនោះទេ យើងត្រូវទាមទារឲ្យមានការអភិវឌ្ឍន៍ខ្លួនឯងជាប្រចាំដើរឲ្យទាន់សភាពការណ៍។

ដោយឡែក បើនិយាយអំពីការរីកចម្រើននៃខេត្តត្បូងឃ្មុំវិញ រាជរដ្ឋាភិបាលបាន បោះទុនវិនិយោគអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មន្ទីរពេទ្យតម្លៃជាង ៥០លានដុល្លារ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធផ្លូវគោក ប្រព័ន្ធភ្លើងឲ្យបានគ្រប់ភូមិនៅឆ្នាំ២០២០ សម្រាប់បម្រើដល់សេចក្តីត្រូវការរបស់ពលរដ្ឋ និងក្រុមហ៊ុន ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគនៅខេត្តទើបបង្កើតថ្មីនេះ។

ហើយបើនិយាយអំពីការវិនិយោគបរទេសភាគច្រើននៅកម្ពុជា គឺមានប្រទេសចិន កូរ៉េ ជប៉ុន ជាដើមកំពុងតែបន្តបោះទុនវិនិយោគកាន់តែច្រើនឡើងៗ លើវិស័យសំខាន់ៗមាន សំណង់អគារ អចលនទ្រព្យ លំនៅឋាន កសិកម្ម ហិរញ្ញវត្ថុ និងកសិកម្មជាដើម។ ហើយខេត្តត្បូងឃ្មុំកំពុងតែក្លាយជាទិសដៅថ្មី សម្រាប់វិនិយោគបរទេសខាងលើនេះ ដោយផ្អែកលើកសក្តានុពលរបស់ខេត្តនេះផ្ទាល់។

បើនិយាយអំពីគម្រោងអភិវឌ្ឍនវិញ ខេត្តត្បូងឃ្មុំ អាចចាត់ទុកថា ជាខេត្តគំរូមួយ ក្នុងការរៀបចំផែនការមេក្នុងដំណើរការអភិវឌ្ឍន៍ខេត្តទាំងមូល ព្រោះវិស័យសំខាន់ៗជាច្រើន ត្រូវបានរៀបចំតាមផែនការមេពីខេត្តច្បាស់លាស់ និងមានទំនើបកម្មជឿនលឿន។ ហើយសម្រាប់វិស័យអប់រំវិញក៏មានការរីកចម្រើនផងដែរ ព្រោះខេត្តទើបតែការសាងសង់សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំមួយយ៉ាងធំ ដើម្បីផ្តល់សេវាអប់រំថ្នាក់ឧត្តមសិក្សាដល់និស្សិតទូទាំងខេត្ត និងខេត្តក្បែរខាងផងដែរ។

បន្ថែមពីលើនេះ សហគ្រិនអចលនទ្រព្យវ័យក្មេងរូបនេះ បានបញ្ជាក់ថា ខេត្តត្បូងឃ្មុំកំពុងតែក្លាយជាទិសដៅអភិវឌ្ឍន៍បង្កលក្ខណៈងាយស្រួលរស់នៅរបស់ពលរដ្ឋចំណូលថ្មី និងអំណោយផ្តល់យ៉ាងល្អសម្រាប់ក្រុមហ៊ុនវិនិយោគបរទេស ជាពិសេសឱកាសវិនិយោគលើអចលនទ្រព្យសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកលើដីធ្លី ឬលំនៅឋានជាដើម៕

សម្រាប់អ្នកចង់វិនិយោគ ឬទិញដីឡូត៍ និងលំនៅឋាន អាចទាក់ទងលោកអ៊ូ គីមលីនាយករងក្រុមហ៊ុនឋានគ៌ថ្មី

096 77777 12/ 099 4444 75/071 44 7777 6

 អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here